CAMBO REPORT

Popup Advertising5 seconds

អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​នូវ​ពូជ​ដាយណូស័រ​ថ្មី​មួយទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដាយណូស័រ មានវត្តមានក្នុងភពផែនដី ជាយូរណាស់មកហើយ ប៉ុន្ដែពួកវាត្រូវបានផុតពូជ ដោយសារអាចម៍ផ្កាយដ៏ធំ ធ្លាក់មកលើផែនដី ប្រមាណជា 66 លានឆ្នាំមុន។ រយៈពេលក្រោយៗមក អ្នកវិទ្យាសាស្រ្តបាន ស្វែងរកឃើញឆឹ្អងរបស់ពួកវា បានច្រើនប្រភេទ ហើយនៅពេលឥឡូវនេះ ទើបមានប្រភេទពូជថ្មី មួយទៀត ដែលដាយណូស័រនេះ មានក្បាល និងមុខវា មានឆ្អឹងស្រួចៗ នៅចំពីលើតែម្ដង។ ឈ្មោះពេញរបស់ ដាយណូស័រថ្មីគឺ "Akainacephalus johnsoni" ហើយវាមានអាយុ ដល់ទៅ 76 លានឆ្នាំឯណោះ។

ដាយណូស័រថ្មីមួយនេះ មានរូបរាងប្រហាក់ប្រហែល ទៅនឹងដាយណូស័រ Ankylosaurus ដែរ ដោយគ្រាន់តែវាមាន ចំនុចខុសគ្នា ជាពិសេសក្បាលវាតែម្ដង។ Akainacephalus គឺជាប្រភេទ ដាយណូស័រ ដែលមានស្បែកការពារ ដូចទៅនឹងអាវការពារ គ្រាប់អញ្ចឹង ហើយគេបានសិក្សាថា វារស់ក្នុងជំនាន់ ជាមួយគ្នាទៅនឹង ដាយណូស័រ Tyrannosaurus Rex។ ដាយណូស័រ ដែលទើបនឹងបាន រកឃើញនេះ គឺត្រូវបានគេរុករកឃើញ នៅក្នុង Kaiparowits Formation នៃវិមានជាតិ Grand Staircase-Escalante នៅរដ្ឋយូថាហ៍ (Utah) សហរដ្ឋអាមេរិក ដែលបាន ដាក់បញ្ចូលគ្នា ដោយអ្នកជំនាញ ស្ម័គ្រចិត្ត ម្នាក់ឈ្មោះ Randy Johnson។ អ្នកវិទ្យាសាស្រ្ដ ក៏បានប្រាប់អ្នក យកពត៌មានថា វាខុសគ្នាទាំងស្រុង ពីប្រភេទដាយណូស័រ Ankylosaurids ដែលពួកគេបាន ឃើញពីមុនមក ហើយបានបន្ថែមថា ក្រុមអ្នកបុរាណវត្ថុវិទូ សំណាងហើយ ដែលបានកំណត់អត្តសញ្ញាណ វាបានមុនគេ។

សរុបមក នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញនូវ ពូជដាយណូស័រថ្មីមួយ ហើយមានរូបរាង ខុសពីពូជដាយណូស័រ ផ្សេងៗ ដោយក្បាល និងមុខវាមានឆ្អឹងស្រួចៗ នៅចំពីលើ ផ្ទែមុខរបស់វា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: វិទ្យាសាស្ត្រ