CAMBO REPORT

Popup Advertising5 seconds

Samsung ចេញ​វីដេអូ​ពាណិជ្ជ​កម្ម​ឌឺ​ដង iPhone X ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកណាៗ ក៏ដឹងដែរថា Samsung ជាក្រុមហ៊ុនមួយ ដែលប្រកួតប្រជែង ស៊ីសាច់ហុតឈាមគ្នា ជាមួយនឹងក្រុមហ៊ុន Apple ជាពិសេសនោះគឺ ចំពោះផលិតផលស្មាតហ្វូន។ ថ្មីៗនេះ Samsung ក៏បានបញ្ចេញខ្សែវីដេអូ ពាណិជ្ជកម្មមួយ ឌឺដងជាមួយទូរសព្ទ iPhone ស៊េរីចុងក្រោយ របស់ក្រុមហ៊ុន Apple ទៀតហើយ ដោយវីដេអូនោះ មានចំណងជើងថា “Ingenius: Speed”។

 

ដើម្បីដឹងថា ខ្សែវីដេអូពាណិជ្ជកម្មមួយនេះ បានបញ្ឈឺក្រុមហ៊ុន Apple និងអ្នកប្រើប្រាស់ ទូរសព្ទ iPhone X យ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

 

យោងតាមខ្សែវីដេអូមួយនេះ គឺបានបង្ហាញថា នារីម្នាក់ឈ្មោះ Rose បានចូលទៅក្នុងហាង Apple និងបានសួរ បុគ្គលិករបស់ Apple ដែលជាមិត្តភក្តិនឹងគ្នា មួយសំនួរថា “iPhone 10 ឬ X មានល្បឿន Download មិនសូវលឿនសោះ”។ ពេលនោះ បុរសជាបុគ្គលិក បានឆ្លើយថា “តែវាដើរលឿនជាង iPhone 8 ដែរតើ” ហើយនារីម្នាក់នោះ បានតបភ្លាមៗថា  “ប៉ុន្តែល្បឿន Download របស់វា មិនលឿនដូច Galaxy S9 សោះ ហើយខ្ញុំគិតថា វាក៏ជាស្មាតហ្វូន ដែលល្អជាងគេ ក្នុងពេលអនាគត ផងដែរ”។ បុរសជាបុគ្គលិកនោះ បានរកនឹងឆ្លើយដែរ តែនៅឆ្លើយមិនចេញ” ហើយចុងក្រោយ នៃវីដេអូនេះ បានបញ្ចប់ដោយ ពាក្យថា Upgrade to Galaxy ឬ គួរតែប្តូរទៅប្រើ Galaxy វិញ។

សរុបមក តើក្រុមហ៊ុន Apple អាចនឹងមានប្រតិកម្មយ៉ាងដូចម្តេចទៅ ចំពោះពាណិជ្ជកម្មថ្មី មួយនេះ ពីក្រុមហ៊ុន Samsung?  ចុះអ្នកមិត្តអ្នកអាន ទាំងអស់វិញ មានយោបល់ និងយល់យ៉ាងណាដែរ លើវីដេអូខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Tag: Lifestyle