CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​រូបភាព Galaxy Tab A2 ដោយ​អាច​នឹង​មាន​អេក្រង់​ទំហំ 10.5 អ៊ីញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ថេប្លេត ខ្សែស្រឡាយ Tab A  របស់ក្រុមហ៊ុន Samsung  ដែលបានចេញ មកជាច្រើនស៊េរី មកហើយ រួមមាន Tab A 7.0 (2016), Tab A 10.1 (2016) និង Tab A 8.0 (2017) ជាដើម ជាមួយនឹងលក្ខណៈសម្បត្តិ ល្អគួរសម ទាំងកម្លាំងម៉ាស៊ីន និងការប្រើប្រាស់ទូទៅ។ ម្យ៉ាងវិញទៀត តម្លៃរបស់វា ក៏សមរម្យ អាចអោយអ្នកទាំងអស់ ពិចារណាទិញយកទៅ ប្រើប្រាស់ បានផងដែរ។

យ៉ាណា នាពេលថ្មីៗនេះ ក៏ស្រាប់តែមានរូបភាព លេចធ្លាយប៉ុន្មានសន្លឹក ដែលគេសន្មត់ថា វាជាថេប្លេត ខ្សែស្រឡាយ Tab A ស៊េរីថ្មីគឺ Galaxy Tab A2 មានលេខសម្គាល់ SM-T590 ដោយបង្ហាញពីផ្ទៃខាងមុខ រួមជាមួយលក្ខណៈសម្បត្តិ មួយចំនួន។ បើនិយាយពី លក្ខណៈសម្បត្តិ Tab A2 នេះ ត្រូវបានគេ បង្ហាញថា វានឹងមានអេក្រង់លាត មានទំហំ 10.5 អ៊ីញ ជាមួយកម្រិតបង្ហាញ 1920 x 1200 ភិចស៊ែល។ ថេប្លេតនេះ អាចប្រើប្រាស់ USB ប្រភេទ C ដែលអាចសាកថ្ម បានកាន់តែលឿនជាងមុន បើធៀបនឹងជំនាន់មុនៗ។ ចំពោះចំនុចផ្សេងៗទៀត យើងនៅមិនទាន់បានដឹង ពីវានៅឡើយ ព្រោះនេះ ជាព័ត៌មានដំបូង និងរូបភាព ត្រូវបានគេប្រទះលើកដំបូង ពីថេប្លេតនេះ។ ដើម្បីអោយកាន់តែច្បាស់ យើងនឹងបង្ហាញរូបភាព Galaxy Tab A2 ដែលគេថតបាន នៅខាងក្រោមនេះ៖

សរុបមក នេះគ្រាន់តែជារូបភាព ដែលយើងបានឃើញ និងបានសន្មត់ថា វាជា Galaxy Tab A2 ហើយគេ ក៏បានរំពឹងថា វាអាចនឹងបង្ហាញខ្លួន តំណាលជាមួយ Galaxy Note 9 ផងដែរ។ យ៉ាងណា រូបភាពទាំងនេះ គឺស្ថិតនៅក្នុងប្រភព លេចធ្លាយនៅឡើយទេ ដើម្បីអោយកាន់ច្បាស់ មានតែរង់ចាំ ប្រភពផ្លូវការពី Samsung តែម្តងទៅ ទើបអាចប្រាកដចិត្តបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត