CAMBO REPORT

Popup Advertising5 seconds

Gear S4 អាច​ប្ដូរ​ឈ្មោះ​ទៅ​ជា Galaxy Watch ដែល​នឹង​ប្រកាស​ចេញ​ស្រប​ពេល Note 9 បង្ហាញ​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឃើញថានាឡិកាវៃឆ្លាតរបស់ Samsung បានចេញជាច្រើនជំនាន់ទៅហើយដែរ ហើយម៉ូឌែលទំនើប និងចុងក្រោយគេ បង្អស់គឺ Gear S3 ដែលមានចែកចេញជាពីរ Edition គឺបែប Classic និ Frontier ដែលមានរូបរាងរចនាបថ ខុសប្លែកគ្នាត្រង់ខ្សែ និងក្បាល តែគ្រឿងគ្រៅ ក៏ដូចជាកម្លាំងម៉ាស៊ីន គឺដូចគ្នាទាំងស្រុង។ នាឡិកាវៃឆ្លាតត្រកូល Gear របស់ Samsung ជាក់ស្ដែង នឹងមានការកែប្រែឈ្មោះថ្មី  ដោយក្រុមហ៊ុនអេឡិចត្រូនិច យក្សរបស់កូរ៉េខាងត្បូង ត្រៀមនឹងប្ដូរឈ្មោះពី Gear ទៅជា Galaxy Watch វិញ។

យោងតាមប្រភពព័ត៌មានរបស់ GSMArena បានចេញផ្សាយឲ្យដឹងថា ប្រភពព័ត៌មានរបស់ កូរ៉េខាងត្បូង បានអះអាងថា Samsung នឹងកែប្រែឈ្មោះ នាឡិកាវៃឆ្លាត កម្រិតខ្ពស់របស់ខ្លួនពី Gear អូសចូលខ្សែស្រឡាយ Galaxy ដែលតំណាងឲ្យឈ្មោះ ស្មាតហ្វូនរបស់ក្រុមហ៊ុនេះ ជាច្រើនឆ្នាំមកហើយ។ ជុំវិញការ ផ្លាស់ប្ដូរឈ្មោះពី Gear ទៅជា Galaxy នេះ ពុំមានប្រភពណាអះអាង នៅឡើយថា តើ Samsung នឹងមានគម្រោងអ្វី សម្រាប់នាឡិកាវៃឆ្លាតរបស់ខ្លួន សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារ ជាមួយនឹងក្រុមហ៊ុន ផ្សេងៗទៀតឡើយ។ ទោះបីជា Gear S អាចនឹងប្ដូរ ឈ្មោះថ្មីក៏ដោយ ក៏ Samsung នៅតែដាក់ឲ្យនាឡិកា របស់ខ្លួនដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Tizen OS ដដែល តែវាគឺជាជំនាន់ថ្មី មានមុខងារថ្មី ទំនើប លឿន និងកាន់តែមានសុវត្ថិភាពខ្ពស់ ដោយពុំប្រើប្រាស់ Wear OS របស់ Google ឡើយ ជាហេតុធ្វើឲ្យវាមាន ចំនុចច្រើន ដែល Samsung អាចកែខៃឲ្យ នាឡិកាវៃឆ្លាត របស់ខ្លួនលេចធ្លោជាង នាឡិកាវៃឆ្លាតទូទៅ ដែលកំពុងមានវត្តមាន ឬត្រៀមនឹងចេញលក់ ក្នុងទីផ្សារ នាពេលខាងមុខ។

Galaxy Watch ដែលជាឈ្មោះថ្មីរបស់ Samsung នេះ ក៏នឹងត្រៀមប្រកាសចេញ ជាផ្លូវការផងដែរ ស្របពេល កំពូលស្មាតហ្វូន Galaxy Note 9 ត្រៀមនឹងប្រកាស ចេញនាថ្ងៃទី 9 ខែសីហា ឆ្នាំ 2018 ខាងមុខនេះ ដោយនឹងបើកឲ្យកុម្ម៉ង់ទុកមុន នៅថ្ងៃទី 14 ខែសីហា និងចេញលក់ព្រមគ្នា ទាំងទូរស័ព្ទ និងនាឡិកា នៅថ្ងៃទី 24 ខែក្រោយ ដោយតម្លៃនៅមិនទាន់ ប្រាកដនោះទេ តែច្បាស់ណាស់ គឺមិនក្រោម 400$ នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: នាឡិកាវៃឆ្លាត