CAMBO REPORT

Popup Advertising5 seconds

Blackmagic eGPU ធុង​លោហៈ​ដែល​កែ​ប្រែ GPU ម៉ាស៊ីន Mac របស់​អ្នក ឲ្យ​មាន​កម្លាំង​រឹត​តែ​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នកុំព្យូទ័រ ដែលមានតម្លៃថ្លៃ ហើយខ្លាំងភាគច្រើន គឺមានមកជាមួយរន្ធ Thunderbolt 3 ហើយរន្ធនេះទៀតសោត គឺបានជួយច្រើនមែនទែន ជុំវិញការប្រើប្រាស់ សម្រាប់កិច្ចការងារប្រចាំថ្ងៃ ទាំងការផ្ទេរទិន្នន័យ ទាំងអ្នកធ្វើការ លើការបង្កើត Content ដែលពាក់ព័ន្ធនឹងប្រភេទ File ធំៗ ហើយវាថែមទាំងចូល រួមចំនែកក្នុងការបង្កើន សមត្ថភាពក្រាហ្វិចផងដែរ។ ជាការពិតណាស់ ទាំងនៅលើ Windows និង macOS ក៏ដូចគ្នា ហើយក្រុមហ៊ុន Blackmagic ក៏ទើបនឹងប្រកាសចេញ នូវម៉ាស៊ីន eGPU ស៊េរីថ្មីរបស់ខ្លួន ដែលមានគោលដៅធំបំផុត សម្រាប់ទីផ្សារ របស់ម៉ាស៊ីន MacBook Pro របស់ក្រុមហ៊ុន Apple។

ម៉ាស៊ីន MacBook Pro ជាច្រើនជំនាន់មកហើយ បើនិយាយអំពីក្រាហ្វិចវិញ គឺវានៅមិនទាន់ដើរ ដល់ក្រាហ្វិចកាត នៅលើម៉ាស៊ីនកុំព្យូទ័រ រត់ដោយ Windows របស់ក្រុមហ៊ុនផ្សេងៗឡើយ តែកុំបារម្មណ៍អនាគតរបស់ Mac ក៏មានពន្លឺ មិនចាញ់ម៉ាស៊ីន PC Windows ប៉ុន្មានដែរ ហើយវាក៏បានចាប់ផ្ដើមមួយរយៈមកហើយ បន្ទាប់ពី Apple បានបង្កើតគម្រោងឲ្យម៉ាស៊ីនកុំព្យូទ័រខ្លួន អាចប្រើប្រាស់ក្រាហ្វិចកាត ពីខាងក្រៅបាន។ មកដល់ពាក់កណ្ដាលឆ្នាំ 2018 ស្របពេល MacBook Pro របស់ Apple ប្រកាសចេញលក់ ជាផ្លូវការ ក្រុមហ៊ុន Blackmagic ដែលបានសហការណ៍ ជាមួយគ្នានឹង Apple ក៏បានចេញនូវ ធុងលោហៈ មានរចនាបថទំនើប និងទាន់សម័យ មានសម្លេងស្ងាត់ ជាម៉ាស៊ីន eGPU ស៊េរីថ្មី ជួយខ្លាំង ក្នុងការបង្កើនកម្លាំងក្រាហ្វិច របស់ម៉ាស៊ីន MacBook Pro ឲ្យកាន់តែខ្លាំង ហួសនិស្ស័យ។

Blackmagic eGPU នេះ មិនត្រឹមមានតែធុងទទេ ហើយឲ្យយើងទិញក្រាហ្វិច ពីខាងក្រៅមកប្រើប្រាស់នោះទេ វាមានបំពាក់មក រួចជាស្រេច ជាមួយនឹងក្រាហ្វិចកាតរបស់ AMD ជាប្រភេទ Radeon Pro 580 នៅខាងក្នុង ដែលមានមេម៉ូរីទំហំ 8GB ប្រើឈីប ជាប្រភេទ GDDR5 មាន 256-bit rate មានល្បឿនបញ្ជូនទិន្នន័យ ក្រាហ្វិចល្បឿនលោតដល់ 5.5 Teraflops ធ្វើឲ្យការអូសក្រាហ្វិចធំៗ នៅពេលលេងហ្គេមរលូនល្អ ថែមទាំងអាចប្រើជាមួយនឹង VR បានថែមទៀតផង។ ជាងនេះទៅទៀត សម្រាប់អ្នកធ្វើការ កាត់តវីដេអូ ឬឌីហ្សាញគូរប្លង់នៅលើ Mac ម៉ាស៊ីន Blackmagic eGPU នេះ ជួយច្រើនក្នុងការផ្ដល់នូវ ល្បឿនប្រសើជាងការ ប្រើប្រាស់ក្រាហ្វិច នៅក្នុងម៉ាស៊ីន ដែលមានស្រាប់។

ដើម្បីប្រើប្រាស់គឺងាយស្រួល ដោយគ្រាន់តែដោតឌុយអគ្គិសនី រួចភ្ជាប់រន្ធ Thunderbolt 3 ពីម៉ាស៊ីន Mac ទៅកាន់ម៉ាស៊ីន Blackmagic eGPU ជាការស្រេច ដោយធុងលោហៈនេះ ក៏ដើរតួជា Dock Station ទៀតផង ដោយក្នុងនោះវាមានរន្ធ Thunderbolt 3 ចំនួន 2 បន្ថែមទៀត អមមកជាមួយនឹងរន្ធ USB 3.1 ចំនួន 4 និងរន្ធ HDMI ដែលអាចភ្ជាប់ទៅកាន់ Monitor កម្រិត 4K ឯណោះ។ ធុងនេះក៏អាចធ្វើការ សាកថ្មទៅកាន់ម៉ាស៊ីន Laptop ឬឧបករណ៍អេឡិចត្រូនិច ផ្សេងៗទៀតរាមរន្ធ USB C បានផងដែរ ដោយទិញមួយ គឺចំនេញច្រើន។

គួរបញ្ជាក់ផងដែរថាធុងក្រាហ្វិចនេះល្អបំផុតសម្រាប់ប្រើប្រាស់ជាមួយនឹង ម៉ាស៊ីន MacBook Pro ដែលមានរន្ធ Thunderbolt 3 ដែលអាចយកទៅប្រើប្រាស់ ជាមួយនឹងម៉ាស៊ីនស៊េរី 2016 ឡើងទៅ។ ដូច្នេះបើអ្នកធ្វើការច្រើន ទៅលើការងារក្រាហ្វិច ឬចង់លេងហ្គេម នៅលើម៉ាស៊ីន MacBook នោះអាចទិញ ម៉ាស៊ីន ឬធុងក្រាហ្វិចកាតនេះ សម្រាប់ប្រើប្រាស់បាន ដោយវាចាប់ផ្ដើមលក់ ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃ 699$ នៅតាមបណ្ដា ហាង Apple Store ភាគច្រើន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ