CAMBO REPORT

Popup Advertising5 seconds

Huawei ជឿ​ថា​ចំនួន​នៃ​ការ​លក់​របស់​ខ្លួន នឹង​យក​ឈ្នះ Apple នៅ​ឆ្នាំ​ក្រោយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ចំនួនលក់របស់ក្រុមហ៊ុន Huawei ចាប់តាំងពីឆ្នាំ ២០១៧ មក បានធ្វើឲ្យក្រុមហ៊ុននេះ ស្ថិតនៅក្នុងតារាងលំដាប់លេខ ៣ ដែលបានលក់ទូរសព្ទចេញ ច្រើនបំផុតលើលោក ដោយត្រឹមតែមួយឆ្នាំ ២០១៧ គេលក់ចេញ បានដល់ ១៥៣ លានគ្រឿង នៅទាបជាង Apple ដែលលក់ចេញ បានដល់ ២១៥ លានគ្រឿងឯណោះ។ គួរបញ្ជាក់ផងដែរថា ចំនួនលក់ចេញនេះ គឺក្រុមហ៊ុន Huawei រាប់ទាំងម៉ូឌែលតូចឡើងទៅ ដល់ម៉ូឌែលធំ ចំណែកក្រុមហ៊ុន Apple មិនមានម៉ូឌែល តូចនោះទេ។ ប៉ុន្តែសម្រាប់ចំនួន ទាបជាងប៉ុណ្ណេះ មិនមានអ្វីជា បញ្ហាសំរាប់ Huawei ឡើយ ដោយក្រុមហ៊ុនបាន អះអាងថា នៅឆ្នាំក្រោយនេះ ចំនួនលក់របស់ Huawei នឹងវ៉ាដាច់ Apple តែម្ដង ដោយការបញ្ចេញកំពូល ស្មាតហ្វូនខ្លាំងៗបន្ថែមទៀត និងស្មាតហ្វូនធុនកណ្ដាល ល្អៗបន្ថែម។

លោក Richard Yu Chengdong ប្រធានផ្នែកក្រុមហ៊ុនទូរសព្ទ Huawei បានលើកឡើង កាលពីម្សិលមិញថា នៅក្នុងឆ្នាំ ២០១៨ នេះ យើងនៅមានពេល ប្រហែលជា ៥ ខែទៀត អញ្ចឹងគម្រោងរបស់ Huawei គឺលក់ចេញឲ្យ បានលើសពីចំនួន ២០០ លានគ្រឿង នៅដំណាច់ឆ្នាំនេះ ដោយក្រុមហ៊ុននៅមាន ទូរសព្ទជាច្រើនម៉ូឌែលទៀត ដើម្បីបង្ហាញ ដូចជា Mate 20 និងលំដាប់បង្គួរជាច្រើន។ អញ្ចឹងការរំពឹងទុក របស់គេត្រឹម ២០០ លានគ្រឿង គឺពិតជាងាយមែនទែន និងតាមកាន់តែកៀក ចំនួនលក់ជាមធ្យមរបស់ Apple បាត់ទៅហើយ។

បច្ចុប្បន្នេះ ក្រុមហ៊ុន Huawei បានពឹងផ្នែកទៅលើ Brand សំខាន់ៗចំនួន ២ គឺប្រេន Huawei និងប្រេន Honor ដែលកំពុងពេញនិយម ពិសេសនៅអាស៊ីតែម្ដង។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Huawei កំពុងតែទទួលការ ចាប់អារម្មណ៍ច្រើន នៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុត បន្ទាប់ពីប្រទេសចិន ដែលក្រុមហ៊ុន Apple មានទីផ្សារតិចតួចមែនទែន ក្នុងប្រទេសឥណ្ឌា ព្រោះត្រូវក្រុមហ៊ុន Xiaomi, Samsung និង Huawei វាយលុកយក អស់ទៅហើយ ដោយត្រឹមតែមួយត្រីមាស ចុងក្រោយនេះ Huawei បានលក់ចេញអស់ ១ លានគ្រឿងឯណោះ ក្នុងប្រទេសឥណ្ឌា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: Lifestyle