CAMBO REPORT

Popup Advertising5 seconds

រថយន្ត​ដែល​អាច​ហោះ​បាន នឹង​ដាក់​លក់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 2019 នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ការយល់ឃើញ របស់អ្នកសរសេរខ្សែភាពយន្ត និងអ្នកចង់អោយមាន រថយន្តហោះ អាចនឹងមានពិតៗ ក្នុងឆ្នាំក្រោយ នេះហើយ។ នាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយឈ្មោះថា Terrafugia ដែលបានផលិតរថយន្ត សម្រាប់ធ្វើដំណើរ លើផ្លូវថ្នល់ផង ថែមទាំងអាចហោះហើរ លើអាកាសបានទៀត។ ដោយពីមុនមក យើងធ្លាប់តែឃើញ នៅក្នុងខ្សែភាពយន្ត ប៉ុន្ដែឥឡូវនេះ មាននៅក្រៅពិតៗហើយ។

រថយន្តហោះនេះ ត្រួវបានគេដាក់ឈ្មោះអោយថា Terrafugia Transition ដែលត្រៀមដាក់ចេញលក់ លើទីផ្សារក្នុងឆ្នាំ 2019 ហើយបាន ទាក់ទាញចិត្តខ្លាំង ពីមនុស្យមួយចំនួនធំ ចំពោះគំនិតនៃការផលិត រថយន្តហោះបានមួយនេះ។ រថយន្តហោះ Terrafugia Transition គឺមានរូបរាង ដូចជាការរួមបញ្ចូលគ្នារវាង រថយន្តកូនកាត់ចរន្តអគ្គិសនី និងយន្តហោះប្រភេទ តូចអញ្ចឹង ដោយភាគច្រើន វាមានរាងដូចយន្តហោះ ជាងរូបរាងរថយន្តទូទៅ។ រថយន្តមួយនេះ អាចជិះហោះហើរ លើអាកាសបានល្បឿន 160 គីឡូម៉ែត្រ ក្នុងមួយម៉ោង និងបានកំពស់ 3048 ម៉ែត្រ។ ដោយក្នុងនោះ គឺគ្មានបញ្ជាក់ ពីល្បឿនលើផ្លូវថ្នល់ និងតម្លៃរបស់រថយន្ត មួយនេះនៅឡើយទេ។

សរុបមក បើសិនជាមានមិត្តអ្នកអានមានចាប់អារម្មណ៍ពីរថយន្ត ដែលអាចហោះហើរនេះ ក្រុមហ៊ុន Terrafugia នឹងមានព្រឹត្តិការណ៍ បង្ហាញបន្ថែម នៅ EAA AirVenture ក្នុងទីក្រុង Oshkosh រដ្ឋ Wisconsin សហរដ្ឋអាមេរិច ពីថ្ងៃទី 23 ដល់ថ្ងៃទី 29 ខែកក្កដា ដូច្នេះពេលនោះ នឹងមានពត៌មានបន្ថែមចេញ ជាបន្ដបន្ទាប់ទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: យានយន្ត