CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​នាឡិកា Mijia Quartz មាន​រូប​រាង​សាមញ្ញ ជាមួយ​តម្លៃ​ត្រឹម 52 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Xiaomi ជាក្រុមហ៊ុនយក្សមួយ របស់ប្រទេសចិន ដែលទទួលបានការ គាំទ្រកើនឡើងជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ ទៅលើផលិតផលអេឡិចត្រូនិច និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ របស់គេ ព្រោះថាផលិតទាំងនោះ គឺមានលក្ខណៈសម្បត្តិ ប្រសើរគ្រប់គ្រាន់ ជាមួយគុណភាពល្អ មិនចាញ់ផលិតរបស់ក្រុមហ៊ុន ផ្សេងៗប៉ុន្មានទេ។ ក្នុងពេលសព្វថ្ងៃនេះ ទីផ្សាររបស់ Xiaomi ក៏កំពុងរីកដុះដាល ផងដែរ មិនថានៅអាស៊ី និងអឺរ៉ុប ហើយតម្លៃវិញគឺ សមរម្យអាចទទួល យកបាន។

ថ្មីៗនេះ ប្រេន Mijia ដែលជាផ្នែកមួយ របស់ក្រុមហ៊ុន Xiaomi បានបញ្ចេញនូវ នាឡិកាថ្មីមួយ ដោយមាន ឈ្មោះហៅថា Mijia Quartz។ បើមើលពីខាងក្រៅទៅ គឺពិតជាសាមញ្ញមែនទែន ប៉ុន្តែវាមានចំនុច ពិសេសមួយចំនួន ដែលបានបំពាក់លើ នាឡិការនេះ។ វាត្រូវបាន ឌីហ្សាញរូបរាង ជាមួយទំហំ 40 មីលីម៉ែត្រ, មានទ្រនិច 2 សម្រាប់ចង្អុលម៉ោង និងនាទី ឯទ្រនិចតូចមួយទៀត ជាទ្រនិចវិនាទី។ ចំពោះខ្សែរបស់វា ក៏សាមញ្ញដែរ តែវារឹងមាំ និងស្វិតជាប់ល្អផងដែរ ដោយអ្នកនឹងពេញចិត្តលើវា នៅពេលពាក់លើដៃ។ ចំនុចពិសេសនៃនាឡិកា Mijia Quartz នេះ ក៏មានអាវក្រោះ ការពារ ពីការចូលទឹក ដែលវាអាចធន់ ជាមួយការជ្រមុជទឹក បានដល់ជម្រៅ 30 ដោយគ្មានបញ្ហា ខណៈនាឡិកា ផ្សេងៗមួយចំនួន មិនអាចធ្វើបាន។

នាឡិកា Mijia Quartz មានជម្រើសចំនួន 3 ពណ៌ រួមមានពណ៌ស, ពណ៌ប្រផេះ និងពណ៌ខ្មៅសម្រាប់ជ្រើសរើស ទៅតាមចំណង់ ចំណូលចិត្តស្រលាញ់។ ចំពោះនាឡិកានេះ មានតម្លៃត្រឹមតែ 52 ដុល្លារ ប៉ុណ្ណោះ (ជាតម្លៃដើម) ហើយវានឹងត្រូវ ដាក់លក់ នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2018 ឆាប់ៗនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: នាឡិកាវៃឆ្លាត