CAMBO REPORT

Popup Advertising5 seconds

MacBook Pro 2018 មាន​បញ្ហា​ទៀត​ហើយ! លើក​នេះ​ទាក់​ទង​ដល់​ឯកសារ​ក្នុង SSD ថែមទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2018 បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសចេញនូវកំពូលកុំព្យូទ័រ យួរដៃររបស់ខ្លួន រួចមកឃើញថា វាទទួលបាន ចំនុចវិជ្ជមានច្រើន តែចំនុចអវិជ្ជមាន ក៏មានច្រើនមិនធម្មតាដែរ ព្រោះថាមានការ ធ្វើតេស្ដជាច្រើនជុំវិញ គុណភាពនៃការផលិត កិច្ចដំណើរការ ក៏ដូចជាបទពិសោធន៍ប្រើប្រាស់ ផងដែរ។ ជាការពិតណាស់ MacBook Pro ស៊េរីពាក់កណ្ដាលឆ្នាំ 2018 របស់ Apple ពិតជាបានជួប បញ្ហា Throttling ឬយើងអាចនិយាយថា បញ្ហាឡើងកម្ដៅជ្រុល ដែលធ្វើឲ្យ CPU Core i9 បន្ថយល្បឿន ធ្វើឲ្យអតិថិជន ក៏ដូចជាអ្នកគ្រោងនឹង ទិញម៉ូឌែល ដែលមាន CPU Core i9 នេះ ដកឃ្លាទៅទិញយក ឈីប Core i7 វិញ។ មិនតែប៉ុណ្ណោះ មកដល់ថ្ងៃនេះ ខេមបូរីផត ក៏បានទទួលនូវដំណឹងថ្មីបន្ថែមទៀត ជុំវិញបញ្ហារបស់ MacBook Pro ដោយលើកនេះ គឺពាក់ព័ន្ធទៅនឹង ទិន្នន័យនៅក្នុង SSD វិញម្ដង។

ប្រិយមិត្តមួយចំនួន ពិសេសអ្នកដែលប្រើប្រាស់ម៉ាស៊ីន MacBook ឬធ្លាប់បានសិក្សាអំពីវា ប្រាកដជាបានដឹងអំពីកំណែ Update ថ្មី នៅលើបន្ទះ Logic Board នៅលើម៉ាស៊ីន MacBook Pro ស៊េរីឆ្នាំ 2016 ឡើងទៅ (ជាស៊េរីមាន Touch Bar) ជាក់ជាមិនខាន ដោយ Apple បានដាំ SSD ជាប់ទៅនឹងបន្ទះ Board ដែលមិនអនុញ្ញាត ឲ្យអតិថិជនខ្លួនធ្វើការ Upgrade ពង្រីកទំហំឡើយ។ ការធ្វើបែបនេះ ក៏ចោទជាបញ្ហាផងដែរ នៅពេលផ្នែក ណាមួយរបស់ Logic Board មានបញ្ហា ដែលតម្រូវឲ្យអតិថិជន ធ្វើការជួសជុល ឲ្យវាដំណើរការ បានស្រួលបួលវិញ ទើបអាចទាញយកទិន្នន័យ សំខាន់នៗក្នុង SSD នោះបាន ឬបើ Logic Board ខូចធ្ងន់ធ្ងរ ក៏នៅតែអាចទាញយក ទិន្នន័យចេញមក ក្រៅពីបន្ទះ SSD នោះបានដែរ ដោយ Apple មាន Tool ពិសេស អនុញ្ញាតឲ្យទាញ ឯកសារចេញមកក្រៅបាន។

យ៉ាងណាក៏ដោយសម្រាប់ MacBook Pro 2018 ជាស៊េរី Touch Bar ទាំងអស់ អាចនឹងជួបបញ្ហា ធ្ងន់ក ព្រោះថា SSD ដែលដាំជាប់ទៅនឹង Logic Board នឹងមានភាពពិបាក នៅពេលចង់ទាញយក ទិន្នន័យសំខាន់ៗ ពេលម៉ាស៊ីនជួបគ្រោះធ្ងន់ ហើយបើ SSD ទំហំធំលោតដល់ 1TB ឬ 4TB ដែលមានតម្លៃរាប់ពាន់ដុល្លារ ទៀតនោះ អាចនឹងទឹកភ្នែកផងដែរ។ ជុំវិញការទាញយក ទិន្នន័យចេញពី SSD ដាំជាប់ Logic Board នេះឃើញថា Apple នៅមិនទាន់មានដំណោះស្រាយ ដូចទៅនឹងស៊េរី 2016 និង 2017 នៅឡើយទេ នោះក៏ដោយសារ តែបន្ទះឈីប Apple T2 ដែលដាំជាប់ទៅនឹង Board របស់ម៉ាស៊ីន ដែលវាធ្វើការ Encrypt ឬអាចនិយាយបាន ថាបំឡែង File ការពារមិនឲ្យជនខិលខូច លួចយកទៅប្រើប្រាស់បាន មានន័យថា បើចង់ Recovery Data ឡើងវិញ គឺជារឿងពិបាក ព្រោះបើទោះបីជា អាច Backup បានក៏ File ទាំងនោះជាប់ Encryption ដែរ។

នេះគឺជាដំណឹងមួយដែលប្រិយមិត្ត គ្រោងនឹងទិញម៉ាស៊ីន MacBook Pro ស៊េរីពាក់កណ្ដាលឆ្នាំ 2018 មកប្រើប្រាស់ ទាំងម៉ាស៊ីន 13 និង 15 បើអ្នកមានឯកសារ សំខាន់ៗច្រើន ហើយមិនចង់ទឹកភ្នែក នៅពេលក្រោយនោះ គួរតែធ្វើការ Backup ទិន្នន័យទុក មុនពេលបញ្ហា កើតមានឡើង ដែលធ្វើឲ្យអ្នកខាតបង់លាភ ខាតពេលវេលា ថែមទាំងអស់លុយច្រើនទៀតផង ជាមួយផលិតផល Apple។ យ៉ាងណាក៏ដោយ បើអ្នកប្រើម៉ាស៊ីនថែ អ្នកពុំចាំបាច់ខ្វាយខ្វល់ច្រើន អំពីបញ្ហាឡើយ កុំឲ្យតែធ្លាក់ កំពប់ទឹកពីលើ ទៅគឺបានហើយ ព្រោះបន្ទះឈីប SSD ទាំងនោះ មិនងាយខូចនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ