CAMBO REPORT

Popup Advertising5 seconds

អាចទេ ដែល Apple នឹងបញ្ចេញ iPad Pro ជំនាន់ថ្មីមានអេក្រង់ទំហំ 11 អ៊ីញ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីព័ត៌មាន ពាក់ព័ន្ធនឹង iPad Pro ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ត្រូវបានលេចធ្លាយ និង ចេញជាហូរហែ មិនថាជាលក្ខណៈសម្បត្តិ ឬមុខងារថ្មីៗនោះទេ ជាពិសេសលើ Concept រូបរាងហ្នឹងតែម្តង។ វាត្រូវបានគេឌីហ្សាញ យ៉ាងពិសេស ដោយផ្នែកអេក្រង់ គឺលាតកាន់តែធំជាងមុន ចំណែកឯគែមធ្វេងស្តាំ និងគែមលើក្រោម ក៏បានកាត់បន្ថយ អោយនៅសល់តិចជាងមុនផងដែរ។

 


ឥលូវនេះ ប្រភពពីលោក Ming-Chi Kou ជាកំពូលអ្នកវិភាគម្នាក់ លើផលិតផល Apple បានបង្ហើបចំនុចថ្មីមួយ ទាក់ទងជាមួយនឹង iPad Pro ដែលអាចនឹងបង្ហាញវត្តមាន នៅចុងឆ្នាំនេះ។ លោកបានធ្វើការព្យាករណ៍ថា Apple នឹងបញ្ចេញ iPad Pro ចំនួន 2 ម៉ូឌែល អោយពិភពលោកបានឃើញ ដោយម៉ូឌែលទី 1 គឺ iPad Pro 12.9 អ៊ីញ ស៊េរីឆ្នាំ 2018 ជាកំណែអាប់ដេតពី iPad Pro 12.9 ឆ្នាំមុន។ ចំណែកម៉ូឌែលទី 2 អាចនឹងធ្វើអោយអ្នក ចាប់អារម្មណ៍ភ្លាមតែម្តង ដោយលោក Kou បាននិយាយថា វាជា iPad Pro ជាមួយទំហំថ្មីគឺ iPad Pro 11 អ៊ីញ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា វាអាចជាកំណែអាប់ដេតពិសេសពី iPad Pro 10.5 អ៊ីញ ឬយ៉ាងនោះទេ។ គួររំលឹកដែរថា iPad Pro ជំនាន់ក្រោយនេះ ត្រូវបានគេបង្ហើបអោយដឹង វាអាចនឹងមានប្រើប្រាស់ TrueDepth កាមេរ៉ា ខាងមុខ ដូច iPhone X ដែរ មានតួនាទីអាចបញ្ជាមុខងារ Animoji, ស្កេនសម្គាល់មុខ ដើម្បីដោះសោរ និងផ្សេងៗជាដើម។ នេះជារូបភាពគម្រូ iPad Pro អេក្រង់ទំហំ 11 អ៊ីញ ជំនាន់ថ្មី៖

 


សរុបមកវិញ នេះគ្រាន់តែជាការព្យាករណ៍មួយ ពីលោកអ្នកវិភាគ Ming-Chi Kou ប៉ុណ្ណោះ ដោយយើងក៏មិនទាន់ ហ៊ានសនិដ្នាន បានទេថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគាត់ បានបង្ហាញនេះ ឬយ៉ាងណា?  ហើយ iPad Pro ជំនាន់ថ្មីនេះ ក៏មិនដឹងថា វាអាចនឹងមានវត្តមាន នៅចុងឆ្នាំ 2018 នេះ ឬឆ្នាំក្រោយនោះដែរ? អញ្ចឹង មានតែរង់ចាំមើល ទាំងអស់គ្នាពី Apple តែម្តងទៅ!    


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត