CAMBO REPORT

Popup Advertising5 seconds

ខែ​នេះ LG អាច​នឹង​ចេញ​នាឡិកា​វៃ​ឆ្លាត 2 ម៉ូឌែល ដំណើរ​ការ​ដោយ WearOS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

LG បើនិយាយអំពីទីផ្សារនាឡិកាវៃឆ្លាតឃើញថា មិនសូវជាទទួលបានជោគជ័យខ្លាំងដូចទៅនឹងទីផ្សាររបស់ Samsung ឬ Apple ឡើយ តែមិនមែនមានន័យថា នាឡិកា របស់ក្រុមហ៊ុនយក្ស អេឡិចត្រូនិចទី 2    នៅកូរ៉េខាងត្បូងនេះ ពុំមានអ្នកទិញយកទៅ ប្រើប្រាស់នោះទេ គឺលក់ដាច់អស់ ជាច្រើនគ្រឿង។ សម្រាប់ឆ្នាំ 2018 នេះ LG ក៏នឹងមាននាឡិកាវៃឆ្លាត ស៊េរីថ្មីរបស់ខ្លួន សម្រាប់ទីផ្សារផងដែរ ដោយប្រភពព័ត៌មាន ចុងក្រោយគេរបស់ Phone Arena បានចេញផ្សាយឲ្យដឹងថា LG គ្រោងនឹងប្រកាសចេញ នូវនាឡិកាវៃឆ្លាត របស់ខ្លួនចំនួន 2 ម៉ូឌែល ថែមទាំងគ្រោងនឹងចេញ លក់ឆាប់ៗខាងមុខនេះ ផងដែរ។

នាឡិកាវៃឆ្លាតទាំងពីររបស់ LG នេះ នៅមិនទាន់ដឹងច្បាស់ថា មានឈ្មោះអ្វីឲ្យប្រាកដឡើយ ដោយវាមានម៉ូឌែល សំគាល់ដូចជា LM-W315 និង LM-319 ជានាឡិកាវៃឆ្លាត ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ WearOS របស់ Google។ ជុំវិញរូបរាងរចនាបថ របស់នាឡិកាវៃឆ្លាតនេះ ក៏មិនទាន់ត្រូវបានលាតត្រដាង ឲ្យបានឃើញដូចគ្នា ដឹងតែថាវាមាន អេក្រង់ទំហំ 1.2 អ៊ីញ ប្រើប្រាស់ខួរក្បាល ជាឈីបរបស់ Qualcomm លេខ Snapdragon 2100 អមមកជាមួយ RAM ទំហំ 768MB មានអង្គផ្ទុកទិន្នន័យ 4GB និងមានអាវក្រោះការពារ ទឹកកម្រិត IP68 អាចត្រូវទឹកភ្លៀង ទឹកសាច ឬចុះទឹកបានប្រហែល 1 ម៉ែត្រកន្លះ សម្រាប់រយៈពេល 30 នាទី។

ប្រភពដដែលបានបន្ថែមទៀតថា មានដំណឹងរាយការណ៍មួយចំនួន បានលើកឡើងថា នាឡិកាវៃឆ្លាតត្រៀមនឹងចេញ ទាំងពីរម៉ូឌែលរបស់ LG នេះ នឹងមានភាពវៃឆ្លាត ជាងជំនាន់មុនៗ វាល្អសម្រាប់អ្នកចូលចិត្ត ហាត់កីឡា ឬប្រើសម្រាប់ពាក់ទូទៅ ដោយអាចប្រើប្រាស់ សេវាអ៊ីនធឺណិត (Cellular Connectivity) ក៏ដូចជាមាន GPU សម្រាប់ចាប់ទីតាំងស្ថិតនៅ និង NFC សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ដទៃ ផ្សេងៗទៀត។ វាអាចនឹងមានពីរពណ៌ សម្រាប់ជ្រើសរើសគឺខ្មៅ និងទឹកប្រាក់ ដោយតម្លៃក៏ថ្លៃគ្រាន់បើដែរ ចន្លោះពី 300-400$ ជាដៃគូប្រកួតប្រជែង មួយផងដែរ ជាមួយនឹង Gear S4 ដែល Samsung គ្រោងនឹងប្រកាសចេញ នាខែក្រោយនេះ ផងដែរ។

សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រផលិតផលរបស់ LG ហើយចង់ទិញនាឡិកាវៃឆ្លាតស៊េរីថ្មី 2018 នោះអាចរង់ចាំមើល វាទាំងពីរនេះបាន ដែលនឹងត្រៀមចេញ លក់ឆាប់ៗខាងមុខនេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត