CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​រូបភាព​ជាប់​ចំណាត់​ថ្នាក់​ក្នុង Top 12 ដែល​ថត​ចេញ​ពី​កាមេរ៉ា iPhone ក្នុង​កម្មវិធី IPPA

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់ឆ្នាំ លោក Tim Cook តែងតែបង្កើតកម្មវិធីមួយឈ្មោះ iPhone Photography Awards ដែលពាក្យកាត់ហៅថា (IPPA) ដោយវាជាកម្មវិធី សម្រាប់ប្រកួតប្រជែង រូបភាពស្អាតៗ ពោរពេញដោយភាពច្នៃប្រឌិត និងទាក់ទាញជាងគេ ដែលត្រូវបានថត ដោយអ្នកជំនាញខាងថតរូប តាមរយៈកាមេរ៉ា ទូរសព្ទ iPhone។ ក្នុងការប្រកួតនេះ គឺបើកសិទ្ធិអោយ អ្នកជំនាញថតរូប មកពីគ្រប់ប្រទេសទាំងអស់ ជុំវិញពិភពលោក អាចចូលរួមបាន ជាក់ស្តែង កាលពីឆ្នាំមុន (ជាជំនាន់ប្រកួត លើកទី 11) ពានរង្វាន់រូបភាព ដែលទទួលបានការចូលចិត្ត និងទាក់ទាញចំណាប់ អាម្មណ៍ជាងគេ បានទៅលើរូបភាព មួយសន្លឹក ថតនៅឥណ្ឌា ដោយរូបនោះបង្ហាញ ពីការផ្តុំគ្នា របស់ប្រជាជន មើលគេបញ្ចាំងកុន តាម Slide យ៉ាងកកកុញ។

យ៉ាងណា សម្រាប់នៅក្នុងឆ្នាំនេះ ការប្រកួត ក៏ត្រូវបានចាប់ផ្តើមម្តងទៀត ដោយមានការចូលរួម ពីអ្នកជំនាញ ជាច្រើនរូបមកពី ប្រទេសអាហ្សង់ទីន, អូស្ត្រាលី, ប្រេស៊ីល, កាណាដា, ចិន, អេក្វាឌ័រ, ហ្វាំងឡង់, បារាំង, អ៊ីរ៉ាក់, អៀរឡង់, អ៊ីស្រាអែល, អ៊ីតាលី, លីបង់, មីយ៉ាន់ម៉ា, ហ្វីលីពីន, ប៉ូឡូញ, រ៉ូម៉ានី, រុស្ស៊ី, សិង្ហបុរី, អេស្ប៉ាញ, ស៊ីរី, ស្វ៊ីស, តៃវ៉ាន់, តួគី, អ៊ុយក្រេន, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ ទីបំផុត ការប្រកួត ក៏ត្រូវបានបញ្ចប់រួចរាល់ ក្នុងនោះ គេបានស្វែងរក អ្នកឈ្នះឃើញហើយដែរ ទាំងចំណាត់ថ្នាក់ទី 1, ទី 2, ទី 3 និងរូបភាព ដែលជាប់ក្នុង Top 12 ទាំងអស់។ ប្រិយមិត្ត ប្រហែលជាចង់ដឹងថា រូបភាពទាក់ទាញមួយណា ជាប់ចំណាត់ថ្នាក់លេខ 1 ដល់ 3 ហើយថតចេញពីកាមេរ៉ា iPhone ម៉ូឌែលណា?

 

•    ចំណាត់ថ្នាក់ទី 1 ថតដោយកាមេរ៉ា iPhone 6S

•    ចំណាត់ថ្នាក់ទី 2 ថតដោយកាមេរ៉ា iPhone 6S

•    ចំណាត់ថ្នាក់ទី 3 ថតដោយកាមេរ៉ា iPhone 7 Plus

•    ចំណាត់ថ្នាក់ទី 4 ថតដោយកាមេរ៉ា iPhone SE

•    ចំណាត់ថ្នាក់ទី 5 ថតដោយកាមេរ៉ា iPhone 7 Plus

•    ចំណាត់ថ្នាក់ទី 6 ថតដោយកាមេរ៉ា iPhone 7

•    ចំណាត់ថ្នាក់ទី 7 ថតដោយកាមេរ៉ា iPhone 5S

•    ចំណាត់ថ្នាក់ទី 8 ថតដោយកាមេរ៉ា iPhone X

•    ចំណាត់ថ្នាក់ទី 9 ថតដោយកាមេរ៉ា iPhone SE

•    ចំណាត់ថ្នាក់ទី 10 ថតដោយកាមេរ៉ា iPhone 7 Plus

•    ចំណាត់ថ្នាក់ទី 11 ថតដោយកាមេរ៉ា iPhone 6S

•    ចំណាត់ថ្នាក់ទី 12 ថតដោយកាមេរ៉ា iPhone 7 Plus

អញ្ចឹងរូបភាពទាំងអស់ខាងលើនេះ សុទ្ធតែស្ថិតនៅក្នុងចំណាត់ពីទី 1 និងទី 3 រហូតដល់ Top 12 ប៉ុន្តែអ្វីដែលគួរអោយ ភ្ញាក់ផ្អើលនោះ គឺថាក្នុងនោះ ក៏មានទូរសព្ទ iPhone 5S និង SE បានជាប់ឈ្មោះ នឹងងគេដែរ។ តាមពិតទៅ វាមិនស្ថិតលើម៉ូឌែល ទូរសព្ទណាមួយទេ តែវាស្ថិតនៅលើ ភាពច្នៃប្រឌិត នៃការថតលើកាមេរ៉ា iPhone អោយមានភាព ទាក់ទាញ និងមានការ ចាប់អារម្មណ៍ ពីអ្នកទស្សនាប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: Lifestyle