CAMBO REPORT

Popup Advertising5 seconds

MacBook Pro ស៊េរី​ឆ្នាំ ២០១៨ កំពុង​មាន​បញ្ហា​កម្ដៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីនេះ ក្រុមហ៊ុន Apple ទើបតែបានបញ្ចេញនូវកុំព្យូទ័រយួរដៃស៊េរីឆ្នាំ ២០១៨ របស់ខ្លួនគឺ MacBook Pro ២០១៨ ដែលបំពាក់នូវឈីប ជំនាន់ថ្មីៗខ្លាំង ទាំងអស់ ប៉ុន្តែកើនតម្លៃកប់ ពពកតែម្ដង ដែលមិនមាន មនុស្សជាច្រើនឡើយ មានសមត្ថភាពទិញវាប្រើ។ ប្រិយមិត្តអាចស្វែងយល់ លក្ខណៈសម្បត្តិរបស់ MacBook Pro ស៊េរី ២០១៨ ដែលខេមបូរីផត បានចុះផ្សាយកន្លងមក។  

 

• ស្វែងយល់លក្ខណៈសម្បត្តិ MacBook Pro ស៊េរីឆ្នាំ ២០១៨!

 

បន្ទាប់ពីការតម្លើងលក្ខណៈសម្បត្តិ យ៉ាងប្រសើរហើយនោះ MacBook ស៊េរី ២០១៨ នៅមិនទាន់អាចនិយាយថា មានលក្ខណៈសម្បត្តិ ល្អជាងគេនៅឡើយទេ ជាក់ស្ដែងពេលនេះ វាកំពុងតែជួបបញ្ហា មួយទៅលើផ្នែកកម្ដៅ ដែលឡើងខ្ពស់ជាងគេ ថែមទាំងប្រើពេលយូរ ផងដែរ ទៅលើការ Render វីឌីអូ។

លោក Dave Lee ដែលជា YouTuber ដ៏ល្បីល្បាញខាងផ្នែក បច្ចេកវិទ្យាកុំព្យូទ័រ គាត់ទើបតែបានបង្ហាញលក្ខណៈសម្បត្តិ និងបញ្ចេញមតិខ្លះ ទៅលើ MacBook Pro ១៥ អ៊ីញរបស់គាត់ ដែលគាត់បានប្រើប្រាស់មួយរយៈ កន្លងមកនេះ ដោយគាត់បានយកវា ទៅប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃ MacBook Pro ១៥ អ៊ីញស៊េរីថ្មីនេះ ដែប្រើប្រាស់ឈីប Core i9-8950HK កំពូលនេះ ទៅប្រៀបធៀបនឹង MacBook Pro ស៊េរី ២០១៧ ដែលប្រើប្រាស់ស៊ីភីយូ Core i7-7920HQ ព្រមទាំងប្រៀបធៀបជាមួយនឹង ផលិតផលរបស់ក្រុមហ៊ុន Gigabyte ម៉ូឌែល AERO 15X ដែលប្រើប្រាស់ស៊ីភីយូ Core i7-8750H ផងដែរ។ 

ការធ្វើតេស្ដលើ GeekBench 4 វាទទួលបានពិន្ទុខ្ពស់កប់ហើយ ប៉ុន្តែអ្វីដែលគាត់មានបញ្ហា ជាមួយនឹង MacBook Pro ដែលប្រើប្រាស់ស៊ីភីយូ Core i9 កំពូលនេះ គឺល្បឿនដំណើរការ ជាក់ស្ដែងនៃកម្លាំងម៉ាស៊ីនរបស់វា ដោយគាត់បាន Render វីឌីអូ ចេញនៅក្នុងកម្រិត 4K ប្រភេទ H.264 នៅក្នុងកម្មវីធី Adobe Premier Pro។ ជាលទ្ធផល លោកមិនស្មានថា វាធ្វើការ Render ប្រើពេលយូរមែនទែន គឺយូរជាង MacBook Pro ស៊េរី ២០១៧ ដែលប្រើប្រាស់ស៊ីភីយូ Core i7 ទៅទៀត បើទោះជាមានការ តម្លើងផ្នែកជីភីយូ Radeon Pro ហើយក៏ដោយ ចំណែកកម្ដៅរបស់ស៊ីភីយូឡើង ទៅដល់ជាង ៩០ អង្សារសេឯណោះ។

បន្ថែមទៀត លោកក៏បានធ្វើការ Render វីឌីអូដដែលនោះ ប៉ុន្តែបានដាក់កុំព្យូទ័រ នៅក្នុងទូរទឹកកក ដើម្បីកាត់បន្ថយកម្ដៅ របស់វា ជាលទ្ធផលគឺវាធ្វើការបាន រហ័សជាងមុនប្រហែល ១៣ នាទីដែរ និងកម្ដៅរបស់ស៊ីភីយូ ធ្លាក់មកខ្លះផងដែរ។

ប៉ុន្តែសម្រាប់ល្បឿន Performance ប៉ុននេះ វានៅតែប្រើប្រាស់ពេលយូរដដែល ប្រសិនបើប្រៀបធៀបជាមួយនឹង AERO 15X គឺខុសគ្នាឆ្ងាយ មែនទែន បើទោះជា AERO 15X ប្រើស៊ីភីយូត្រឹមតែ Core i7-8750H ក៏ដោយ។

ជារួមមក លោកបានទាញចំណាប់អារម្មណ៍ថា Apple ធ្វើបានល្អមែនទែននូវ ក្នុងការបំពាក់ឈីបខ្លាំងៗនៅក្នុង MacBook Pro ស៊េរី ២០១៨ ទំហំ ១៥ អ៊ីញនេះ ប៉ុន្តែវានៅមានបញ្ហាបន្ដិច ទៅលើគុណភាពផលិត ដោយសារតែក្រុមហ៊ុន ខ្វះខាតបន្ដិចទៅលើ បច្ចេកវិទ្យាប្រព័ន្ធកម្ដៅ ពោលកុំព្យូទ័រ នោះវាស្ដើង និងមានកង្ហារតូចៗ ២ គ្រាប់ ដែលទំនងជាមិនគ្រប់គ្រាន់ សម្រាប់ឈីប Core i9 និងជីភីយូ Radeon Pro 555X 4GB / Radeon Pro 560X 4GB ជំនាន់ថ្មីនេះឡើយ ទើបធ្វើឲ្យការ Render ចេញឡើងកម្ដៅខ្លាំង ហើយប្រើប្រាស់ ពេលយូរទៀតផង។ អញ្ចឹងទាល់តែ Render នៅក្នុងទូរទឹកកក ទើបធ្វើការបានរហ័សជាងមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ