CAMBO REPORT

Popup Advertising5 seconds

មនុស្យ​យន្ត​ប្រយុទ្ធ បាន​ដាក់​ចេញ​លក់​ជា​សាធារណៈ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជួបជាមួយ មនុស្យយន្តប្រយុទ្ធមួយនេះ ដែលបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ CES កាលពីពាក់ កណ្ដាលខែមករា ហើយឥឡូវនេះ អ្នកអាចក្លាយជាម្ចាស់ វាបាន ដោយអ្នកអាចធ្វើការទិញ វាក្នុងតម្លៃ ដល់ទៅ $1,600 ដុល្លារ។  មនុស្យយន្តនេះមានឈ្មោះថា Zeus Battle Robot ដែលស្រាវជ្រាវ ផលិតដោយក្រុមហ៊ុន Pilot Labs។

មនុស្យយន្ត Zeus នេះអាចដើរបាន និងមានកំពស់ 35 សង់ទីម៉ែត ទំងន់ប្រហែលជិត 2 Kg ដោយភ្ជាប់នឹងម៉ូទ័រចំនួន 22 ផងដែរ។ មនុស្យយន្តនេះ នឹងមានការទាក់ចិត្ត ខ្លាំងចំពោះអ្នកដែលគាំទ្រ រឿង Real Steel ដោយវាមានរូបរាង ស្រដៀងគ្នា ហើយវាផលិតមក សម្រាប់វាយជាមួយ មនុស្យយន្តដទៃ ដូចជាអត្ថបទរឿងនោះ អញ្ចឹងដែរ។ ឥឡូវមនុស្យយន្ត Zeus នេះ ទើបតែបានដាក់លក់ នៅលើទីផ្សារ ក្នុងតម្លៃចំនួន $1,600 ដុល្លារ ហើយវានឹងមាន មកជាមួយ ឧបករណ៍បញ្ជាឥតខ្សែ, ថ្ម, ឧបករណ៍សាកថ្ម, ស្រោមការពារ ហើយបូកផ្សំជាមួយគ្រឿង មួយចំនួន សម្រាប់អោយ អ្នកតុបតែងមនុស្យយន្ត របស់អ្នកទៀតផង។ គួរអោយសោកស្តាយ មនុស្យយន្តនេះ មានលក់តែនៅក្នុង វេបសាយ Amazon តែប៉ុណ្ណោះ ដូច្នេះសម្រាប់ប្រទេសយើង អាចនឹងមានការលំបាក ក្នុងការរកទិញបនិ្តច។

 

សូមចូលទស្សនាវីដេអូបង្ហាញពីសមត្ថភាពមនុស្យយន្ត Zeus ខាងក្រោមនេះ៖

 

សរុកមក នេះជាការដាក់បង្ហាញការលក់ មនុស្យយន្តប្រយុទ្ធ ដែលក្នុងតម្លៃថ្លៃ គួរសម ប៉ុន្ដែមនុស្យនេះ មើលទៅគឺពិតជា រឹងមាំ ហើយអាចសម្រាប់ កែអផ្សុកបានមួយផ្នែក ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: វិទ្យាសាស្ត្រ