CAMBO REPORT

Popup Advertising5 seconds

ដឹងអត់ថា​មុខ​ងារ True Tone លើ MacBook Pro 2018 ក៏​អាច​ដំណើរការ​ជាមួយ​អេក្រង់​ខាង​ក្រៅ​បាន​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចេកវិទ្យាធំមួយ ក្នុងចំនោមមុខងារថ្មីៗ ដែលក្រុមហ៊ុន Apple បានវេចខ្ចប់មកជាមួយនឹងម៉ាស៊ីន MacBook Pro ស៊េរីពាក់​កណ្ដាល​ឆ្នាំ 2018 នោះ រួមមានដូចជា True Tone Display ដែលជាបច្ចេកវិទ្យាយកចេញមកពី iPhone 8, 8 Plus និង iPhone X ក៏ដូច​ជា iPad Pro ជាមួយនឹងការកែសម្រួលពណ៌ ពន្លឺ ធ្វើឲ្យមានភាពងាយស្រួលក្នុងការមើលទៅលើផ្ទៃអេក្រង់ ទៅតាមស្ថានការជាក់ស្ដែង ពេលម្ចាស់ MacBook Pro 2018 ទាំងអស់កំពុងស្ថិតនៅ មិនថានៅទីតាំងមានពន្លឺខ្លាំង ទីតាំងមានពន្លឺខ្សោយ ពេលយប់ ឬពេលណា​នោះ​ទេ ដោយអេក្រង់នឹងធ្វើការផ្លាស់ប្ដូរទៅតាមស្ថានការណ៍ជាក់ស្ដែង។


 


មុខងារនេះប្រើប្រាស់សេនស័រ ដើម្បីចាប់យកពន្លឺ ដែលនៅជុំវិញម៉ាស៊ីន ដែលអនុញ្ញាតឲ្យវាធ្វើការកែប្រែពណ៌ទៅតាមកាលៈទេសៈ មានន័យ​ថា​ផ្ទៃអេក្រង់ទាំងមូលនៃកែប្រែរាល់ពណ៌ ពន្លឺ ធ្វើយ៉ាងណាឲ្យមានភាពល្អប្រសើរ ផ្ដល់នូវអារម្មណ៍ល្អ ធ្វើឲ្យមានភាពងាយស្រួល​ទៅ​ដល់​កែវ​ភ្នែក។ មុខងារនេះ ក៏នឹងអាចប្រើប្រាស់បានជាមួយនឹងម៉ូនីទ័រខាងក្រៅបានដែរ នេះដោយយោងតាមការប្រកាសរបស់ Apple តែ ម៉ូនីទ័រ ដែល​អាចប្រើប្រាស់ជាមួយនឹងមុខងារ True Tone នេះបាន គឺមានតែ 2 សិនប៉ុណ្ណោះសម្រាប់ពេលបច្ចុប្បន្នរួមមានដូចជា LG UltraFine 5K​ និង LG UltraFine 4K ចំនែកម៉ូនីទ័រ ក៏ដូចជាទូរទស្សន៍ម៉ាកផ្សេងៗទៀត មិនអាចទទួលបានមុខងារនេះឡើយ ព្រោះ Apple និង LG បានសហការណ៍គ្នាយ៉ាងស្អិតរមួត ក្នុងការផលិតម៉ូនីទ័រទាំងពីរនេះឡើង ដែលមានគោលដៅទីផ្សារសម្រាប់អ្នកប្រើប្រាស់​ម៉ាស៊ីន Mac ប៉ុណ្ណោះ។


 

 


ដើម្បីប្រើប្រាស់មុខងារ True Tone នេះបាន មានតែម្ចាស់ម៉ាស៊ីន MacBook Pro 2018 ប៉ុណ្ណោះ ដោយតម្រូវឲ្យភ្ជាប់ឌុយ Thunderbolt 3 ទៅកាន់ម៉ូនីទ័រ ចំនែកអ្នកដែលនៅប្រើប្រាស់ MacBook ស៊េរីក្រោមឆ្នាំនេះ មិនអាចទទួលបានមុខងារថ្មីនេះឡើយ។ គួរបញ្ជាក់បន្ថែម​ផង​ដែរថា True Tone Display ក៏មានបំពាក់នៅលើអេក្រង់ Touch Bar របស់ MacBook Pro 13 និង 15 ស៊េរីឆ្នាំ 2018 ដែរ មាន​ន័យ​ថា វានឹងផ្លាស់ប្ដូរ សារ៉េពណ៌ម៉ាពេញចិត្តសម្រាប់ម្ចាស់ ទាំងអេក្រង់មេ និងអេក្រង់កូន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ