CAMBO REPORT

Popup Advertising5 seconds

Toshiba ចេញ HDD ដល់ទំហំ 14TB សម្រាប់ម៉ាស៊ីនផ្ទុកទិន្នន័យ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ាស៊ីនផ្ទុកទិន្នន័យ ឬយើងហៅថាម៉ាស៊ីន Server មិនដែលបំពាក់អង្គផ្ទុកទិន្នន័យតូចៗ ដូចម៉ាស៊ីនកុំព្យូទ័រ យើងធម្មតាបាននោះឡើយ ដោយសារតែវាទាមទារ នូវការផ្ទុកទិន្នន័យពីម៉ាស៊ីនដទៃ ជាច្រើននៅក្នុងកុំព្យូទ័រនោះ ហើយជាទូទៅ កុំព្យូទ័រ Server វាប្រើប្រាស់នូវអង្ គផ្ទុកទិន្នន័យមិនតិចជាង ២ គ្រាប់នោះទេ និងមានទំហំធំមហិមា។ ចំណែកក្រុមហ៊ុន Toshiba ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ ផ្នែកអង្គផ្ទុកទិន្នន័យដ៏ធំមួយដែរ អញ្ចឹងកាលពីម្សិលមិញ គេក៏ចេញអង្គផ្ទុកទិន្នន័យ HDD ប្រភេទ SATA ដែលមានទំហំដល់ ១៤ តេរ៉ាបៃឯណោះ។

 


ចំពោះអង្គផ្ទុកទិន្នន័យប្រភេទ SATA នេះគឺស្ថិតនៅក្រោមក្រុមហ៊ុន Super Micro Computer, Inc ដែលជារបស់ក្រុមហ៊ុន Toshiba មានលេខសម្គាល់ MG07ACA ដែលយើងដឹងហើយថា HDD វាមិនដូចជា SSD ដែលប្រើប្រាស់ឈីបនោះទេ ពោលគឺវាប្រើប្រាស់ អង្គផ្ទុកទិន្នន័យជាប្រភេទ Disk រង្វិលដែលក្នុងនោះមាន Disk ចំនួន ៩ នៅក្នុងអង្គផ្ទុកទិន្នន័យតែមួយ ជាប្រភេទ Supermicro Storage។

ផ្ទៃខាងក្រៅរបស់វាគឺទំហំ ៣.៥ អ៊ីញ ស្រោបដោយលោហៈហេលីយ៉ូអេ ហៅថាមេកានិចឌីស្សាញ ធ្វើឲ្យវាក្រាស់ជាងមុនបន្ដិច ប៉ុន្តែក៏ទូលាយក្នុងការ ដំណើរការលឿនផងដែរ ពិសេសល្អសម្រាប់ម៉ាស៊ីនអង្គផ្ទុកទិន្នន័យតែម្ដង ដែលត្រូវការ Access មកពីកុំព្យូទ័រជាច្រើនក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត វាក៏ប្រើប្រាស់ ដង់ស៊ីតេល្អជាងជំនាន់មុនផងដែរ និងធ្វើឲ្យអង្គផ្ទុកទិន្នន័យនេះ ស៊ីថាមពលតិច ជាងមុនប្រហែល ៥០% ឯណោះ មិនទាញខ្លាំងពី Power Supply នោះទេ ហើយក៏ដំណើរការ បានលឿនជាងមុន ៤០% ផងដែរ បើប្រៀបធៀបនឹងអង្គផ្ទុកទិន្នន័យ ១២ តេរ៉ាបៃ ដែលចេញកាលពីឆ្នាំមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ