CAMBO REPORT

Popup Advertising5 seconds

មកទស្សនា​ផ្ទាំង​ទឹកកក​យ៉ាងធំ​រលាយបាក់​ចូល​សមុទ្រ​ដោយ​ស្តែងៗ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទិដ្ឋភាពដូចនេះ ពុំសូវបានឃើញងាយៗឡើយ ដោយមានផ្ទាំងទឹកកកយ៉ាងធំប្រហែល 11 តោនបាក់ចូលទៅសមុទ្រ ហើយបាក់​ទៅ​ជិត​ភូមិ​តូច​មួយ នៃប្រទេសហ្គ្រីនឡិន(Greenland)។ បើអ្នកមើលបន្តិច គឺដូចជា វីដេអូកាត់ត CGI ដែលមាននៅក្នុងរឿងហូលីវូដអញ្ចឹង ប៉ុន្ដែ​នេះ​ការពិត ដែលត្រូវបានគេថត​ផ្ទាល់តែម្ដង។


 


ក្នុងវីដេអូនេះបាន បង្ហាញពីផ្នែកមួយដ៏ធំ នៃផ្ទាំងទឹកកកធ្លាក់ចុះ ដោយវាមានទំហំដល់ទៅ 11 តោនឯណោះ ដោយផ្ទាំង​ទឹកកក​អស់​អស្ថេរភាព ទើបមានការបាក់នេះកើតឡើង។ ហើយក៏មានរបាយការណ៍ថា វាអាចបង្កើតរលកស៊ូណាមីដែលអាចបំផ្លាញទីក្រុង Innaarsuit ប៉ុន្ដែសំណាងល្អ ដោយពុំមានរឿងនេះកើតឡើងនោះឡើយ។ ប្រជាជនចំនួន 33 នាក់ត្រូវបានផ្លាស់ទីលំនៅពីក្រុង Innaarsuit នេះ​ហើយ​អ្នក​ស្រុកចំនួន 169 នាក់ទៀតសុខចិត្តរស់នៅដូចធម្មតា។ ការបាក់ផ្ទាំងទឹកកកនេះ មិនបានប៉ះពាល់អ្វីដល់ប្រជាជនឡើយ ប៉ុន្ដែនេះក៏​គេ​បាន​ចាត់ទុកជាគ្រោះមហន្តរាយដែរ ពីព្រោះនាថ្ងែមុខរឿងបែបនេះ នឹងអាចកើតមានឡើងម្ដងទៀត ឬក៏អាចខ្លាំងជាង​នេះក៏ថាបាន​ដែរ។


សូមទស្សនាវីដេអូបង្ហាញពីការបាក់ផ្ទាំងទឹកកកខាងក្រោមនេះ៖


 





សរុបមក ការធ្លាក់បាក់ទឹកកកនេះ បានកើតឡើងនៅប្រទេសហ្គ្រីនឡិន(Greenland) ហើយវាមានទំហំធំដល់ទៅ 11 តោនឯណោះ។ ការបាក់ទឹកកកនេះ គឺពិតជាជិតនឹងក្រុង Innaarsuit ណាស់ ហើយវាអាចប៉ះពាល់ដល់ប្រជាជនដែលរស់នៅជិតទីនោះ ប៉ុន្ដែនេះសំណាងណាស់ហើយ ដែលវាគ្រាន់តែធ្លាក់ចូលក្នុងទឹកប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: CNET Tag: Lifestyle