CAMBO REPORT

Popup Advertising5 seconds

ចំនួន​លក់​កុំព្យូទ័រ មាន​ការ​កើន​ឡើង​គួរ​ឱ្យ​គត់​សំគាល់​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦ ឆ្នាំ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប៉ុន្មានឆ្នាំមកនេះ ទីផ្សារលក់កុំព្យូទ័រ PC នៅរាបស្មើដដែល ប៉ុន្ដែក្នុងត្រីមាសទីពីរ នៃឆ្នាំ 2018 នេះ មានក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារពីរគឺ ក្រុមហ៊ុន Gartner និងក្រុមហ៊ុន IDC បានសង្កេតឃើញ ការកើនឡើងនៃការលក់ របស់កុំព្យូទ័រប្រភេទ PC។ ហើយក្រុមហ៊ុន ទាំងពីរនេះ មានការស្រាវជ្រាវខុសគ្នា ក្នុងការត្រួតពិនិត្យមើល ការលក់កុំព្យូទ័រ PC ប៉ុន្ដែទទួលបានលទ្ធផល កើនឡើងដូចគ្នា។

កាលពីឆ្នាំមុន ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ដែលបង្ហាញដំបូង ពីការលក់ PC មានការរាបស្មើ និងកំណើនលក់ ចាប់ផ្តើមបង្ហាញសក្តានុពល ឡើងខ្ពស់។ ក្រុមហ៊ុន IDC ប្រមូលទិន្នន័យ រួមបញ្ចូលតែពពួក Chromebooks និងមិនរាប់បញ្ចូល ថេប្លេតប្រើប្រាស់ Windows ឬពពួក Surface Pro ឡើយ។ ប៉ុន្ដែក្រុមហ៊ុន Gartner រាប់បញ្ចូលតែពពួក ថេប្លេតប្រើប្រាស់ដោយ ប្រព័ន្ធប្រតិបត្តិការ Windows OS នោះទេ ដូច្នេះពពួក Chromebooks និងថេប្លេតផ្សេងទៀត មិនបូកបញ្ចូលនោះទេ។ ការកត់សំគាល់ កំណើននៃការលក់ PC នេះ គឺជាលើកដំបូង ចាប់តាំងពីឆមាសទីមួយ នៃឆ្នាំ 2012 មក។ ការគត់សំគាល់នោះ គឺកុំព្យូទ័រ PC ដែលមានការលក់ កើនឡើងនោះគឺ ប្រភេទកុំព្យូទ័រ Windows 10 របៀបអ្នកអាជីវកម្ម (ជាលក្ខណៈ business)។ ក្រុមហ៊ុនទាំងនោះ រួមបញ្ចូលមាន HP,  Lenovo,  Dell,  Apple, និង Acer សុទ្ធតែមានការ រីកចរើនខាងផ្នែកលក់ ក្នុងប៉ុន្មានឆមាស ក្រោយៗនេះ ព្រមទាំងដៃគូប្រកួតប្រជែង របស់ខ្លួនក៏មានការ កើនឡើងផងដែរ។

សរុបមក នេះជារបាយការណ៍របៀបរាប់ពីការ សង្កេតឃើញ នៃកំណើនការលក់របស់ផលិតផល កុំព្យូទ័រ PC ជាលើកដំបូង ក្នុងរយៈពេល ៦ ឆ្នាំក្រោយនេះ។ ហើយក្រុមហ៊ុន ផលិតកុំព្យូទ័រ PC ទាំងប្រាំ ដែលបានរៀបរាប់ខាងលើ នឹងអាចគ្របដណ្ដប់ ទីផ្សារនាពេលខាងមុខ បើសិនជាវាមានកើនឡើង បន្ដទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ