CAMBO REPORT

Popup Advertising5 seconds

Facebook គ្រោង​បង្ហោះ​ផ្កាយ​រណប​ដំបូង​គេ​បង្អស់​របស់​ខ្លួន នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Facebook ឆាប់ៗខាងមុខនេះ នឹងមានគម្រោងថ្មី មួយបន្ថែមទៀត ដែលគម្រោងនេះ បានស្ថិតនៅក្នុងការ សិក្សាជាច្រើនឆ្នាំមកហើយ តែនៅមិនទាន់អាច ចាប់ផ្ដើមដំណើរការជាផ្លូវការ បាន ដោយ Facebook ខិតខំបិទបាំង គម្រោងនេះជាយូរ ណាស់មកហើយដែរ។ គម្រោងនេះទៀតសោត  អាចនឹងចាប់ផ្ដើម ដាក់ឲ្យដំណើរការ ជាផ្លូវការមែនទែនហើយ នាដើមឆ្នាំ 2019 ខាងមុខនេះ ដោយបច្ចុប្បន្ន Facebook កំពុងសហការ ជាមួយនឹងក្រុមហ៊ុន ផ្កាយរណប អ៊ិនធឺណិតមួយ ក្នុងការផលិតនូវផ្កាយរណប ដែលមានគុណភាពខ្ពស់ កម្រិតស្តង់ដារ ជាជាងការបង្កើត Drone ហោះលើមេឃ ដើម្បីចែកចាយ សេវាអ៊ីនធឺណិត ប្រើ Free នៅតាមតំបន់ ដាច់ស្រយាល នៅទ្វីបអាហ្វ្រីក។

ប្រភពរបស់ Engadget បានចេញផ្សាយ ឲ្យដឹងថា Facebook នឹងបង្ហោះផ្កាយរណប ដំបូងគេរបស់ខ្លួននៅក្នុងអាវកាស នៅដើមឆ្នាំក្រោយ តែនៅមិនទាន់ ច្បាស់ថាថ្ងៃ ឬខែ ណានៅឡើយទេ ដោយការបង្ហោះផ្កាយរណប ជាលើកដំបូងនេះ គឺគ្រាន់តែជាការធ្វើតេស្ដ សាកល្បងប៉ុណ្ណោះ មិនមែនជាការបង្ហោះ ដើម្បីប្រើការ សម្រាប់ផ្គត់ផ្គង់ សេវាអ៊ិនធឺណិត ដល់ភពផែនដីឡើយ។ ប្រភពដដែលបញ្ជាក់ថា ផ្កាយរណបរបស់ Facebook នោះ នឹងបង្ហោះទៅកាន ស្ថានអាវកាស នៅក្នុងរយៈកម្ពស់ទាប ដែលជាបេសកកម្ម មានរយៈពេលខ្លី ដែលអាចធ្វើឲ្យ ក្រុមការងារ Facebook អាចដឹងបានថា តើគម្រោងរបស់ខ្លួន អាចដាក់ឲ្យដំណើរការឬទេ។

គួរបញ្ជាក់ផងដែរថា គម្រោងបង្ហោះផ្កាយរណបថ្មីនេះរបស់ Facebook គឺដើម្បីឆ្លើយតប ទៅនឹងសេចក្ដីត្រូវការ របស់មនុស្សលោក ក្នុងការប្រើប្រាស់ អ៊ិនធឺណិត ពិសេសប្រទេសនានា ដែលស្ថិតនៅក្នុង ទ្វីបអាហ្វ្រីក ដែលអាចទទួលបាន សេវាអ៊ីនធឺណិត ប្រើប្រាស់បានដោយ ឥតគិតប្រាក់។ មិនតែប៉ុណ្ណោះ ការដាក់ផ្កាយរណប ចូលស្ថានអាវកាសនេះ នឹងជួយច្រើនជុំវិញការ រកស៊ីរបស់ Facebook ផ្ទាល់ ដែលអាចឲ្យអតិថិជន របស់ខ្លួនឃើញនូវការផ្សព្វផ្សាយ ពាណិជ្ជកម្មបានទូលំទូលាយ ជាងមុន ទាំងនៅលើបណ្ដាញសង្គម Facebook, Instagram និង WhatsApp ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ