CAMBO REPORT

Popup Advertising5 seconds

Adidas ចូលរួម​ក្នុង​ការ កាត់​បន្ថយ​ផ្លាស្ទិច​នៅ​ក្នុង​ពិភព​លោក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនដែលមានកេរ្ដ៍ឈ្មោះ ល្បីល្បាញផ្នែកផលិតសំភារៈ សម្រាប់ពាក់តម្លៃថ្លៃ គុណភាពខ្ពស់ ពិសេសនៅក្នុងវិស័យកីឡា Adidas កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ទើបតែបានចេញ សេចក្ដីប្រកាសប្ដេជ្ញា នៅក្នុងការប្រឆាំងនឹងការខ្ជះខ្ជាយផ្លាស្ទិច នៅលើពិភពលោក ដែលនឹងចាប់ផ្ដើមពីឆ្នាំ ២០១៨ នេះទៅតែម្ដង។

 


កន្លងមកនេះ ក្រុមហ៊ុន Adidas បានប្រើប្រាស់សារធាតុផ្លាស្ទិចច្រើនមែនទែន ប្រហែល ២០% ឯនោះនៅលើសំលៀកបំពាក់ និងឧបករណ៍កីឡារបស់ខ្លួន ដោយសារតែការប្រើប្រាស់ ផ្លាស្ទិចនៅក្នុងសសៃក្រណាត់នោះ វាជួយឲ្យសម្លៀកបំពាក់មានទំងន់ស្រាល និងជួយការពារអំពីទឹក បានមួយផ្នែកធំ ផងដែរ។ ប៉ុន្ដែការប្រើប្រាស់ផ្លាស្ទិច និងការខ្ជះខ្ជាយផ្លាស្ទិចនេះ គឺជាប្រធានបទកំពុងតែក្ដៅគគុក សម្រាប់បរិស្ថាន សូម្បីតែនៅក្នុងផ្សារទំនើប Lucky បច្ចុប្បន្ននេះ ក៏ព្យាយាមកាត់បន្ថយការ ប្រើប្រាស់ផ្លាស្ទិចផងដែរ។ អញ្ចឹងហើយបានជាក្រុមហ៊ុន Adidas បានចាប់ផ្ដើម ព្យាយាមកាត់បន្ថយ ចាប់ពីពេលនេះទៅ។

 


សម្រាប់ការព្យាយាមកាត់ បន្ថយការប្រើប្រាស់នេះ ក្រុមហ៊ុនរំពឹងថាគេនឹងអាច ជួយរក្សាផ្លាស្ទិចប្រហែល ៤០ តោនក្នុងមួយឆ្នាំ ហើយនៅក្នុងឆ្នាំ ២០១៩ គម្រោងរបស់គេនឹងត្រូវ ប្រើប្រាស់ផ្លាស្ទិចកែច្នៃឡើងវិញ (កែច្នៃឡើងវិញ) ឲ្យបាន ៤១% ឲ្យបាន និងប្រើប្រាស់ផ្លាស្ទិចថ្មីត្រឹមតែ ៥៩% ប៉ុណ្ណោះ ដើម្បីផលិតជា សរសៃនៃសម្លៀកបំពាក់។ លើសពីនេះ គម្រោងរបស់គេ នឹងប្រើប្រាស់ផ្លាស្ទិច កែច្នៃឡើងវិញ ឲ្យបានពេញលេញ ១០០% នៅក្នុងឆ្នាំ ២០២៤។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: CNN Money Tag: វិទ្យាសាស្ត្រ