រថយន្ដ Hyundai Kona IRON MAN Edition នឹងមកដល់នៅដើមឆ្នាំ ២០១៩!
កាលពីពេលថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ Comic-Con ក្នុងទីក្រុង San Diego ក្រុមហ៊ុន Hyundai ទើបតែបានតាំងបង្ហាញនូវ រថយន្ដស៊េរីថ្មីរបស់ខ្លួន ដែលវាមិនមែន ជំនាន់ថ្មីនោះទេ ប៉ុន្តែវាគឺជាការតម្លើង ផ្នែករឹងខ្លះ លើរថយន្ដ Kona របស់ខ្លួន ដែលបានចេញកន្លងទៅ ដោយក្រុមហ៊ុន Hyundai បានសហការជាមួយនឹង ផលិតកម្ម Marvel ដើម្បីផលិតវាឡើយ នោះគឺ Hyundai Kona ប្រភេទ IRON Man Edition។
សម្រាប់រថយន្ដ Kona Iron Man នេះ វាមិនមែនប្លែកលើម៉ាស៊ីនខាងក្នុងនោះទេ ប៉ុន្តែវាប្លែកខ្លាំង នៅផ្នែករចនាបថរបស់វា មិនថារូបរាង ឬក៏កាប៊ីន ខាងក្នុងនោះឡើយ ពោលវាធ្វើឲ្យរថយន្ដនេះ សាកសមជាមួយនឹងឈ្មោះ Iron Man។ តាមពិតរថយន្ដនេះ មានរូបរាង ប្រហាក់ប្រហែលទៅនឹង Iron Man ស្រាប់ទៅហើយ ពិសេសគឺចង្កៀងខាងមុខ ដែលភ្នែករបស់វា ដូចជាភ្នែក Iron Man អញ្ចឹង វាគ្រាន់តែពាក់ខោអាវថែមពីលើ បន្ដិចគឺដូចតែម្ដង។
នៅផ្នែកខាងមុខ និងដំបូល យើងឃើញឡូហ្គោ Marvel និងរូបសញ្ញាក្បាល Iron Man យ៉ាងច្បាស់តែម្ដង ហើយក្រុមហ៊ុន ក៏បានបន្ថែមនូវពណ៌ក្រហម នៅត្រង់ផ្នែកជាច្រើនទៀត ផងដែរ ដូចជាកញ្ចក់ ស៊ុមចង្កៀងហ្វាកូដ និងនៅចំហៀងជាដើម។ ពិសេសគឺនៅតួខ្លួន ចំហៀងរបស់វា ត្រូវបានដាក់ឈ្មោះ Tony Stark និងមានហត្ថលេខា របស់គាត់ផងដែរ ហើយចំណែកយ៉ាន់របស់វា ត្រូវបានរចនាថ្មីស្រឡាង ជាលោហៈអាឡយ និងមានទំហំដល់ ១៨ អ៊ីញ។
រថយន្ដ Hyundai Kona IRON Man នេះ នឹងត្រូវដាក់លក់ចាប់ពីដើមឆ្នាំ ២០១៩ នេះតទៅហើយ ដោយប្រិយមិត្ត ដែលរស់នៅសហរដ្ឋអាមេរិច នឹងអាចកុម្ម៉ង់ទិញ បានតែម្ដងនៅលើ គេហទំព័រ Hyundai USA។ គួរបញ្ជាក់ផងដែរថា ផ្នែកកម្លាំងម៉ាស៊ីនរបស់វា មិនមានអ្វីប្លែកពី Hyundai Kona ធម្មតាឡើយ ដោយវា គឺជារថយន្ដ SUV ខ្នាតតូច អញ្ចឹងវានៅតែបន្ដ ប្រើប្រាស់ម៉ាស៊ីន TurboCharge ២ លីត្រ ៤ ស៊ីឡាំង ដែលមានកម្លាំង ១៤៧ សេះ និងល្បឿនបង្វិល ១៣២ ហ្វីតផោន ប្រអប់លេខ ៦ ជាប្រភេទលេខអូតូ មានសន្ទុះជាន់ពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦.៦ វិនាទី។
ទស្សនាវីឌីអូខាងក្រោម៖
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
