CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ជើង​ទម្រ ដាក់​បង្កប់​ខ្សែ​សាក​ថ្ម​ម៉ូត​ថ្មី សម្រាប់ iPhone និង Apple Watch

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្ត ប្រហែលជាធ្លាប់បានស្គាល់ បន្ទះសាកថ្មឥតខ្សែ របស់ក្រុមហ៊ុនល្បីៗ មួយចំនួន តាមរយៈការចុះផ្សាយ ពីក្រុមការងារយើង ដោយវាសុទ្ធតែមាន លក្ខណៈសម្បត្តិល្អ, មានរូបរាងប្លែក ខុសពីគ្នា, មានស្តង់ដារត្រឹមត្រូវ និងមានចំនុច ពិសេសផ្សេងៗគ្នា ឯតម្លៃក៏ខុសគ្នាផងដែរ។ សម្រាប់ថ្ងៃនេះ យើងនឹងណែនាំ មិត្តអ្នកអាន ទាំងអស់គ្នា អោយបានស្គាល់ ផលិតផលថ្មីមួយទៀត តែមិនមែនជាបន្ទះសាកថ្ម ឥតខ្សែទេ។

ពិតមែនហើយ អ្វីដែលយើងចង់បង្ហាញនេះ វាគឺជាជើងទម្រ សម្រាប់ដាក់បង្កប់ ខ្សែសាក បានចំនួន 2 ប្រភេទ សម្រាប់ iPhone និងនាឡិកា Apple Watch មានឈ្មោះថា Okaywood Charging Dock។ វាត្រូវបានរចនាឡើង ដោយសាច់ឈើ ហាប់ណែន ដែលបានដុសខាត់ជាម៉ូត យ៉ាងស្រស់ស្អាត ជាបញ្ឆិតៗ មើលទៅទាក់ទាញ តែម្តង។ ចំនុចពិសេសរបស់វា គឺគ្រាន់តែអ្នកបង្កប់ ឌុយសាក iPhone ចូលទៅ អាចសាកបញ្ឈរ ជាមួយកំណល់ផ្នែកទូរសព្ទ មិនអោយដាច់ផ្ងារទៅក្រោយ មិនចាញ់ម៉ូត បន្ទះសាកឥតខ្សែ មួយចំនួនឡើយ។ ចំណែកនៅផ្នែកខាងស្តាំ វាជាកន្លែងសម្រាប់ដាក់បញ្ចូល ខ្សែសាកថ្មនាឡិកា Apple Watch ដោយគ្រាន់តែដាក់នាឡិកា បំពាក់លើបន្ទះជើងសាក ទៅ ជាការស្រេច ហើយវាក៏ស៊ីគ្នា ជាមួយកម្ពស់នៃជើងទម្រ នេះផងដែរ។ ម្យ៉ាងវិញទៀត វាក៏អាចអោយអ្នក ដាក់ជើងសាកថ្ម ជាបញ្ឈរដូច ការសាក iPhone បានថែមទៀត ទៅតាមចំណង់ចំណូលចិត្ត របស់អ្នក។

អញ្ចឹង នេះគឺជាជើងទម្រ សម្រាប់ដាក់បង្កប់ខ្សែសាកម៉ូតថ្មី បើទៅដូចជាបន្ទះសាក ឥតខ្សែដែរ ដោយអ្នកអាចពិចារណា ដើម្បីទិញវា យកទៅប្រើប្រាស់បាន។ ចំពោះតម្លៃ Okaywood Charging Dock ត្រូវបានដាក់លក់ ក្នុងតម្លៃខ្ទង់ 80 ដុល្លារ ដែលជាតម្លៃមួយ ថ្លៃគួសមដែរ ប៉ុន្តែប្រសិនបើ អ្នកសល់លុយ និងចាប់អារម្មណ៍អាច ចុចទីនេះ ដើម្បីចូលទិញវា ពីគេហទំព័រ iPhone Hacks។

 

នេះជាវីដេអូបន្ថែមៈ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ