CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ QLED 2018 របស់​ក្រុមហ៊ុ​នសាម​សុង បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវីធី​ជួប​ជុំ​អាជីវករ​សាម​សុង​ទូទាំង​ប្រទេស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី ១៤ កក្កដា ២០១៨ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវីធីដ៏ធំមួយ នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ដើម្បីជាកិច្ចជួបជុំនូវ ដៃគូរសហការ តំណាងចែកចាយ អាជីវករលក់ដុំ និងរាយ ផលិតផលអេឡិចត្រូនិច សាមសុងទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើនមកពីគ្រប់មជ្ឈដ្ឋានផងដែរ ដែលតែងតែសហការ ផ្ដល់នូវការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា ដែលជំរុញឲ្យក្រុមហ៊ុនសាមសុង ក្លាយជាក្រុមហ៊ុនអេឡិចត្រូនិចធំលំដាប់លេខ ៦ នៅទូទាំងសកលលោក។

 


លោក Seungho Choi ជាអគ្គនាយកក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់ដៃគូរសហការ ពាណិជ្ជកម្មទូទាំងប្រទេស ដែលតែងតែគាំទ្រ ផលិតផលសាមសុង នូវគ្រប់បរិក្ខារអេឡិចត្រូនិច មិនថាជាទូរសព្ទ, ម៉ាស៊ីនត្រជាក់, ទូរទឹកកក, ឬ ទូរទស្សន៍ឡើយ ដែលសុទ្ធសឹងជាផលិតផល ដែលមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនសាមសុង នឹងព្យាយាម ប្រឹងប្រែងជំរុញផលិតផលរបស់ខ្លួន ឲ្យបានស្ថិតនៅតំណែងលេខ ១ គ្របផលិតផលទាំងអស់។

 


នៅក្នុងកម្មវីធីនោះដែរ ដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនសាមសុង បានអញ្ចើញចូលរួម យ៉ាងច្រើនកុះករតែម្ដង និងមានក្រុមសារព័ត៌មាន ប្រចាំប្រទេសកម្ពុជាច្រើនផងដែរ បានអញ្ចើញពិសារ ភោជនីយអាហារ ពេលល្ងាចជាមួយគ្នា ដើម្បីពង្រឹងចំណងមិត្តភាព រវាងក្រុមហ៊ុន និងអាវជីវករ ធ្វើឲ្យការលក់ផ្ដល់ ជូនដល់អតិថិជន កាន់តែប្រសើរថែមមួយកម្រិតទៀត។

 


ឆ្លៀតឱកាសនោះដែរ ក្រុមហ៊ុនសាមសុង ក៏បានធ្វើការតាំងបង្ហាញ នូវផលិតថ្មីរបស់ខ្លួនផងដែរ គឺទូរទស្សន៍ស៊េរីថ្មី ជាច្រើនម៉ូឌែល ដែលបំពាក់ជាមួយ នឹងអេក្រង់ប្រភេទ QLED បង្ហាញពណ៌បានដិតច្បាស់ និងមានកម្រិតបង្ហាញ រូបភាពខ្ពស់ដល់ 4K ឯណោះ និងមានច្រើនទំហំ ច្រើនប្រភេទ ដូចជាអេក្រង់រាបស្មើរ និងអេក្រង់កោងជាដើម ដែលសុទ្ធសឹងជា ទូរទស្សន៍គុណភាពខ្ពស់ ងាយស្រួលតម្លើង និងមិនត្រូវការខ្សែរភ្លើងត រញ៉េរញ៉ៃនោះឡើយ។ បន្ថែមទៀត ក្រុមហ៊ុនក៏មានការចាប់រង្វាន់ ផ្សងសំណាងជូនដល់អាជីវករ ទាំងអស់គ្នាផងដែរ សរុបចំនួន ១៧ រង្វាន់ ជាមួយនឹងគ្រឿង បរិក្ខារជាច្រើនប្រភេទ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍