CAMBO REPORT

Popup Advertising5 seconds

របៀប​បំលែង​គេហទំព័រ​ទៅ​ជា PDF ដាក់​ចូល Drive ផ្សេង​ៗ​ក្នុង iPhone!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ចាប់ពីប្រព័ន្ធប្រតិបត្តិការ iOS9 ឡើងទៅ វាពិតជាមានមុខងារដែលមាន អត្ថប្រយោជន៍ច្រើន ជាងជំនាន់មុនៗ ជាពិសេសប្រព័ន្ធដំនើរការនេះ កាន់តែមានសារៈសំខាន់ ពេលដែលដំនើរការលើ iPhone 6s, iPhone 7, iPhone 6s Plus, iPhone 7 Plus និងស៊េរីក្រោយៗ ដោយសារវាមាន មុខងារមួយចំនួន តម្រូវឲ្យប្រើជាមួយ បច្ចេកវិទ្យា 3D Touch ឬហៅថា Force Touch ។

សម្រាប់អត្ថបទនេះ យើងចង់លើកពីការទាញយក PDF ទៅដាក់ក្នុង Drive ផ្សេងៗ ដោយមិនបាច់ដាក់ ចូលកម្មវិធី iBook ។ ការធ្វើបែបនេះបាន មានតែនៅលើ iPhone 6s, iPhone 7, iPhone 6s Plus, iPhone 7 Plus និងស៊េរីក្រោយៗ ទៀតប៉ុណ្ណោះ ដោយសារវាមាន បច្ចេកវិទ្យា 3D Touch ។ ចំពោះអ្នកកំពុងប្រើ ស្មាតហ្វូនប៉ុន្មានម៉ូឌែលនេះ គួរតែស្វែងយល់។

 

ការអនុវត្តន៍

 

•    ទៅកាន់គេហទំព័រណាមួយ ក្នុង Safari បន្ទាប់ចុចលើសញ្ញា Share

•    បន្ទាប់ចុចលើពាក្យ Print

•    បន្ទាប់អ្នកត្រូវសង្កត់លើ ទំព័រ Page ណាមួយឲ្យជាប់ រួចវានឹងចេញផ្ទាំង Preview

•    ពេលនោះហើយ ដែលអ្នកត្រូវចុចលើប៊ូតុង Share ផ្សេងមួយទៀត ដើម្បីអាច Copy ឬផ្ទេរទៅ Drive ណាមួយផ្សេង ដូចនេះអ្នកអាចងាយទាញ យក PDF បានតាមរយៈកុំព្យូទ័រ។

នេះជាចំនុចមួយ ដែលងាយស្រួល ក្នុងការបំលែងគេហទំព័រ ទៅជា PDF ទុកនៅលើ Drive ផ្សេងៗ ហើយលើ iPhone ធម្មតា ដែលគ្មាន 3D Touch នេះ មិនអាចធ្វើបាននោះទេ ទាល់តែមានកម្មវិធីផ្សេងៗ មកជំនួយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: My IT World Tag: ចំណេះដឹងទូទៅ