CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ NVIDIA GTX ១១៧០ ទទួល​បាន​ពិន្ទុ Banchmark ខ្ពស់​ជាង ១០៨០ Ti ទៅទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រាហ្វិចកាត NVIDIA GTX ១០៨០ Ti គឺជាក្រាហ្វិចកាត ដែលស្ថិតនៅក្នុងលំដាប់កំពូល តាំងពីដើមឆ្នាំមុនមកហើយ នៅក្នុងចំណោមត្រកូល GTX និងពេញនិយមបំផុត សម្រាប់អ្នកត្រូវការ ក្រាហ្វិចខ្លាំង ដើម្បីលេងហ្គេមធំៗ និងបច្ចេកវិទ្យា Virtual Reality ខុសពីក្រាហ្វិចត្រកូល Titan និង Quadro ដែលផ្ដោតលើការងារផ្សេង។ ចំណែកឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនក៏ត្រៀមបញ្ចេញ GTX ១១ Series របស់ខ្លួនមួយស្រឡាយថ្មី ផងដែរ ដោយអាចនឹងរួមមាន GTX ១១៧០, ១១៨០ និងត្រកូល Ti ផ្សេងទៀត ដោយលេចធ្លាយលក្ខណៈសម្បត្តិ ជាច្រើនលើកមកហើយ។ ថ្ងៃនេះដែរ យើងក៏បានឃើញព័ត៌មាន លេចធ្លាយមួយទៀត បង្ហាញថា GTX ១១៧០ ជំនាន់ថ្មី មានល្បឿនលឿនជាង ១០៨០ Ti ច្រើន មិនធម្មតានោះទេ។

ពិន្ទុធ្វើតេស្ដដោយកម្មវីធី 3D Mark វគ្គ FireStike ពិន្ទុ Benchmark ដែល GTX ១១៧០ ទទួលបានគឺ ២៩,៧៥២ ដែលជាពិន្ទុ មិនធម្មតានោះទេ គឺវាលើស GTX ១០៨០ Ti ឆ្នាំមុន ដល់ទៅជាង ១ ពាន់ឯណោះ ដូចនេះល្បឿនគឺ មិនបាច់និយាយ ហើយប្រសិនបើប្រៀបធៀប ជាមួយ GTX ១០៧០ វិញ គឺខុសគ្នាដូចមេឃ និងដីអញ្ចឹង ដោយតារាងខាងលើ អាចបញ្ជាក់ពីកម្លាំងរបស់វាបាន។

គួរបញ្ចាក់ផងដែរថា លក្ខណៈសម្បត្តិរបស់ GTX ១១៧០ នៅមិនទាន់ច្បាស់ នៅឡើយទេ ប៉ុន្តែគេរំពឹងយ៉ាងជាក់ថា វានឹងមានប្រើប្រាស់ មេម៉ូរី អ៊ីនធើហ្វេស ២៥៦ ប៊ីតមាន VRAM ដល់ទៅទំហំ ១៦ ជីកាបៃប្រភេទ GDDR6 ដែលរត់បានដល់ល្បឿន ២.៥ ជីកាហឺតឯណោះ។ លើសពីនេះ ឈីបជីភីយូ នៅលើក្រាហ្វិចនោះ ក៏ប្រើប្រាស់ស្ថាបត្យកម្ម ផលិតជំនាន់ថ្មីដែរ ហៅថា Turing ទំហំត្រឹម ១២ ណាណូម៉ែត្រ មិនមែន Pascal ដូចឆ្នាំមុននោះទេ និងមាន CUDA Core ដល់ ២៦៨៨ គ្រាប់លើសមុន ដល់ជាង ១ ពាន់គ្រាប់ និងល្បឿនមេម៉ូរី ១២ ជីកាប៊ីត ក្នុងមួយវិនាទី។ អញ្ចឹងនេះគឺជា លក្ខណៈសម្បត្តិខ្លះៗ និងពិន្ទុដែលបង្ហាញ អំពីកម្លាំងរបស់វា ហើយនឹងចាំមើល ម៉ូឌែល GTX ១១៨០ រួមទាំងម៉ូឌែល Ti គឺមិនដឹងថា កប់ប៉ុណ្ណានោះទេ។ GTX ១១ Series នេះ នឹងប្រកាសចេញនៅខែ ក្រោយនេះហើយ ដោយតម្លៃរបស់វា អាចនឹងចាប់ពី ៥០០ ដុល្លារឡើងទៅ ដែលអាចឲ្យអ្នក ត្រៀមលុយទិញបាន ប្រសិនបើចង់តម្លើងវា ជំនួសក្រាហ្វិចកាតចាស់ របស់អ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ