CAMBO REPORT

Popup Advertising5 seconds

រូប​រាង​និង​លក្ខណៈ​សម្បត្តិ​ពិសេស​របស់ Ford Ranger ២០១៩ ដែល​នឹង​មក​ដល់​កម្ពុជា​ឆាប់​ៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Ford Ranger ២០១៩ គឺជារថយន្ដប្រភេទ Pick Up ស៊េរីថ្មីចុងក្រោយបង្អស់មួយ របស់ក្រុមហ៊ុន Ford ដែលត្រៀមនឹង បង្ហាញខ្លួនឆាប់ៗនេះ ហើយកាលពីឆ្នាំមុន វាក៏ទទួលបានការគាំទ្រ ច្រើនផងដែរ ជាមួយនឹងរូបរាង ទាន់សម័យ និងបច្ចេកវិទ្យាថ្មីៗ បំពាក់នៅខាងក្នុង។ ថ្មីៗនេះ យើងបានឃើញរូបរាងពិត របស់ Ford Ranger ២០១៩ មកហើយ នៅលើបណ្ដាញសង្គម អមមកជាមួយលក្ខណៈសម្បត្តិ របស់វាមួយចំនួន នៅលើសារព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជា អញ្ចឹងថ្ងៃនេះដែរ យើងនឹងលើកយក លក្ខណៈសម្បត្តិមួយចំនួន បន្ថែមទៀតរបស់ Ford Ranger ២០១៩ ឲ្យប្រិយមិត្តទាំងអស់គ្នា បានស្វែងយល់បន្ថែម។

បច្ចេកវិទ្យា ទំនើបបំផុតរបស់រថយន្ដ Pick up នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះគឺ ប្រព័ន្ធជំនួយចូលចតដោយ ស្វ័យប្រវត្តិ ដែលហៅថា (Assistant Parallel Parking) អាចសម្រួលឲ្យអ្នក ប្រើប្រាស់ចូលចតដោយ ស្វ័យប្រវត្តិ ដោយតម្រូវឲ្យយើង គ្រាន់តែអបហ្វ្រាំង ដើម្បីការពារប៉ុណ្ណោះ។ លើសពីនេះ សូម្បីតែការបញ្ឆេះរថយន្ដ ក៏ត្រូវប្រើប្រាស់ បច្ចេកវិទ្យាថ្មីដែរ ពោលមិនបាច់កាច់សោរ ទៀតនោះទេ គឺគេប្រើប្រាស់ការបញ្ឆេះ ដោយចុចប៊ូតុង (Push Button Start)។

សម្រាប់រូបរាងខាងក្រៅរបស់ Ford Ranger ២០១៩ វាកាន់តែប្លែក និងទាក់ទាញ អភិវឌ្ឍន៍ទៅតាមសម័យកាល នៃរថយន្ដ Pick Up។ នៅខាងមុខ វាត្រូវបានបំពាក់នូវចង្កៀង បំភ្លឺថ្មីស្រឡាង រួមមានចង្កៀងគុជ HID Headlamp ដែលភ្លឺច្បាស់ នៅក្នុងការបើកបរ ពេលយប់ បន្ថែមទៀត វាក៏បានអមជាមួយចង្កៀង LED បំភ្លឺស្រស់ស្អាត ផងដែរ មើលទៅកាន់តែទាក់ទាញ មិនថាបើកបរ នៅពេលថ្ងៃឬយប់ ហើយវាក៏មានហ្វាកូដអូតូ ដែលអាចទម្លាក់ហ្វាកូដ ដោយស្វ័យប្រវត្តិ នៅពេលមានរថយន្ដមក ពីមុខផងដែរ។

ក្រៅពីនេះរថយន្ត Ford Ranger ២០១៩ បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពមួយចំនួនបន្ថែមទៀត ដូចជា៖

 

•    ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយ ដែលអាចផ្តល់ជូនអ្នកបើកបរ សម្រាប់ការពារ ចំពោះការចាកចេញ ពីគន្លងផ្លូវដោយចៃដន្យ នៅពេលដែលកំពុងបើកបរ ក្នុងល្បឿនលឿន។

•    ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាព ដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  អាចឲ្យអ្នកបើកបរ ធ្វើការកំណត់ទៅលើល្បឿន ក៏ដូចជាចម្ងាយ ចំពោះរថយន្តដែលបើក នៅពីខាងមុខ ដែលបង្កើតឡើង ក្នុងគោលបំណងធ្វើយ៉ាងណា បញ្ចៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរ លើសល្បឿន ដែលបានកំណត់។

•    ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ ងងុយគេង (Driver Alert System)

•    ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ប្រព័ន្ធនេះ មានទំនាក់ទំនងផ្សាភ្ជាប់ ទៅនឹងប្រព័ន្ធកំណត់ ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរ ធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាព នៃរថយន្តរបស់គាត់ នៅក្នុងចម្ងាយសុវត្ថិភាពមួយ ដោយបញ្ចេញសម្លេង និងបង្ហាញសញ្ញាគ្រោះថ្នាក់ ឲ្យអ្នកបើកបរបានដឹង និងត្រៀមខ្លួនជៀស ផុតពីគ្រោះថ្នាក់ ដែលមាន ចំពោះមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: យានយន្ត