CAMBO REPORT

Popup Advertising5 seconds

Rolls-Royce កំពុង​ផលិត​រថយន្ត​ហោះ ដែល​នឹង​អាច​ចេញជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយដល់ម៉ាក Rolls-Royce នរណាមិនស្គាល់ អំពីរថយន្តដ៏ល្បីល្បាញទូទាំងពិភពលោក សម្រាប់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ក៏ដូច​ជា​គ្រួសារ​ត្រកូលអភិជនជិះ ជាមួយនឹងរូបរាងទាក់ទាញ ផលិតឡើងក្រោមការយកចិត្តទុកដាក់ មានភាពប្រណិត ទំនើប សុវត្ថិភាព ថែម​ទាំង​ថ្លៃថ្នូរទៀតផង។ ក្រុមហ៊ុនផលិតរថយន្តមួយនេះទៀតសោក នាសប្ដាហ៍នេះ ទើបនឹងប្រកាសឲ្យពិភពលោកបានដឹង ជុំវិញគម្រោង​ធំ​មួយ​របស់ខ្លួន ដែលត្រូវបានស្ថិតក្នុងការសិក្សា និងអភិវឌ្ឍន៍ប៉ុន្មានឆ្នាំមកហើយ។


 


គម្រោងរបស់ Rolls-Royce គឺការនាំយករថយន្តហោះបាន ចូលទីផ្សារសម្រាប់ថ្ងៃអនាគត ដោយពេលនេះ គម្រោងកំពុងស្ថិតក្នុងការ​អភិវឌ្ឍន៍​ហើយ ដោយវានៅមិនទាន់លេចចេញរូបរាងពិតប្រាកដ ឲ្យយើងបានដឹងថា តើឡានហោះរបស់ Rolls-Royce នឹងមានរូបរាង​ជាក់​ស្ដែងយ៉ាងណានោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ Rolls-Royce ក៏មានរូបភាព 3D Rendered បង្ហាញឲ្យពិភពលោកបានដឹង ជុំវិញដំណឹងខ្លះៗ ដែលមកជាមួយផងដែរ គឺថាឡានហោះបាននោះ គឺប្រើប្រាស់កម្លាំងអគ្គិសនីទាំងអស់ ពុំប្រើប្រាស់សាំងឡើយ។


 


EVTOL ឬហៅពេញថា Electric Vertical Take Off and Landing គឺជាឈ្មោះរបស់ឡានហោះ ជារថយន្តពោពេញទៅដោយទំនើបកម្ម ប្រើប្រាស់​ម៉ាស៊ីនធំ ដែល Rolls-Royce អះអាងថា វាអាចដឹកអ្នកដំណើរបាន 4-5 នាក់ ដោយមិនដឹងថាតើ​រាប់បញ្ចូល​ជាមួយ​នឹង​អ្នក​បើកបរ ឬក៏អត់នៅឡើយទេ។ ជាងនេះទៅទៀត រថយន្តនេះមានម៉ាស៊ីន ដែលអាចវិលបាន 90 ឌឺក្រេ ជាមួយនឹងសម្លេងស្ងាត់ អាចហោះ​ចេញពីទីរាបទៅខាងលើ និងចុះចតបានដូចទៅនឹង ឧទ្ធម្ភាគចក្រ អញ្ចឹងដែរ ជាមួយល្បឿនអាចហោះបានលឿនបំផុតលោតដល់ 400 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលសាកថ្មមួយពេញអាគុយ ឬថ្មវ័យឆ្លាតនោះ អាចធ្វើដំណើរបានប្រហែល 800 គីឡូ ទម្រាំសាកថ្មម្ដងទៀត។



EVTOL បើយោងតាមការប្រកាសរបស់ Rolls-Royce បានឲ្យដងថា វាត្រូវបានឌីហ្សាញ និងបង្កើតឡើងសម្រាប់ប្រើប្រាស់ជារថយន្តហោះ បែប​ឯកជន​ប៉ុណ្ណោះ មានន័យថាវាមានគោលដៅសម្រាប់លក់ឲ្យតែអ្នកមានប្រាក់ច្រើន លុយចាយលែងអស់ប៉ុណ្ណោះ ព្រោះវាទំនើប ហើយ​ក៏​មិន​ថោកដែរ ដែលចំនួនផលិតអាចនឹងមានកំណត់ថែមទៀត។ សម្រាប់ក្ដារដំបូង ដែល EVTOL អាចនឹងបង្ហាញខ្លួនគឺនៅដើមឆ្នាំ 2020 ខាងមុខ ដូច្នេះវាគឺជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់រថយន្តនាថ្ងៃអនាគត ហើយយើងនឹងរង់ចាំមើលថាតើ Rolls-Royce អាច​នឹងផលិតឡានហោះដំបូងរបស់ខ្លួនបានល្អកម្រិតណា បើប្រៀបធៀបជាមួយឡានផ្សេងៗទៀត ដែលត្រៀមនឹងចេញនាថ្ងៃអនាគត។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: យានយន្ត