CAMBO REPORT

Popup Advertising5 seconds

របៀបបិទរូបភាព, Status, Post ក្នុង Facebook ពី​នរណា​ម្នាក់​មិន​អោយ​យើញ ដោយ​មិន​ចាំ​បាច់ Unfriend ឬ Block!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook ប្រៀបបានដូចជា កំណត់ហេតុមួយអញ្ជឹង ដែលគ្រប់រឿងរ៉ាវ ទាំងអស់របស់ របស់អ្នកប្រើប្រាស់ តែងតែបាន កត់ត្រាទុក មិនថារឿងសប្បាយចិត្ត មិនសប្បាយចិត្ត ជោគជ័យ បរាជ័យ និងរឿងប្លែកៗអ្វី នោះទេ។ យ៉ាងណាមិញ រឿងរ៉ាវទាំងនេះ មិនគួរណា នឹងធ្វើការចែកចាយជាមួយ នឹងមនុស្សមួយចំនួន នោះទេ ដូចជាសាច់ញាត្តិជិតស្និទ្ធ រឺក៏សង្សារចាស់ របស់អ្នកជាដើម ក៏ប៉ុន្តែតើ មានវិធីអ្វីទៅ ដើម្បីលាក់ កំបាំងរឿងរ៉ាវ ទាំងនេះ?

 


ជំនួសអោយការ ឈប់ធ្វើមិត្ត (Unfriend) និង Block ដែលវា មិនសូវមាន សុជីវធម៌ប៉ុន្មាននោះ យើងក៏អាច ធ្វើការ លាក់រាល់ Status, រូបភាព, សកម្មភាពនានារបស់យើង នៅលើ Facebook មិនអោយពួកគេ ឃើញបានផងដែរ។ ប្រសិនបើអ្នក ចង់ដឹងថា តើត្រូវធ្វើ ដូចម្តេចនោះ សូមតានដាន ជាមួយយើង ទាំងអស់គ្នា។


បញ្ជាក់:


•    វិធីនេះ អាចជួយលាក់ រូបភាព, Status, អ្វីដែលអ្នកចែកចាយ មិនអោយមនុស្ស ដែលអ្នក មិនចង់អោយឃើញ


•    រាល់អ្វីដែល ចែកចាយនៅលើ Facebook នៅថ្ងៃអនាគត វានឹងបិទ មិនអោយ មនុស្សទាំងនោះ ឃើញដោយស្វ័យប្រវត្តិ តែម្តង


វិធីធ្វើ


•    ចូលទៅកាន់វេបសាយ Facebook ឬ កម្មវិធី Facebook


•    រក Post មួយ ដែលអ្នកបានបង្ហោះ រួចចុចត្រង់សញ្ញានេះ

 


•    ចេញផ្ទាំងមួយមក ចុចចូល Custom

 


•    អ្នកនឹងឃើញ ក្រឡោនខាងក្រោម ត្រង់ចំនុច Don’t share with មានន័យថា អ្នកមិនចង់ចែករំលែក Status ឬ Post ផ្សេងៗ ឲ្យពួកគេឃើញ។

 



•    លើកក្រោយ អ្នកបង្ហោះរូបភាព ឬ Status ផ្សេងៗ អ្នកអាច ចុចតាមសញ្ញាខាងលើ រួចរើសយក Custom Privacy នឹងដែលបានកំណត់នោះ អ្នកដែលមាន ឈ្មោះក្នុងនោះ មិនអាចឃើញ Status របស់អ្នកទេ

អ្នកក៏ត្រូវចង់ចាំដែរថា នៅពេលដែលអ្នក ធ្វើការបង្ហោះរូបភាព រឺចែកចាយ អ្វីមួយនៅលើ Facebook ត្រូវកែសម្រួល កន្លែង Privacy ហើយជ្រើសរើសយក Custom ជានិច្ច មិនត្រូវដាក់ Public រឺ ក៏ Friends ឡើយ ប្រសិនបើអ្នក ចង់ការពារ មិនអោយមនុស្ស មួយចំនួនបានឃើញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ