CAMBO REPORT

Popup Advertising5 seconds

ទីបំផុត NZXT បញ្ចេញ Power Supply ស៊េរី​ថ្មី សា​ជា​ថ្មី​ម្ដង​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន NZXT ត្រូវបានពិភពលោកទទួលស្គាល់អំពីទីផ្សារផលិត Case កុំព្យូទ័រ ធុងទឹកបន្ថយកម្ដៅសម្រាប់ម៉ាស៊ីន Desktop កង្ហារដាក់ Case និង Motherboard ជាដើម ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នក ប្រើប្រាស់ទូទៅ ដោយក្នុងនោះ នៅស្រុកខ្មែរក៏មានអ្នកប្រើប្រាស់ ផលិតផលម៉ាកនេះ មិនតិចនោះដែរ។ មកដល់ពាក់កណ្ដាលឆ្នាំ 2018 នេះ ទីបំផុតក្រុមហ៊ុន NZXT បានប្រកាសចេញ ជាផ្លូវការម្ដងទៀតនូវដុំ Power Supply សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ Desktop ដែលត្រូវការកម្លាំងខ្លាំង។

គិតចាប់តាំងពីឆ្នាំ 2016 ដែល NZXT បានចេញលក់នូវ Power Supply ឬហៅកាត់ថា PSU រហូតមកដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុននេះ បានចេញម្ដងទៀតនូវ Power Supply ស៊េរីថ្មីរបស់ខ្លួន មានពណ៌ខ្មៅស្រអាប់ ប្រើប្រាស់ខ្សែដកទាំងអស់ ផ្ដល់ភាពងាយស្រួលទុកដាក់ និងតម្លើង។ PSUs ទាំងនោះ មានគោលដៅធំបំផុត សម្រាប់ទីផ្សារហ្គេម ដោយរំពឹងទុកថា Gamer នឹងទិញយក ទៅប្រើប្រាស់ច្រើន។ PSUs ស៊េរីថ្មីរបស់ NZXT នេះគឺជាប្រភេទ E-Series ដែលបានសហការគ្នា ជាមួយនឹងក្រុមហ៊ុនជំនាញ ខាងផលិត PSU មានឈ្មោះថា Seasonic ដើម្បីផលិតចេញ ជាប្រភេទ Power Supply ពពួក 80 Plus Gold Certified ធានាបាននូវគុណភាព និងសុវត្ថិភាពចំពោះ ការប្រើប្រាស់។

Power Supply ពពួក E-Series ថ្មីនេះ មានដល់ទៅ 3 ជម្រើស ដោយរួមមានដូចជា E500 មានកម្លាំងសរុប 500W ក៏ដូចជា E650 មានកម្លាំងសរុប 650W និងចុងក្រោយគេ E850 ដែលមានកម្លាំងរហូត ដល់ 850W ជាមួយនឹងតម្លៃខុសគ្នា បន្តិចបន្តួចគឺ 124.99$, 139.99$ និង 149.99$ ទៅតាមកម្លាំង និងសមត្ថភាពជាក់ស្ដែង។ លក្ខណៈពិសេសរបស់ PSUs ទាំង 3 ខាងលើនេះ ក៏ផ្តោតខ្លាំងដែរ ទៅលើការគ្រប់គ្រង និងព័ត៌មានរបស់វា ទៅកាន់ម្ចាស់ប្រើប្រាស់ ដោយយើងអាចឆែក មើលកម្ដៅ ពិនិត្យមើលចរន្តអគ្គិសនី ដែលបានប្រើប្រាស់ និងពិនិត្យមើលមុខងារ OCP ជុំវិញប្រព័ន្ធ ការពារសុវត្ថិភាព ដោយប្រើប្រាស់តាម មុខងារ CAM Software របស់ NZXT ផ្ទាល់។

Power Supply ទាំង 3 ស៊េរីនេះ នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិ នៅខែក្រោយនេះ ហើយវាក៏នឹងត្រៀម មានវត្តមាន ក្នុងទីផ្សារស្រុកខ្មែរផងដែរ។ ដូច្នេះ បើអ្នកជាអ្នកគាំទ្រ ផលិតផលរបស់ NZXT អាចពិចារណា ធុងអគ្គិសនី សម្រាប់ម៉ាស៊ីន Gaming របស់អ្នកបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ