CAMBO REPORT

Popup Advertising5 seconds

របៀប Copy រូបភាព​ពី iPhone ចូល​ទៅ​ក្នុង​កុំព្យូទ័រ Windows 10!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រើប្រាស់ស្មានហ្វូនពពួក iOS ភាគច្រើនចូលចិត្ត ផ្ទុកទុករូបភាពរបស់ខ្លួន ក្នុង iCloud ឬ ក្នុង Google Photos ដោយទុកក្នុង Cloud វាអាចការពាររូបភាព ទាំងនោះ បានល្អ និងមិនបាត់ទៅណាឡើយ។ ប៉ុន្ដែសម្រាប់អ្នក ដែលមិនចូលចិត្ត បង្ហោះឬរក្សាទុក រូបភាពក្នុង Cloud ដូច្នេះមានតែវិធី មួយទៀតប៉ុណ្ណោះគឺ បញ្ចូលរូបភាពរបស់អ្នក ចូលទៅកុំព្យូទ័រ Windows 10។

ការបញ្ចូលរូបភាពពី iPhone ទៅកុំព្យូទ័រ Windows 10 មានពីររបៀប ដូចបង្ហាញចូលខាងក្រោមនេះ៖

 

***របៀបបញ្ចូលរូបភាពពី iPhone ទៅកុំព្យូទ័រ Windows 10 ដោយផ្ទាល់៖

 

ជំហ៊ានទី ១: ដោយដោតទូរស័ព្ទ iPhone របស់អ្នកចូលទៅកុំព្យូទ័រ ហើយអ្នកនឹងឃើញមានសារ បង្ហាញពីការស្នើសុំឱ្យអ្នក អនុញ្ញាតកុំព្យូទ័រ ដើម្បីនាំចូលរូបថត និងវីដេអូរបស់អ្នក។ ដោះលេខកូដសម្ងាត់ ទូរស័ព្ទរបស់អ្នក ហើយចុចយកពាក្យ “Trust”។

 

ជំហ៊ានទី ២: បើក “Explorer Window” ក្នុងកុំព្យូទ័រ ហើយចុចលើពាក្យ “Apple iPhone” ឬ “Apple iPhone” នៅរបាចំហៀង។ បន្ទាប់មកចុចចូល Folder “Internal Storage -> DCIM -> 100Apple” នៅក្នុង Folder នោះនឹងមានរូបភាពរបស់អ្នកទាំងអស់ ដូច្នេះអ្នកអាចយកវា ដាក់ចូលកុំព្យូទ័រ អ្នកបានហើយ។

***របៀបបញ្ចូលរូបភាពពី iPhone ទៅកុំព្យូទ័រ Windows 10 ដោយប្រើកម្មវិធី Photo៖

 

ជំហ៊ានទី ១: បើកកម្មវិធី Photos ដែលមានក្នុង Windows 10 បន្ទាប់ពីបានដោតទូរស័ព្ទអ្នក ចូលកុំព្យូទ័រហើយ ដូចដែលបាន ប្រាប់ពីខាងលើ។

 

ជំហ៊ានទី ២: នៅពីលើជ្រុងខាងស្តាំ នៃកម្មវិធី Photos ចុចទៅលើពាក្យ “Import” ហើយដល់ចំនុចនេះ ជ្រើសយក iPhone របស់អ្នក។

ជំហ៊ានទី ៣: កម្មវិធីនឹងបង្ហាញរូបភាពទាំងអស់ ដែលមាននៅក្នុង ទូរស័ព្ទអ្នក ដូច្នេះអ្នកអាចជ្រើសរើស យករូបមួយណា មកដាក់ចូលកុំព្យូទ័រ របស់អ្នកក៏បាន។

សរុបមកនេះ ការរក្យាទុករូបភាពចាស់ពីទូរស័ព្ទ ចូលក្នុងកុំព្យូទ័រ វាមានអត្ថប្រយាជន៍ សម្រាប់ការធ្វើឱ្យទូរស័ព្ទ អ្នកសល់មេម៉ូរីទំនេរច្រើន ថែមទាំងការពាររូបភាពទាំងនោះ មិនឱ្យបាត់បង់ ទៀតផង។ ដូច្នេះនេះជាវិធីដ៏ល្អមួយ សម្រាប់យល់ដឹង និងថែមទាំង មានភាពងាយស្រួល នៅពេលចាំបាច់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ចំណេះដឹងទូទៅ