CAMBO REPORT

Popup Advertising5 seconds

ក្ដារ​ចុច MacBook Pro 2018 មាន​ការ​កែ​សម្រួល​ច្រើន ដោយ​បាន​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ​លើ​ក្ដារ​ចុច​ជំនាន់​ចាស់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឃើញថាម៉ាស៊ីនកុំព្យូទ័រយួរដៃរបស់ Apple ស៊េរីឆ្នាំ 2018 បានចាប់ផ្ដើមចេញលក់ យ៉ាងគគ្រឹកគគ្រែងហើយ ជាមួយនឹងការលក់ដាច់ គួរសមសម្រាប់សប្ដាហ៍ដំបូង របស់ខ្លួន ដោយមូលហេតុការ បង្កើនសមត្ថភាពផ្នែករឹង ធ្វើឲ្យលុយជាច្រើន បានហោះចេញពីកុងធនាគារ។ ជុំវិញការមកដល់ របស់ MacBook Pro ស៊េរីពាក់កណ្ដាលឆ្នាំ 2018 នេះឃើញថា មានការធ្វើតេស្ដជាច្រើន ទៅលើកម្លាំងម៉ាស៊ីន ទាំងផ្នែក CPU, GPU, RAM និង SSD ផងដែរ ដោយក្នុងនោះខាង iFixit ដែលជំនាញផ្នែកដោះម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ក៏បានលូកដៃចូល ទៅដោះម៉ាស៊ីនរបស់ MacBook Pro 2018 ស៊េរី 15 អ៊ីញ និងបានពិនិត្យទៅលើក្ដារចុច ជំនាន់ទី 3 (Butterfly Switch 3) ដោយរកឃើញ ដំណោះស្រាយថ្មី សម្រាប់អតិថិជនរបស់ខ្លួន

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងរួចទៅហើយជុំវិញ កម្មវិធីជួសជុលក្ដារចុច នៅលើ MacBook ស៊េរីឆ្នាំ 2015 ដល់ស៊េរី 2017 ដែលបានជួបបញ្ហាគាំង ដីចូល ដើរមិនស្រួល ជាដើម ដែលបញ្ហាទាំងនោះកើតឡើង នៅក្នុងទំហំតូចមួយ មានន័យថាអ្នក ប្រើប្រាស់ម៉ាស៊ីន MacBook និង MacBook Pro ទាំងអស់ មិនជួបបញ្ហានេះ ដូចគ្នានោះទេ។ បញ្ហាទាំងនោះ នឹងត្រូវបានដោះស្រាយ នៅលើក្ដារចុចរបស់ MacBook Pro ស៊េរី 2018 ជាមួយនឹង ការកែសម្រួលថ្មី ពីក្រុមការងារ Apple ដោយក្នុងនោះ iFIXIT បានដោះ ដោយបង្ហាញនូវ ទ្រនាប់ជ័រថ្លា ជួយការពារមិនឲ្យគ្រាប់ ក្ដារចុចនីមួយៗ ចូលធូលីដី និងសារធាតុរាវ ខ្លះៗផងដែរ ជួយការពារទៅលើការ ប្រើប្រាស់រាប់សិបឆ្នាំ ថែមទាំងសម្រួលផងដែរ ទៅដល់សម្លេង ធ្វើឲ្យក្ដារចុច ដែលប្រើប្រាស់ Butterfly Switch 3 មានសម្លេងកាន់តែស្ងាត់ ជាងមុន។

 

ក្រុមការងារ iFIXIT បានបន្ថែមទៀតផង Apple ពុំបានធ្វើការកែសម្រួលទៅលើ រចនាបថផ្នែករឹងនៃគ្រាប់ក្ដារចុច របស់ខ្លួនឡើយ ក្រៅពីការបន្ថែមជ័រថ្លា ទន់មួយជាន់ទៀត ដើម្បីការពារពីដីហុយ ចូល ដែលការបន្ថែមជ័រថ្លានេះ ក៏សម្រួលផងដែរ ទៅលើសម្លេង។ សម្រាប់អតិថិជន Apple ដែលកំពុងជួបបញ្ហា នៅលើក្ដារចុច របស់ម៉ាស៊ីន MacBook ខ្លួន ហើយបានបញ្ជូនម៉ាស៊ីន របស់ខ្លួនឲ្យទៅ Apple ធ្វើការជួសជុល Free ឥតគិតប្រាក់នោះ នៅមិនទាន់ដឹងថាតើ Apple នឹងធ្វើការផ្លាស់ប្ដូរ ក្ដារចុចជំនាន់ទី 3 នេះឲ្យ ឬក៏បន្តដាក់ឲ្យប្រើប្រាស់ក្ដារចុច ជំនាន់ចាស់នៅឡើយទេ តែព័ត៌មាននេះ នឹងចេញផ្សាយបន្ថែមទៀត នៅពេលកម្មវីធីជួសជុលនេះ ត្រូវបានបញ្ចប់ជាផ្លូវការ ឬនៅពេលម្ចាស់ MacBook ទាំងនោះ ទទួលបានការ ជួសជុលពី Apple វិញ។

អញ្ចឹងយើងអាចនិយាយបានថា Apple បានសិក្សាអំពីកំហុសឆ្គង របស់ខ្លួនបានល្អ ហើយក៏មានដំណោះស្រាយ ទៅដល់អតិថិជនខ្លួនផងដែរ ជុំវិញអ្នកដែលត្រៀមទិញ យកនូវម៉ាស៊ីន Pro ដែលមានតម្លៃ រាប់ពាន់ដុល្លារនេះ យកទៅប្រើប្រាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ