អ្នកអាចធ្វើដំណើរទៅលេងលំហបានហើយ ប៉ុន្ដែតម្លៃមិនថោកនោះទេ!
ដំណឹងល្អ សម្រាប់អ្នកដែលតែងតែមានបំណងចង់ទៅដើរលេង លើលំហអាកាស ឥឡូវនេះ មានយន្ដអាវកាស ដែលនឹងរៀបចាំទទួល អ្នកដែលកំពុងចង់ទៅ ស្គាល់លំហអាកាស ប៉ុន្ដែមានគេលួចលេច តម្លៃវាហើយ គឺថាមិនថោកនោះទេ។ Blue Origin ជាឈ្មោះផ្លូវការ របស់រ៉ុកកែតមួយនេះ ដែលផលិតឡើង ដោយក្រុមហ៊ុនលក់ទំនិញអនឡាញ ដ៏ល្បីឈ្មោះ Amazon។ ការសាកល្បងចេញដំណើរ លើកដំបូង ក្នុងរយៈពេលឆាប់ៗនេះ។
ដោយតម្លៃរបស់ការធ្វើដំណើរដោយរ៉ុកកែតនេះ ត្រួវបានលេចធ្លាយ ដោយបុគ្គលិកមិនបានបញ្ចេញ ឈ្មោះពីរនាក់ ដែលបានប្រាប់ថា វាអាចមានតម្លៃ ប្រហែល $200,000 (ពីររយពាន់ដុល្លារ US) ទៅ $300,000 (បីរយពាន់ដុល្លារ US) ក្នុងម្នាក់។ តម្លៃនេះ ពិតជាមិនថោកនោះឡើយ ដូច្នេះទាល់តែអ្នក មានថវិកាច្រើន ព្រមទាំងហ៊ានជិះ លើរ៉ុកកែតមួយទៀត ទើបអាចធ្វើដំណើរ ទៅលំហបាន។ នាយកប្រតិបត្តិ បានប្រាប់ថា ក្រុមការងាររបស់ខ្លួន នឹងធ្វើការសាកល្បង ដំណើរការលើកដំបូង ក្នុងពេលឆាប់ៗនេះ និងសង្ឃឹមថាអាច លក់សំបុត្រ ទៅអ្នកដែលចង់ធ្វើដំណើរ ក្នុងឆ្នាំក្រោយនេះហើយ។ រ៉ុកកែតរបស់ Amazon ឈ្មោះ Blue Origin មួយនេះ អាចនិយាយថា ផលិតមកទុកជាការ ប្រកួតប្រជែង បច្ចេកវិទ្យាជាមួយ SpaceX របស់លោក Elon Musk។
សរុបមកនេះ នាយកប្រតិបត្តិក្រុមហ៊ុន Amazon ផ្ទាល់ ចង់ពង្រីកក្រុមហ៊ុន ដោយ ចំណាយទុនបង្កើត រ៉ុកកែតនេះមក ហើយពិតជាអស្ចារ្យផងដែរ ដែលក្នុងពេលខាងមុខនេះ យើងនឹងអាចធ្វើដំណើរលេង ទៅលើលំហអាកាសបាន ដោយមិនចាំចាច់ធ្វើជាអ្នក អាវកាសនោះឡើយ ដោយគ្រាន់តែចំណាយថវិកា ធ្វើដំណើរច្រើនបន្តិច។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
