CAMBO REPORT

Popup Advertising5 seconds

Xiaomi និង Samsung កំពុង​ប្រកៀក​ប្រកិត​គ្នា​នៅ​ទីផ្សារ​ឥណ្ឌា បើ​តាម​របាយការណ៍​ក្នុង​ត្រីមាស​ទី ២ នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ ២០១៨ គឺជាដែលឆ្នាំក្រុមហ៊ុនចិន Xiaomi ហាក់ដូចជាចេញទូរសព្ទរបស់គេ ច្រើនមែនទែន មិនថាស្មាតហ្វូនលំដាប់កំពូល ក៏មានច្រើនម៉ូឌែល ហើយបើនិយាយពី លំដាប់មធ្យមវិញ រាប់មិនចង់អស់ នោះទេ ដែលមានលក្ខណៈសម្បត្តិ ប្រហែលៗគ្នា និងគ្រាន់តែកែប្រែចំណុច មួយចំនួនបន្ដិចៗប៉ុណ្ណោះ ចំណែកឯក្រុមហ៊ុន សាមសុង ក៏បានចេញទូរសព្ទ ជាច្រើនម៉ូឌែល និងបន្ថែមត្រកូលផ្សេងៗទៀត ផងដែរ។ ក្រុមហ៊ុនទាំង ២ នេះមានឥទ្ធិពលខ្លាំងណាស់ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ដែលកាលពីមុន Samsung ស្ថិតនៅលេខ ១ នៃចំនួននៃការលក់ ប៉ុន្តែនៅចុងឆ្នាំ ២០១៧ កន្លងមក ក្រុមហ៊ុន Xiaomi បានឡើងកូដ ឡើងទៅលេខ ១ និងទម្លាក់ Samsung មកលេខ ២ វិញ។ 

ប្រសិនបើយើងមើលទៅលើរបាយការណ៍ ក្រាហ្វ ដែលបានវិភាគ និងគណនាចំនួននៃការលក់ របស់ Xiaomi ពណ៌បៃតង និង Samsung ពណ៌ខៀវខាងលើនេះ យើងឃើញថា ក្រុមហ៊ុន Samsung មានការកើន និងថយចុះ មិនទៀតទាត់ឡើយ ពីមួយត្រីមាស ទៅមួយត្រីមាស ផ្ទុយទៅវិញក្រុមហ៊ុន Xiaomi កើនឡើង យ៉ាងឆាប់រហ័ស ចាប់តាំងពីឆ្នាំ ២០១៦ មកដល់ពេលនេះ គឺគេលក់បានច្រើន ស្ថិតនៅដំណែងលេខ ១ ទៅហើយ ប៉ុន្តែនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ នេះគឺនៅស្មើជាមួយនឹង ក្រុមហ៊ុនសាមសុង ត្រឹមតែម្ដង មិនលើសឬខ្វះគ្នាឡើយ។ ម្យ៉ាងវិញទៀត បើមើលទៅលើ តាមតារាង ខាងក្រោមនេះ ៖

ក្នុងត្រីមាសទី ២ នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុនស្មាតហ្វូនទាំងអស់ លក់ចេញបាន ដល់ទៅ ៣២.៦ លានគ្រឿង ក្នុងនោះក្រុមហ៊ុន Xiaomi មានចំនួន ៣០% និងក្រុមហ៊ុន Samsung មានចំនួន ៣០% ទៅហើយ ដែលក្រុមហ៊ុនទាំង ២ លក់បានបញ្ចូលគ្នា ស្មើនឹង ៦០% នៃចំនួនស្មាតហ្វូនលក់បាន នៅប្រទេសឥណ្ឌា ត្រឹមត្រីមាសទី ២ នេះ ដែលប្រហែលជា ៩.៩ លានគ្រឿង បាត់ទៅហើយ។ ពិតជាចំនួនច្រើនលើសលប់ មែនទែនសម្រាប់ ស្មាតហ្វូនសរុប ក្នុងនោះស្មាតហ្វូន ដែលពេញនិយមបំផុត នៅក្នុងប្រទេសឥណ្ឌារបស់ Xiaomi គឺ Redmi 5A ដែលលក់ចេញ បានដល់ ៣.៣ លានគ្រឿង ចំណែកឯក្រុមហ៊ុន Samsung វិញ លក់បានច្រើនជាងគេគឺ Galaxy J2 Pro ២០១៨ ដែលទាំង ២ គ្រឿង ខាងលើនេះ សុទ្ធតែជាស្មាតហ្វូន លំដាប់មធ្យម ដែលមានតម្លៃខ្ទង់ ១០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែលក្ខណៈសម្បត្តិ របស់វាគឺល្អល្មមប្រើ ដែលពេញនិយម សម្រាប់អ្នកប្រើប្រាស់ លំដាប់ថវិកា ដែលត្រូវការទូរសព្ទ Android មួយគ្រឿងមាន លក្ខណៈសម្បត្តិល្អប្រើ មិនអន់ពេក តែក៏មិនឡូយ ពេកដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: Lifestyle