CAMBO REPORT

Popup Advertising5 seconds

ស្ថាបនិក Siri ចុង​ក្រោយ​បំផុត ត្រូវ​បាន​ចូល​និវត្តន៍​ពី​ក្រុមហ៊ុន Apple!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Siri ក៏អាចថា ជាមុខងារមួយដ៏សំខាន់ សម្រាប់ឧបករណ៍ប្រើប្រាស់ ទំនើបទាំងក្នុង iPhone និង iPad ដែលវាជាជំនួយការសម្លេង ដូចទៅនឹង Google Assistant អញ្ចឹងដែរ។ ដោយនាពេល បច្ចុប្បន្ននេះ សហស្ថាបនិកដែលនៅសល់ ចុងក្រោយ នែជំនួយការសម្លេងនេះ គឺលោក Tom Gruber ទើបនឹងបាន ចូលនិវត្តន៍។

បើយោងតាមសារពត៌មាន កាលពីដើមខែនេះ ថាអតីតប្រធានក្រុមហ៊ុន Google ផ្នែកខាង AI  គឺលោក John Giannandrea នឹងត្រូវបានចូលទៅ ទទួលយកតួនាទីថ្មីមួយ ជាប្រធាន ”ការរៀនម៉ាស៊ីន” (Machine learning) និង “យុទ្ធសាស្រ្ត AI” (AI strategy) របស់ក្រុមហ៊ុន Apple ដើម្បីមើលថែរក្សា Siri និងផ្នែកកំព្យូទ័រ AI។ តាំងពីដំបូងមក ជំនួយការសម្លេង Siri គឺបានបង្កើត ដោយលោក Tom Gruber និងសមាជិក ពីរនាក់ទៀត គឺលោក Dag Kittlaus និង Adam Cheyer ដែលក្រុមហ៊ុន Apple បានទិញយកដាច់ ក្នុងទឹកប្រាក់ចំនួន ពីររយលានដុល្លារអាមេរិក។ iPhone 4s ជាស្មាតហ្វូនដំបូង ដែលមានកម្មវិធី ជំនួយការសម្លេង Siri នេះ មកជាមួយ ហើយទទួលបានភាព ល្បីល្បាញយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយ មក Siri ក៏បានធ្លាក់ចុះ ការពេញនិយម ដោយសារតែ Alexa របស់ក្រុមហ៊ុន Amazon និង Google Assistant បានលេចខ្លួនឡើង។

 

លោក Kittlaus និង Cheyer ក៏បានចាកចេញពី Apple កាលពីប៉ុន្មានឆ្នាំមុន និងកាលពីឆ្នាំ 2016 ក្រុមការងារ Viv Labs ដែលជាក្រុមចាប់ផ្តើម ផលិតកម្មវិធីជំនួយការ សម្លេង Siri ក៏ត្រូវបានក្រុមហ៊ុន Samsung ទិញដើម្បីយកទៅបង្កើត Bixby ផងដែរ។ ក្នុងខណៈពេលនោះ ដែលមានតែ លោក Gruber ប៉ុណ្ណោះ ដែលនៅជាប្រធានក្រុមអភិវឌ្ឍន៍ កម្រិតខ្ពស់របស់ Siri។ យោងតាមព័ត៌មាននេះ គាត់នឹងចាកចេញពី ក្រុមហ៊ុន គឺដើម្បីស្វែងរកចំណង់ចំនូលចិត្ត ផ្ទាល់ខ្លួន នៅក្នុងវិស័យចូលចិត្តថតរូប និងទៅអភិរក្ស ខាងផ្នែកសមុទ្រ។

សរុបមក លោក Tom Gruber ដែលជាស្ថាបនិកចុងក្រោយរបស់ Siri ទើបនឹងបាន ចូលនិវត្តន៍ ហើយអនាគតរបស់ជំនួយការសម្លេង មួយនេះ ត្រូវទុកអោយអតីត ប្រធានក្រុមហ៊ុន Google ផ្នែកខាង AI  ទៅជំនួសគាត់វិញ។ ដោយប្រវត្តិ របស់លោក Giannandrea និងការងារពីមុនៗ គឺគាត់បានផ្តោតលើការ យល់ដឹងពីភាសាកំព្យូទ័រ មកដូចភាសាធម្មជាតិ និងជាអ្វីដែល Siri នៅមានភាពខ្សោយ នៅឡើយ ដូច្នេះលោកនឹងប្រហែល អាចជួយអោយ Siri បាននាពេល ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle