CAMBO REPORT

Popup Advertising5 seconds

បច្ចេកវិទ្យា Intelligent Scan លើ Galaxy Tab S4 ត្រៀម​ប្រជែង​នឹង iPad Pro ដែល​ត្រៀម​ចេញ​ដូចគ្នា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅសល់តែក្រុមហ៊ុនប៉ុន្មានប៉ុណ្ណោះ ដែលកំពុងបន្ដផលិតថេប្លេត Android លក់នៅលើទីផ្សារ ដែលការបាត់បង់ការ ផលិតនេះធ្វើឲ្យ iPad របស់ក្រុមហ៊ុន Apple មានទីផ្សារខ្ពស់ជាងគេ នៅក្នុងការលក់ និងលក់បានទូលាយ ជាងគេផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុនធំៗដូចជា Xiaomi និង Samsung មិនបោះបង់នូវគោលជំហរ នៃការផលិតថេប្លេតប្រជែង iPad របស់គេឡើយ ពោលមានតែពង្រឹង បច្ចេកវិទ្យាថ្មីៗបន្ថែម និងរក្សាតម្លៃទាបជាង។

កន្លងថ្មីនេះដែរ មានព័ត៌មានជាច្រើនបង្ហាញថា iPad ជំនាន់ថ្មី នឹងប្រើប្រាស់បច្ចេកវិទ្យាស្កេន ទម្រង់មុខ Face ID បន្ថែមពីលើការ ស្កេនម្រាមដៃ ឬអាចបំបាត់ចោល ដូចជា iPhone X តែម្ដង។ គោលបំណងនេះ មិនខុសអ្វី ពីក្រុមហ៊ុន Samsung នោះទេ ដោយថេប្លេត របស់ក្រុមហ៊ុន Samsung ដែលអាចនឹងមានឈ្មោះថា Tab S4 ត្រៀមចេញ ខាងមុខនេះ ក៏បានចេញប៉ាតង់ ស្រដៀងគ្នានេះដែរ ដោយក្រុមហ៊ុនហៅថា Intelligent Scan ដែលក្នុងនោះ មានបច្ចេកវិទ្យាស្កេនវៃឆ្លាតទាំង ៣ របស់ខ្លួនគឺ ការស្កេនម្រាមដៃតាម ទម្លាប់ចាស់, ការស្កេនតាមរយៈ ប្រស្រីភ្នែក និង ការស្កេនទម្រង់មុខតែម្ដង ដែលយកលំនាំតាម Galaxy ជំនាន់ចុងក្រោយ ដូចគ្នា។ 

បើទោះជាបច្ចេកវិទ្យា Intelligent Scan របស់ក្រុមហ៊ុនសាមសុង បានដាក់ចេញប្រើប្រាស់ រាប់ឆ្នាំមកហើយក្ដី ក៏ប៉ុន្តែវានៅមានចំណុច ខ្វះខាតនៅឡើយទេ ដោយក្រុមហ៊ុនក៏បាន សារភាពអំពីចំណុចនេះ ផងដែរ ជាក់ស្ដែងការស្កេន ប្រស្រីភ្នែក វាធ្វើការបានល្អ ស្ទើរគ្រប់កាលៈទេសៈ ប៉ុន្តែនៅកន្លែងចាំងពន្លឺ ថ្ងៃពេក វាពិបាកនៅក្នុង ការស្កេន លើសពីនេះបច្ចេកវិទ្យា ស្កេនទម្រង់មុខ របស់វា នៅមិនទាន់ប្រើប្រាស់ ស៊េនស័រចាប់ស្កេនទម្រង់ មុខបែប 3D ដូចជាក្រុមហ៊ុន Apple បានធ្វើលើ iPhone X នៅឡើយទេ។ អញ្ចឹងការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ បន្ថែមគឺជារឿងល្អ សម្រាប់ផលិតផល របស់សាមសុង មិនថានៅលើទូរសព្ទ ឬថេប្លេតឡើយ។

 

ចំពោះលក្ខណៈសម្បត្តិរបស់ថេបប្លេត Tab S4 វិញ យើងបានដឹងខ្លះៗមកហើយ ដោយវានឹង ប្រើប្រាស់ឈីបកំពូល កាលពីឆ្នាំមុនគឺ Snapdragon ៨៣៥ រ៉េម ៤ ជីកាបៃ អេក្រង់ទំហំ ១០.៥ អ៊ីញដែលមានកម្រិតបង្ហាញ ច្បាស់ដល់ ២៥៦០ x ១៦០០ ភិចស៊ែល និងមានប៊ិចសម្រាប់គូរភ្ជាប់ មកជាស្រេច ហើយក៏អាចនឹង ទ្រទ្រង់ជាមួយនឹង Samsung DeX ដើម្បីផ្លាស់ប្ដូរ ទៅជាកុំព្យូទ័រផងដែរ កាន់តែពិសេសម្រាប់វិចិត្រករ ដែលអាចយក Tab S4 ធ្វើជាថេប្លេត គូសបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ថេប្លេត