CAMBO REPORT

Popup Advertising5 seconds

Hauwei TalkBand B5 ចេញ​ជា​ផ្លូវ​ការ ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ១៤៩ ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្ដាហ៍មុននេះ យើងបានឃើញរូបរាង និងព័ត៌មានលេចធ្លាយ មួយចំនួនរបស់ TalkBand B5 របស់ក្រុមហ៊ុន Huawei រួចមកហើយ។ ប៉ុន្តែពេលនេះ វាបានចេញជាផ្លូវការហើយ នេះគឺជា Huawei TalkBand B5 ដែលមក ជំនួសដំណែង B3 ដែលបានចេញកាលពីឆ្នាំ ២០១៦ កន្លងទៅ។ វាទើបតែប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ Nova 3 និង Nova 3i យប់មិញនេះ។ នៅក្នុងប្រទេសចិន TalkBand B5 ត្រូវបានដាក់លក់ នៅក្នុងតម្លៃ ១៤៩ ដុល្លារ សម្រាប់ម៉ូឌែល Sport Version, តម្លៃ ១៧៨ ដុល្លារសម្រាប់ម៉ូឌែល Business, និងតម្លៃ ២២៣ ដុល្លារ សម្រាប់ម៉ូឌែលប្រណិត ដែលវាខុសគ្នា ទៅតាមខ្សែពាក់ស្បែក ឬលោហៈ និងពណ៌ផងដែរ ចំណែកម៉ាស៊ីន និងផ្នែកកណ្ដាល គឺមិនខុសគ្នាឡើយ។

នៅផ្នែកកណ្ដាលរបស់វាគឺជាផ្នែកសំខាន់ជាងគេ ដូចជា Mi Band អញ្ចឹងដែរ ដោយវាអាចធ្វើការ ដោះចេញបាន ផ្លាស់ប្ដូរខ្សែតាមចិត្តចង់។ ផ្នែកកណ្ដាលនោះ នៅពេលដែលដោះចេញក្រៅ វានឹងប្រែក្លាយទៅជា កាសត្រចៀក ប្រើប្រាស់ Bluetooth ដើម្បភ្ជាប់ និងអាចលើកទទួល ទូរសព្ទផងដែរ ដែលគេហៅ TalkBand B5 នេះជានាឡិកា កូនកាត់កាស Bluetooth។ ផ្នែកសំខាន់របស់វានោះ គឺត្រូវបានបំពាក់ជាមួយនឹង អេក្រង់ OLED ពណ៌ធម្មជាតិ មានទំហំ ១.១៣ អ៊ីញ ដែលធំជាងមុន ២ ដងកន្លះ ជាមួយនឹងកម្រិត បង្ហាញរូបភាព ៣០០ x ១៦០ ភិចស៊ែល ហើយនៅក្នុងនោះ ក៏មានបណ្ដាញសង្គម WeChat និង QQ មកជាស្រេចផងដែរ ដើម្បីឲ្យអ្នកប្រើប្រាស់ មើលសារដំណឹង, ព័ត៌មាន និងអ្វីៗជាច្រើនទៀត។

លើសពីនេះវាក៏អាច Sync នូវសារ ព្រមទាំងឈ្មោះ Contact ជាមួយទូរសព្ទដៃយើង បានផងដែរ អញ្ចឹងនៅពេលគេ ទូរសព្ទចូល វានឹងស្គាល់ជាឈ្មោះ Caller ID អាចនិយាយឆ្លើយឆ្លងបាន នៅក្នុងគុណភាពច្បាស់ ព្រោះក្រុមហ៊ុនបានបំពាក់ ជាមួយនឹងឈីបសម្លេង កម្រិតខ្ពស់ ធ្វើឲ្យការបញ្ចេញសម្លេង នៅត្រង់កាសនោះ ច្បាស់ល្អកាត់បន្ថយ សម្លេងរំខាន និងមាន Mic ចំនួន ២ ស្រូបសម្លេងពីលើ និងពីក្រោម។

ផ្នែកខាងខ្នងរបស់វា ត្រូវបានបំពាក់ជាមួយនឹងស៊េនស័រសំខាន់ នៅក្នុងការតាមដាន សុខភាពរបស់អ្នក ដែក្រុមហ៊ុន ហៅថា Huawei TruRelax Technology ដែលធ្វើការវាស់នូវ ចង្វាក់បេះដូង និងបង្ហាញនូវកម្រិតស្ត្រេស នៃភាពតានតឹង របស់អ្នកប្រើប្រាស់ផងដែរ។ បន្ថែមទៀត ក៏អាចវាស់ សម្ពាធឈាម, កម្រិតដង្ហើម ដើម្បីឲ្យអ្នកប្រើ មានពេលអាចបន្ធូរ អារម្មណ៍ខ្លាំង នៅពេលហត់នឿយ។ ស៊េនស័របន្ទាប់ទៀតគឺ TruSleep ២.០ ដែលធ្វើការតាមដាន ដំណេករបស់អ្នកប្រើប្រាស់ ទាំងរយៈពេលសំរាក និងរយៈពេលគេង ស្កប់ស្កល់ និងចេញជា ការណែនាំទៅលើសុខភាពផងដែរ។ ស៊េនស័រ TruSeen ២.០ ធ្វើការពេញ ២៤ ម៉ោង ដើម្បីវាស់នូវកាយសប្បទា របស់អ្នក ដូចជាជំហ៊ាននៃការដើរ, ជិះកង់, និងសកម្មភាពជាច្រើនទៀត។ ថែមទាំងជួយវាស់ កាឡូរីនៅក្នុងខ្លួន, ចំងាយដែលអ្នក បានធ្វើដំណើរ, និងរៀបចំកាលវិភាគ ដើម្បីធ្វើលំហាត់ប្រាណ ជាដើម។

TalkBand B5 ត្រូវបានបំពាក់ថាមពលថ្មទំហំ ១០៨ មីលីអំពែ ដែលអាចប្រើប្រាស់ ក្នុងការនិយាយបានដល់ ៦ ម៉ោងសម្រាប់ការ និយាយទូរសព្ទជាប់ ហើយក៏មានបំពាក់ជាមួយនឹង អាវក្រោះការពារកម្រិត IP67 ផងដែរ ដើម្បីការពារ ធូលីនិងទឹក។ យើងអាចប្រើប្រាស់ ជាមួយទូរសព្ទដៃ Android ចាប់ពីជំនាន់ ៤.៤ ឡើងទៅ និង iOS ៩.០ ឡើងទៅ ហើយវាក៏មានមុខងារ មួយចំនួនបន្ថែមទៀត ដូចជា Voice Assistant, Reminder កំណត់រំលឹក, ម៉ោងរោទិ៍, ប្រើជាតេឡេ សម្រាប់ប្ដូរបទចម្រៀង ពីទូរសព្ទ និងស្វែងរកទូរសព្ទ នៅពេលដែលទូរសព្ទ បើក GPS ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត