CAMBO REPORT

Popup Advertising5 seconds

Galaxy Watch នឹង​មាន​តួ​ខ្លួន​តូច តែ​អេក្រង់​ធំ! ហើយ​នេះ​អាច​ជា​រូប​រាង​ថ្មី​របស់​វា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដំណឹងថ្មីៗដែលក្រុមការងារ ខេមបូរីផត បានចេញផ្សាយកាលពីសប្ដាហ៍ ទៅមិញអញ្ចឹង ជុំវិញការផ្លាស់ប្ដូរ ឈ្មោះថ្មី សម្រាប់នាឡិកាវៃឆ្លាតរបស់ Samsung គឺ Gear S4 ដែលនឹងមានឈ្មោះថ្មី ហៅថា Galaxy Watch។ យ៉ាងណាក៏ដោយ ជុំវិញការមកដល់ថ្មី របស់នាឡិកាវៃឆ្លាតមួយនេះ ពុំទាន់មានប្រភពព័ត៌មានណា បញ្ជាក់ឲ្យបានដឹងថា តើ Gear S4/Galaxy Watch នឹងមានរូបរាងថ្មី ទាក់ទាញកម្រិតណា សម្រាប់ប្រជែងនៅក្នុង ទីផ្សារឡើយ តែនៅដើមសប្ដាហ៍នេះ យើងទទួលបានរូបភាពថ្មី ដែលអាចជារូបរាង របស់នាឡិកាវៃឆ្លាត របស់ក្រុមហ៊ុនសាមសុង។

យោងតាមប្រភពព័ត៌មានរបស់ PhoneArena បានចេញផ្សាយឲ្យដឹងអំពី រូបភាពបែកធ្លាយ ដែលអះអាងថា វាអាចជាមុខមាត់ថ្មី របស់នាឡិកាវៃឆ្លាតនេះ ដោយមានការកែសម្រួល ធ្វើឲ្យវាមានភាពល្អប្រសើរជាង Gear S3 កន្លងទៅ។ ប្រភពដដែល បានបន្តទៀតថា Galaxy Watch នឹងមានពីរទំហំសម្រាប់ ជ្រើសរើស ល្អសម្រាប់អ្នកមាន ទំហំកដៃតូច ឬធំ ឲ្យពាក់ទៅស៊ីដៃ ដោយមួយជាម៉ូឌែល ប្រភេទ Classic និងមួយទៀត ជាប្រភេទ Sport ដែលមានរចនាបថ ខុសគ្នាបន្តិចបន្តួច តែក៏មានតម្លៃខុសគ្នាផងដែរ។ ជាងនេះទៅទៀត យោងតាមព័ត៌មានរបស់ គណៈកម្មការទំនាក់ទំនង សហព័ន្ធ (FCC) បានឲ្យដឹងថានាឡិកាថ្មីនេះ នឹងមានអេក្រង់ទំហំ 1.2 អ៊ីញ ដូចទៅនឹង Gear S3 Frontier តែមានរូបរាងតូចជាងមុន ប្រហាក់ប្រហែល Gear S2 មានន័យថា Samsung អាចពង្រីកគែមអេក្រង់ ឲ្យស្ដើងជាងមុន ដូចរូបភាព ខាងក្រោម៖

បើទោះបីជាយើងទទួលបាននូវរូបភាពខាងលើនេះក៏ដោយ ក៏យើងនៅមិនទាន់អាចធ្វើការ សន្និដ្ឋានបានថា នាឡិកាឆ្លាតនេះ នឹងមានរូបរាងដូចទៅនឹង ការរំពឹងទុកឡើយ ដូច្នេះយើងនឹងរង់ចាំ មើលថ្ងៃប្រកាសចេញ នៅខែក្រោយឆាប់ៗ ខាងមុខនេះ ថាតើ Samsung បានដុះខាត់ និងបន្ថែមមុខងារអ្វី ប្លែកទៀតសម្រាប់នាឡិកាកម្រិត កំពូលរបស់ខ្លួនមួយនេះ។ បើរូបរាងថ្មីរបស់ Galaxy Watch មានរចនាបថបែបនេះមែននោះ តើប្រិយមិត្តមានមតិ យោបល់យ៉ាងណាដែរ? តើវាអាចទាញយកចំណាប់ អារម្មណ៍អ្នកបានដែរ ឬទេ?ព័ត៌មានបន្ថែម ខេមបូរីផត នឹងចេញផ្សាយជាបន្តបន្ទាប់ទៀត នៅពេលដំណឹងថ្មីៗ ធ្លាក់មកដល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត