CAMBO REPORT

Popup Advertising5 seconds

Samsung Electronics នឹង​ចាប់​ផ្តើម​ផលិត​ទូរទស្សន៍​ ប្រើ​អេក្រង់ MicroLED នៅ​ក្នុង​ខែ​កញ្ញា​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងខែក្រោយនេះ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញស្មាតហ្វូន កំពូលរបស់ខ្លួនហើយ ដែលមានបច្ចេកវិទ្យាខ្ពស់ និងទាន់សម័យ ហើយបើសិនជាអ្នក មកមើល Samsung Electronics ដែលជាផ្នែកផលិត គ្រឿងសម្ភារៈ ក៏នឹងរៀបចំ សិក្សាផលិតឧបករណ៍ ប្រើប្រាស់ថ្មីៗផងដែរ។ ក្នុងពេលថ្មីនេះ លោក Han Jong-hee ប្រធានផ្នែកអាជីវកម្ម Visual Display របស់ក្រុមហ៊ុន Samsung បានប្រាប់អ្នកយក ព័ត៌មានថា គោលបំណងថ្មីគឺបង្កើតទូរទស្សន៍ ដែលមានកម្រាស់ 30 មីលីម៉ែត្រ និងអេក្រង់ប្រភេទ MicroLED ថែមទៀតផង។

ក្រុមហ៊ុន Samsung Electronics នឹងចាប់ផ្តើមផលិតទូរទស្សន៍ MicroLED TV នៅក្នុងខែកញ្ញានេះ ហើយឆ្នាំក្រោយ នឹងចេញលក់ស៊េរី ដែលមានកម្រាស់ ត្រឹមតែ 30 មីលីម៉ែត្រប៉ុណ្ណោះ។ ទូរទស្សន៍ មានទំហំ 146 អ៊ីញ ដែលជាទូរទស្សន៍ MicroLED TV ត្រូវបានផលិត ក្រោមឈ្មោះថា The Wall នឹងចាប់ផ្តើមផលិតកម្ម ទ្រង់ទ្រាយធំនៅក្នុងខែ កញ្ញានេះ ហើយស៊េរីមួយនេះ បានដាក់បង្ហាញ ក្នុងព្រឹត្តិការណ៍ CES ដែលមានកម្រាស់ ប្រហែល 80 មីលីម៉ែត្រផងដែរ។ ទូរទស្សន៍ MicroLED  ដែលនឹងចេញលក់ នៅឆ្នាំនេះ ត្រូវបានផលិតនៅរោងចក្រ ទូរទស្សន៍របស់ក្រុមហ៊ុន Samsung ក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ ដោយសម្រាប់ទូរទស្សន៍ ប្រើប្រាស់អេក្រង់ MicroLED ដែលមានកម្រាស់ 30 មីលីម៉ែត្រ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ ក្នុងឆ្នាំ 2019 ឯណោះ។ លោក Han Jong-hee ក៏បានប្រាប់អ្នកយក ពត៌មានទៀតថា រឿងតម្លៃនោះគឺ មិនថ្លៃពេកដូចទីផ្សាររំពឹងទុក នោះឡើយ ដែលវានឹងមានតម្លែ សមរម្យផងដែរ។

សរុបមក ក្រុមហ៊ុន Samsung Electronics នឹងដាក់បង្ហាញទូរទស្សន៍ ប្រើអេក្រង់ MicroLED ក្នុងឆ្នាំនេះ និងស៊េរីមួយទៀត ដែលមានកម្រាស់ 30 មីលីម៉ែត្រ សម្រាប់ដាក់ចេញលក់ ក្នុងឆ្នាំ 2019 ខាងមុខនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: ZD Net Tag: ទូរទស្សន៍