CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ធុង​ក្លាសេ​មិន​ធម្មតា មាន​ចំនុច​ពិសេស​យ៉ាង​ច្រើន ដែល​អ្នក​នឹង​ពេញចិត្ត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ របស់របរប្រើប្រាស់ដែលយើង ធ្លាប់ប្រើប្រាស់ពីមុនមក ឥលូវ ជិតក្លាយទៅជា របស់ដែលមានភាពឆ្លាតវៃ អស់ហើយដូចជា នាឡិកាឆ្លាតវៃ, ស្បែកជើងឆ្លាតវៃ, ខ្សែដៃឆ្លាតវៃ, ព្រីភ្លើងឆ្លាតវៃ និង អំពូលឆ្លាតវៃជាដើម ម្យ៉ាងវិញទៀត វាក៏មានអត្ថប្រយោជន៍ សម្រាប់មនុស្សផងដែរ។ ក្នុងពេលនេះ យើងនឹងបានឃើញ ពីវត្តមាន ធុងក្លាសេឆ្លាតវៃមួយ ហើយមិត្តអ្នកអាន ក៏ពិតជាចង់ដឹង ថាតើវាអាច ធ្វើអ្វីបាន?

អញ្ចឹង នេះគឹជាធុងក្លាសេ Kool MAX ដោយវាមិនត្រឹមតែជាធុង សម្រាប់ដាក់ក្លាសេភេសជ្ជៈ អោយត្រជាក់ប៉ុណ្ណោះទេ តែវាក៏ជាធុងបាស សម្រាប់ចាក់តន្ត្រី តាមរយៈ Bluetooth ពីទូរសព្ទដៃ របស់អ្នក ដើម្បីកំដរ បរិយាកាស នៃកម្មវិធី មិនអោយស្ងាត់ផងដែរ។ ថ្មរបស់វា ពេលសាកពេញម្តង អាចប្រើសម្រាប់ចាក់តន្ត្រី បានដល់ 16 ម៉ោងឯណោះ មិនចាញ់ Speaker មួយចំនួនទេ លើសពីនេះ វាក៏អាចចាប់ប៉ុស្តិ៍វិទ្យុ បានថែមទៀត។ ធុងនេះ អាចរក្សាភាពត្រជាក់ ពីទឹកកក បានដល់ទៅ 3 ថ្ងៃ ដែលសមត្ថភាពនេះ ធុងក្លាសេទូទៅ មិនអាចធ្វើបាន។ នៅផ្នែកខាងមុខ វាមានរន្ធសាកថ្ម USB ចំនួន 2 អាចសាកថ្ម ទូរសព្ទ ឬថេប្លេត ដូចជាមាន Power Bank មួយអញ្ចឹងដែរ។

 

ចំពោះការចាក់តន្ត្រី ប្រសិនបើអ្នកមិនចង់ភ្ជាប់ តាមទូរសព្ទនោះទេ អាចក៏អាចាក់ តាមរន្ធដោត SD Card ឬ រន្ធ USB ដោត Flash យ៉ាងអេមតែម្តង ហើយវាក៏មានកន្លែងទំនេរ អាចដាក់ ទូរសព្ទ ឬថេប្លេត បានថែមទៀត។ វាមានដៃកាន់វែង ងាយស្រួលអូស ជាមួយទម្ងន់កង់ អាចទប់លំនឹងបានល្អ ឬអ្នកអាចកាន់ តាមរយៈធ្នាក់ដៃ សងខាងបានផងដែរ។ ធុងនេះ អាចផ្ទុកភេសជ្ជៈកំប៉ុងបាន 48 កំប៉ុង ឬ ភេសជ្ជៈដបបាន 24 ដប ហើយដៃកាន់របស់វា ក៏អាចធ្វើប្រដាប់គាស់ គម្របដបបានយ៉ាងឡូយ ហើយវាក៏នៅមាន ចំនុចពិសេស មួយចំនួនផ្សេងទៀត ដែលអ្នកនឹង កាន់តែពេញចិត្ត។

 

ដើម្បីអោយកាន់តែច្បាស់ នេះជាវីដេអូបន្ថែមៈ

 

សរុបមកវិញ ធុងក្លាសេ Kool MAX នេះ គឺមានចំនុចពិសេសច្រើន សម្រាប់អ្នកដែលមាន ដំណើរកំសាន្ត ឬកម្មវិធីជួបជុំញឹកញាប់ ហើយធុងនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ 330 ដុល្លារ ដែលវាជាតម្លៃ អាចអោយអ្នក ពិចារណាបាន ថាគួរទិញ ឬ អត់? ចាំមើល ក្រៅពីធុងក្លាសេនេះ តើនឹងមានរបស់ឆ្លាតវៃណាខ្លះ ដែលនឹងលេចចេញ រូបរាងមកបន្តទៀត?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ