CAMBO REPORT

Popup Advertising5 seconds

Xiaomi ចេញ​នាឡិកា​វៃ​ឆ្លាត​សម្រាប់​កុមារ មាន​ទាំង​ប្រព័ន្ធ 4G ឯ​តម្លៃ​ត្រឹម​តែ ៨៨ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Xiaomi ទើបតែបញ្ចេញនាឡិកាវៃឆ្លាតសម្រាប់កុមាររបស់ខ្លួន Mi Bunny ជំនាន់ថ្មីទៀតហើយ មានឈ្មោះថា Mi Bunny Smartwatch 3 ម៉ូឌែល 4G ជំនួសដំណែង Mi Bunny Children Phone Watch 2c កាលពីមុន ដែលគ្មានប្រព័ន្ធ 4G ប៉ុន្តែសម្រាប់តម្លៃ ក៏កើនជាងមុនដែរ ដោយក្រុមហ៊ុនបាន ដាក់លក់នៅក្នុងតម្លៃ ប្រហែល ៨៨ ដុល្លារ។

ទៅលើការរចនារូបរាងខាងក្រៅ Smartwatch នេះ វាត្រូវបានប្រើប្រាស់ខ្សែកៅស៊ូជ័រ ដែលមានងាយស្រួលក្នុងការពាក់ និងមានពណ៌ ទាក់ទាញសម្រាប់កុមារ នៅផ្នែកខាងលើនោះ ក៏ត្រូវស្រោបដោយ កៅស៊ូផងដែរ ដោយផ្ទៃអេក្រង់របស់វា មានទំហំ ១.៤១ អ៊ីញជាប្រភេទ HD AMOLED Retina មានកម្រិតបង្ហាញរូបភាព ៣២០ x ៣៦០ ភិចស៊ែល និងត្រូវបានក្រាល ដោយកញ្ចក់ការពារផុស ២.៥D និងស្រទាប់កញ្ចក់ Gorilla Glass ៣ ហើយក៏មានបំពាក់ អាវក្រោះការពារទឹក កម្រិត IPX7 ផងដែរ។ នៅផ្នែកខាងក្រោមបន្ដិច យើងនឹងឃើញារន្ធស្ដាប់ សម្លេង និងកាមេរ៉ាទំហំ ២ មេហ្គាភិចស៊ែល ថតបានក្នុងទំហំមុំ ៣០ ដឺក្រេកម្រិត HD ហើយក៏ងាយស្រួល នៅក្នុងការប្រើ វីឌីអូខល និងសារ ជាសម្លេងផងដែរ។

អ្វីដែលពិសេសសម្រាប់នាឡិកាវៃឆ្លាតនេះ គឺវាមានស៊េនស័រជាច្រើន បំពាក់ដូចជាមាន អង់តែន Wi-Fi និង មានសេវា 4G ថែមទាំង GPS ងាយស្រួលសម្រាប់មាតាបិតា ដែលតាមដានកូនតូច របស់គេ តាមបណ្ដាញទំនាក់ទំនង ចាប់ទីតាំងជាក់លាក់ និងប្រើប្រាស់សំរាប់ និយាយទូរសព្ទ ផ្ញើសារសម្លេង ទៅមកបានរហ័ស ហើយនៅពេលដែលប្រវែង នៃចំងាយឆ្ងាយពេក (ក្រៅតំបន់ដែលអ្នក បានកំណត់) វានឹងលោតដំណឹងជូន ដល់អ្នកផងដែរ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់នានា។ នៅក្នុងនាឡិកាវៃឆ្លាតនោះ មានមុខងារសំខាន់ៗ មួយចំនួនទៀតដូចជា៖ Beidou, ស៊េនស័រទំនាញ , EPO, HotStill, AGPS ។ល។

នាឡិកាវៃឆ្លាត Mi Bunny Smartwatch ៣ ត្រូវបានដាក់លក់នៅក្នុង ប្រទេសចិនហើយ ដោយមានជម្រើស ពណ៌ខៀវ និងពណ៌ផ្កាឈូក ជាមួយតម្លៃ ៥៩៩ យ័ន ឬប្រហែល ៨៨ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត