CAMBO REPORT

Popup Advertising5 seconds

រង្វាន់​ព្យុះ​សំណាង​ពី Galax S9/S9+ បាន​ឈាន​ដល់​សប្ដាហ៍​ទី ៤ ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះ គឺជាសប្ដាហ៍ទី ៤ ហើយនៃរង្វាន់ព្យុះសំណាងពី Galaxy S9/S9+ ដែលរង្វាន់ជាច្រើនបានកន្លងផុតទៅ អញ្ចឹងយើងនៅសល់តែ ២ សប្ដាហ៍ទៀតប៉ុណ្ណោះ ដែលធ្វើឲ្យការចាប់រង្វាន់ កាន់តែរំភើបសម្រាប់ប្រិយមិត្ត ដែលបានជាវ Galaxy S9/S9+ កន្លងមកនេះ។

កាលពីថ្ងៃទី ១៥ កក្កដា ក្រុមហ៊ុនសាមសុង បានធ្វើការចាប់រង្វាន់ជូន ដល់អតិថិជនដែលបានជាវ Galaxy S9/S9+ ទាំងអស់ នូវមហារង្វាន់ ព្យុះសំណាង ដែលរួមមានម៉ូតូ Zoomer X ចំនួន ៦ រង្វាន់ និងរង្វាន់ជាច្រើនទៀត។ ក្នុងនោះដែរ ក៏មានការអញ្ចើញចូលរួមពី សំណាក់ប្រធានផ្នែក ផលិតផលទូរសព្ទរបស់សាខា ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច លោក រតនា សោភ័ណ ដើម្បីផ្ដល់កិត្តិយស ចាប់រង្វាន់ជូនដល់ អតិថិជនផងដែរ។

សម្រាប់ម្ចាស់សំណាងសប្តាហ៍ទី ៤ ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ នៅក្នុងសប្ដាហ៍នេះមាន៖ 

 

១/ រង្វាន់ម៉ូតូ Honda Zoomer X ១ គ្រឿងបានទៅលើឈ្មោះ ជា ចាន់សារ៉ាត់

២/ រង្វាន់ទូរស័ព្ទ Samsung Galaxy S9+ ១ គ្រឿង បានទៅលើឈ្មោះ Ly Vu

៣/ រង្វាន់ Samsung Galaxy J6 ចំនួន ២ គ្រឿងបានទៅលើឈ្មោះ Yu Wandi និងឈ្មោះ Tuy Sakada

៤/ រង្វាន់ទូរទស្សន៏ Samsung TV ៣២ អ៊ីញចំនួន ៣ គ្រឿងបានទៅលើឈ្មោះ សួស មាសភក្ដី ឈ្មោះ ឡូវ សុខគា និងឈ្មោះ Taing Ngich Hav

៥/ រង្វាន់ធុងបាស Harman Speaker ចំនួន ៥ គ្រឿងបានទៅលើឈ្មោះ Sou Long Man Ham, ឈ្មោះ Moung Vanny, ឈ្មោះ Cham Titsoki, ឈ្មោះ ហី គន និង ឈ្មោះ គង់ ស៊ីមន

ក្នុងឱកាសនៃការចាប់រង្វាន់សប្ដាហ៍ទី ៤ នេះ លោក រតនា សោភ័ណ ក៏បានផ្ដល់កិត្តិយស ក្នុងការផ្ដល់រង្វាន់ជូនអ្នក ឈ្នះកាលពីសប្ដាហ៍ទី ៣ កន្លងទៅផងដែរ។ ដូចនេះយើងនៅមាន រង្ចាន់ចំនួន ២ សប្ដាហ៍ជាបន្ដទៀត ដូចនេះប្រិយមិត្តរបស់ Galaxy S9/S9+ ទាំងអស់កុំទាន់អស់សង្ឃឹម ព្រោះអ្នកឈ្នះបន្ទាប់អាចជារូបអ្នក សូមចាំអ៊ុតមើល ទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា នូវរាល់ការជាវ Galaxy S9/S9+ លោកអ្នកក៏ទទួលបាន កញ្ចប់កាដូភ្លាមៗផងដែរ ក្នុងនោះរួមមានដូចជា ការបញ្ចុះតម្លៃ ៥០ ដុល្លារ, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle