CAMBO REPORT

Popup Advertising5 seconds

បន្ទះ​សាក​ឥត​ខ្សែ​របស់​ក្រុមហ៊ុន Elevation Lab មាន​ចំនុច​ពិសេស​ៗ​ច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្តាហ៍មុន ក្រុមការងារយើង ធ្លាប់បានចុះផ្សាយព័ត៌មាន បង្ហាញពីបន្ទះសាកថ្ម ឥតខ្សែមួយឈ្មោះ Merry Go Round Wireless Charger បំពាក់នូវបច្ចេកវិទ្យា Qi អាចសាកថ្មបានលឿន ទៅកាន់ ស្មាតហ្វូន មួយចំនួន ដែលអាចទទួល ការសាកថ្ម ដោយឥតខ្សែ។ ចំនុចដែលពិសេស មួយទៀតនោះ គឺវាក៏មានរន្ធ សម្រាប់ដោត USB (Output) នៅផ្នែកខាងក្រោម ចំនួន 6 រន្ធ តាមរយៈខ្សែសាក ទៅកាន់ទូរសព្ទ ឬថេប្លេត បានយ៉ាងអេមតែម្តង មានន័យថា បន្ទះសាកថ្មនោះ អាចសាកឧបករណ៍ បានចំនួន 7 គ្រឿង ក្នុងពេលតែមួយ មិនចាញ់ដុំព្រី ប៉ុន្មានទេ។

យ៉ាងណា សម្រាប់ថ្ងៃនេះ យើងសូមណែនាំនូវ បន្ទះសាកថ្មឥតខ្សែ មួយប្រភេទទៀត មកបង្ហាញអ្នកទាំងអស់គ្នា បានឃើញ ដោយវាមានឈ្មោះថា NightPad Wireless Charger ជាផលិតផលរបស់ក្រុមហ៊ុន Elevation Lab។ ចំពោះសមត្ថភាពរបស់វា គឺមិនចាញ់បន្ទះសាកថ្ម ឥតខ្សែ របស់ក្រុមហ៊ុន ដទៃទៀតនោះទេ លើសពីនេះ វាក៏មានចំនុចពិសេសមួយ ដែលគួរអោយ ចាប់អារម្មណ៍ ថែមទៀតផង។ NightPad Wireless Charger ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Qi ដែលអាចសាកថ្មបានលឿន ប៉ុន្តែចំនុចដែលពិសេស គឺថាវាអាចសាកថ្ម បានលឿនជាង បន្ទះសាកថ្មមួយចំនួន ដល់ទៅ 50 ភាគរយឯណោះ។ វាអាចផ្តល់ថាមពល អតិបរិមាចំនួន 10 វ៉ាត់ ទៅកាន់ស្មាតហ្វូន Android ដែលជាប្រភេទ ទទួល Quick Charge និងថាមពល 7.5 វ៉ាត់ ទៅកាន់ iPhone X, iPhone 8 & 8 Plus មិនចាញ់ បន្ទះសាកថ្មរបស់ Apple នោះទេ ព្រោះថា AirPower ក៏អាចផ្តល់ថាមពល សាកថ្មដល់ទៅ 7.5 វ៉ាត់ រួមជាមួយការ បំពាក់បច្ចេកវិទ្យា Qi ដូចគ្នា។

អញ្ចឹង នេះគឺជាបន្ទះសាកថ្មឥតខ្សែ ជំនាន់ថ្មីមួយ ដែលក្រុមហ៊ុន Elevation Lab បានផលិតបន្ទះសាកថ្ម ឥតខ្សែនេះ អោយលេចរូបរាងឡើង ដើម្បីអោយមនុស្ស ក្នុងពិភពលោក អាចទិញយកទៅប្រើប្រាស់។ ចំពោះតម្លៃ NightPad Wireless Charger ត្រូវបានដាក់លក់ ក្នុងតម្លៃ 39.95 ដុល្លារ ដែលជាតម្លៃមួយ អាចអោយអ្នក ពិចារណាបាន។ នេះជាតំណរភ្ជាប់ ចុចត្រង់នេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ