CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​ថេប្លេត Galaxy Tab A 8.0 ស៊េរី 2018 មាន​អេក្រង់​កោង និង​គ្មាន​ប៊ូតុង Home!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតទូរសព្ទទំនើបៗ ជាច្រើនបានបន្ថយការចេញលក់ ថេប្លេត ប៉ុន្ដែសម្រាប់ក្រុមហ៊ុន Samsung វិញគឺមិនអញ្ចឹងឡើយ។ ដោយកាលពីប៉ុន្មានសប្ដាហ៍មុន ក៏បានលេចធ្លាយ ថេប្លេតម៉ូឌែល Galaxy Tab S4 ហើយនាពេលឥឡូវនេះ ថេប្លេតម៉ូឌែលមួយទៀត គឺ Galaxy Tab A 8.0 ស៊េរី 2018 បានលេចធ្លាយ រូបរាងថ្មីមួយដែរ។

ថេប្លេត Galaxy Tab A 8.0 ស៊េរី 2018 នេះ មានរូបរាងស្រដៀងគ្នា ទៅនឹងថេប្លេត Galaxy Tab S4 ដែលបានលេចធ្លាយ ពីមុនអញ្ចឹង ប៉ុន្ដែថេប្លេត Samsung Galaxy Tab A 8.0 (2018) មានលក្ខណៈខុសបន្តិច ដោយពីខាងមុខបាន បង្ហាញថា វានឹងគ្មានប៊ូតុង Home ថែមទាំងមានអេក្រង់កោង បន្តិចទៀតផង។ បើតាមការពិនិត្យមើលទៅ ថេប្លេតនេះ មានអេក្រង់ប្រភេទ 16:10 ratio ដូចទៅនឹង Galaxy Tab A 8.0 ស៊េរីមុនអញ្ចឹងដែរ ដោយបានទុកកន្លែង ទំនេរច្រើនបន្តិច។ ចំពោះលក្ខណៈពិសេសទូទៅ និង គ្រឿងក្នុង របស់វាគឺ មិនទាន់មាន របាយការណ៍ចេញមក នៅឡើយនោះទេ ដូច្នេះសូមមិត្តអ្នកអាន រង់ចាំក្នុងពត៌មាន នាពេលខាងមុខទៀត។ ចំនែកផ្នែកខាងក្រោយវិញ មិនសូវមានអ្វីគួរអោយ ចាប់អារម្មណ៍ឡើយ ដោយថេប្លេតនេះ បានលេចធ្លាយមក បង្ហាញនូវ កាមេរ៉ាមួយគ្រាប់ និងមិនមាន Flash ជំនួយនោះឡើយ។ បើយើងសង្កេតមើល ទៅលើអេក្រង់ថេប្លេតនេះ អ្នកនឹងឃើញប្រតិទិន ចំថ្ងែទី 9 ខែក្រោយនេះ ដែលជាថ្ងែក្រុមហ៊ុន Samsung ដាក់បង្ហាញ ស្មាតហ្វូនកំពូលថ្មី របស់ខ្លួន ដូច្នេះថេប្លេតនេះ អាចប្រហែលនឹងដាក់ប្រកាស ពេលស្របជាមួយគ្នា ផងដែរ។

សរុបមក ចំពោះការលេចធ្លាយពីថេប្លេត Galaxy Tab A 8.0 ស៊េរី 2018 នេះគឺ មិនបានមកជាមួយ ពត៌មានពីលក្ខណៈសម្បត្តិវាឡើយ គ្រាន់តែជារូបរាងប៉ុណ្ណោះ ដូច្នេះសូមមិត្តអ្នកអាន ទាំងអស់រង់ចាំបន្ដ នៅពេលមានពត៌មាន លេចធ្លាយបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: ថេប្លេត