CAMBO REPORT

Popup Advertising5 seconds

កញ្ចក់ Gorilla Glass DX និង DX+ ចេញ​ហើយ ល្អ​បំផុត​សម្រាប់​នាឡិកា​វៃ​ឆ្លាត​សម័យ​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញនេះកញ្ចក់ស្វិត ការពារឆ្កូត Corning Gorilla Glass 6 បានប្រកាសចេញ ជាផ្លូវការ ជំនួសមុខឲ្យ Corning Gorilla Glass 5 ដែលបានចរាចរណ៍ ក្នុងទីផ្សារស្មាតហ្វូនបានប៉ុន្មាន ឆ្នាំកន្លងមកនេះ។ ស្របពេលនៃការប្រកាសចេញ កញ្ចក់ការពារស្មាតហ្វូន ជំនាន់ថ្មីនោះ Corning Gorilla Glass ក៏បានប្រកាសចេញ ជាផ្លូវការផងដែរ ជាមួយនឹងកញ្ចក់ការពារ ជំនាន់ថ្មីមួយទៀត មានឈ្មោះហៅជាផ្លូវការ ថា DX និង DX+ ចេញមុខជំនួស Gorilla Glass SR+ ដែលកំពុងបំពាក់ និងប្រើប្រាស់នៅលើកញ្ចក់ នាឡិកាវៃឆ្លាតតម្លៃថ្លៃៗ ជាច្រើន នាពេលបច្ចុប្បន្ន។

កញ្ចក់ Corning Gorilla Glass DX និង DX+ ជំនាន់ថ្មីនេះ ត្រូវបានសិក្សា អភិវឌ្ឍន៍ និងផលិតឡើងសម្រាប់នាឡិកាវៃឆ្លាត សម័យថ្មី ព្រោះវាធន់ នឹងការសឹករិចរឹល ធន់នឹងការធ្លាក់ ពិសេសក្រុមហ៊ុនអះអាងថា វាមានសមត្ថភាពបង្ហាញពណ៌ បានច្បាស់ជាងមុន 50% បើធៀបទៅនឹងកញ្ចក់ ជំនាន់មុន។ ជាងនេះទៅទៀត អេក្រង់ការពារខាងក្រៅនេះ ក៏មានសមត្ថភាពពិសេស ក្នុងការកាត់បន្ថយចំណាំងផ្លាត បានដល់ទៅ 75% ប្រសើរជាងអេក្រង់ជំនាន់មុន ផងដែរ ដែលអំណោយផល ទៅដល់នាឡិកាវៃឆ្លាត ដែលទូទៅ ពេលយើងប្រើប្រាស់ Outdoor ជាដើម មានន័យថាយើងអាចមើលឃើញ អេក្រង់ប្រសើរជាងមុន ច្បាស់ជាងមុន និងមានចំណាំងផ្លាតតិច ដោយពុំចាំបាច់បើកពន្លឺ Brightness ខ្លាំង នាំឲ្យស៊ីថ្មច្រើន នោះទេ។

សម្រាប់ភាពខុសប្លែកគ្នារវាង DX និង DX+ គឺស្ថិតនៅភាពរឹងមាំ និងសមត្ថភាពដែលធន់នឹងការ សឹករិចរឹល ដោយ DX+ អាចសូទ្រាំជាមួយនឹងកម្រិត កកិតបានល្អជាង ត្រៀមនឹងបំពាក់នៅលើ នាឡិកាវៃឆ្លាត កម្រិតកំពូល ដែលមានតម្លៃថ្លៃៗ ចំនែក DX ធម្មតាក៏ខ្លាំងដែរ តែមិនខ្លាំងដល់ម៉ូឌែល+ ដូច្នេះវានឹងត្រូវយក ទៅបំពាក់នៅលើនាឡិកាវៃឆ្លាត កម្រិតថវិកា។ អញ្ចឹងមិនយូរនោះទេ យើងនឹងបានឃើញនាឡិកាវៃឆ្លាត ដែលប្រើប្រាស់កញ្ចក់ ការពារថ្មីទាំង 2 នេះ អាចជា នាឡិកាវៃឆ្លាត របស់ក្រុមហ៊ុន LG អាចនឹងប្រកាសចេញ ចុងខែនេះ និង Galaxy Watch ដែលអាចនឹងប្រកាសចេញ ខែក្រោយស្របពេល Galaxy Note 9 បង្ហាញខ្លួនជាផ្លូវការ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gorilla Glass Tag: នាឡិកាវៃឆ្លាត