CAMBO REPORT

Popup Advertising5 seconds

គម្រោង​រថយន្ដ​អគ្គិសនី​​តម្លៃ ២ លាន​ដុល្លារ មាន​ល្បឿន​លឿន​កប់​លើស​ពី ៤០០ គីឡូ​ម៉ែត្រ/ម៉ោង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាធម្មតា នៅពេលដែលលឺឈ្មោះថារថយន្ដអគ្គិសនី យើងមិនអាចរំពឹងថា វាបំពាក់ជាមួយម៉ាស៊ីន ដែលមានសន្ទុះខ្លាំង អាចបើកបរដល់ល្បឿនលឿនកប់នោះទេ ព្រោះម៉ាស៊ីនដែលប្រើប្រាស់ ថាមពលអគ្គិសនី វាមានល្បឿនបញ្ជូន ចរន្ដតាមកំណត់របស់វា។ ចំណែកពេលថ្មីៗ នេះដែរ ក្រុមហ៊ុនយានយន្ដ ល្បីល្បាញមួយរបស់ អ៊ីតាលី Pininfarina ទើបតែចេញគម្រូរថយន្ដអគ្គិសនី មួយម៉ូឌែល ដែលមានឈ្មោះ សម្គាល់ Pininfarina PF0 ជាប្រភេទរថយន្ដស្ព័រ ដែលមានកម្លាំង និងល្បឿនលឿន កប់តែម្ដង។

ក្រុមហ៊ុន Pininfarina បានបង្ហាញ រូបរាង Sketch របស់រថយន្ដនេះ ដែលគ្រោងជាគម្រោង នឹងរំពឹងថាអាចបង្ហាញ វាជាផ្លូវការ នៅក្នុងឆ្នាំ ២០២០ ខាងមុខ។ រូបរាងគម្រូរបស់វានោះ មើលទៅ ប្រហាក់ប្រហែលនឹងរថយន្ដ Ferrari F355 Spider ដែរ ដោយសារតែ ក្រុមហ៊ុនបានសហការគ្នា ក្នុងការរចនា និងបំពាក់ម៉ាស៊ីនប្រហែលនឹង Formula 1 ដែលមានសន្ទុះល្បឿន ដូចរថយន្ដប្រណាំងអញ្ចឹង ថ្វីត្បិតតែវា ប្រើប្រាស់ថាមពលអគ្គិសនី ក៏ដោយ។ លោកនាយក ប្រតិបត្តិក្រុមហ៊ុន Pininfarina បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានបច្ចេកវិទ្យា អាចធ្វើវាបាន ដោយសន្យាថា កម្លាំងម៉ាស៊ីនបំពាក់ខាងក្នុង មិនដូចជា រថយន្ដអគ្គិសនី ដទៃទៀតឡើយ ដោយម៉ាស៊ីនរបស់វា អាចជាន់ល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើពេលមិនដល់ ២ វិនាទីឡើយ និងអាចមានល្បឿន កប់លើសពី ៤០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ឯណោះ។

ក្នុងការបញ្ចេញរថយន្ដអគ្គិសនីដែលមានកម្លាំងខ្លាំង និងល្បឿននេះ វាប្រហាក់ប្រហែល នឹងក្រុមហ៊ុន Tesla ដែលត្រៀមចេញ Tesla Roadster ស៊េរីថ្មី របស់គេដែរ ដោយក្រុមហ៊ុន Tesla បានព្យាយាមរាប់ឆ្នាំមកហើយ ក្នុងការផលិត រថយន្ដអគ្គិសនី មានល្បឿនលឿនៗបែបនេះ។ ចំណែកឯ Pininifarina PF0 នេះ អាចចាត់ទុកថាជាជំហ៊ានធំមួយ របស់ក្រុមហ៊ុនហើយ ម្យ៉ាងទៀតគេគម្រោង នឹងដាក់លក់នៅក្នុងប៉ែក អាមេរិចខាងជើង មុនគេ នៅក្នុងតម្លៃចាប់ពី ២ លាន ទៅ ២.៥ លានដុល្លារ ហើយក៏គ្រោងនឹង តាំងបង្ហាញគម្រូ ពិតប្រាកដនៅក្នុង ព្រឹត្តិការណ៍ Geneva Motor Show នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត