CAMBO REPORT

Popup Advertising5 seconds

នេះជាបន្ទះ​សាក​ថ្ម​ឥ​ត​ខ្សែ​ថ្មី អាចសាក​បាន 7 ឧបករណ៍​ក្នុង​ពេ​លតែ​មួយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក ក្រុមការងារយើង ធ្លាប់​បាន​ចុះ​ផ្សាយ​ជាហូរ​ហែរ ពាក់​ព័ន្ធនឹង​បន្ទះ​សាកថ្ម​ឥតខ្សែ របស់ក្រុមហ៊ុន​ល្បីៗ​មួយ​ចំនួន ដោយ​វា​សុទ្ធតែ​មាន​លក្ខណៈ​សម្បត្តិល្អ មាន​ស្តង់​ដារ​ ត្រឹមត្រូវ និងមានចំនុចពិសេសផ្សេងៗគ្នា ឯតម្លៃក៏ខុសគ្នាផងដែរ។ សម្រាប់ថ្ងៃនេះ យើងនឹងណែនាំ មិត្ត​អ្នក​អាន​ទាំង​អស់គ្នា អោយបានស្គាល់ផលិតផលថ្មីមួយទៀត ដែលជាបន្ទះសាកថ្មឥតខ្សែដូចគេដែរ។


 


បន្ទះសាកថ្មឥតខ្សែនេះ មានឈ្មោះថា Merry Go Round Wireless Charger ដែលវាមានសមត្ថភាពមិនចាញ់ បន្ទះសាកថ្មរបស់​ក្រុមហ៊ុន ដទៃទៀតនោះទេ លើសពីនេះ វាក៏មានចំនុចពិសេសមួយ ដែលគួរអោយចាប់អារម្មណ៍ថែមទៀតផង។ ចំពោះរចនាបថរបស់វា មាន​រូបរាងដូច ចានគោមផ្កាប់  មានបាតរាបស្មើរអញ្ចឹងដែរ ជាកន្លែងសម្រាប់សាកថ្មឥតខ្សែ អោយឃើញខ្ពស់ត្រដែត ជាងបន្ទះសាក​មួយ​ចំនួន។  វាត្រូវបានបំពាក់នូវបច្ចេកវិទ្យា Qi អាចសាកថ្មបានលឿន ទៅកាន់ទូរសព្ទ Samsung ឬទូរសព្ទ Android មួយចំនួន ដែល​អាច​ទទួល ការសាកថ្មដោយឥតខ្សែ និងអាចសាក iPhone 8 & 8 Plus / iPhone X បាន។


 


បន្ទះសាកឥតខ្សែនេះ អាចសាកថ្មស្មាតហ្វូន នៅពីលើវា បានតែមួយប៉ុណ្ណោះ ប៉ុន្តែចំនុចដែលពិសេសមួយនោះ វាក៏មានរន្ធសម្រាប់ដោត USB (Output) នៅផ្នែកខាងក្រោម ចំនួន 6 រន្ធ សំរាប់សាក ទៅកាន់ទូរសព្ទ ឬថេប្លេត បានយ៉ាងអេមតែម្តង មានន័យថា បន្ទះ​សាកថ្ម​នេះ អាចសាកឧបករណ៍ បានចំនួន 7 គ្រឿងក្នុងពេលតែមួយ មិនចាញ់ដុំព្រី ប៉ុន្មានទេ។



អញ្ចឹង នេះគឺជាបន្ទះសាកថ្មឥតខ្សែ ជំនាន់ថ្មីមួយ ដែលសមត្ថភាពល្អ ដែលអ្នកពិចារណា ដើម្បីទិញយកទៅប្រើប្រាស់បាន។ ចំពោះតម្លៃ Merry Go Round Wireless Charge ត្រូវបានដាក់លក់ក្នុងតម្លៃ 99.95 ដុល្លារ ដែលជាតម្លៃមួយស្ថិតក្នុងចំនុចកណ្តាល ព្រោះអី វាថែមទាំងមានរន្ធ USB សម្រាប់សាកថ្ម ទៅកាន់ឧបករណ៍បានចំនួន 6 ផ្សេងទៀតផងដែរ។ នេះជាតំណរភ្ជាប់ ចុចត្រង់នេះ !


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ