CAMBO REPORT

Popup Advertising5 seconds

Apple Watch ជំនាន់​ទី 4 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ណា? តម្លៃ​ប៉ុន្មាន?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតមកទល់ពេលនេះ ក៏ធ្លាប់មានបណ្តាព័ត៌មានលេចធ្លាយមួយចំនួន បានចុះផ្សាយពាក់ព័ន្ធ នឹង នាឡិកាឆ្លាតវៃជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ដែលត្រៀមនឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខ នោះគឺ Apple Watch Series 4។ ម្យ៉ាងវិញទៀត ចំនុចដែលយើងទទួល បានចុងក្រោយ ពីនាឡិកាឆ្លាតវៃនេះ គឺត្រូវបានគេនិយាយថា វាអាចនឹងមាន ទំហំអេក្រង់ ធំជាងស៊េរីមុនៗ ដល់ទៅ 15 ភាគរយ។

សម្រាប់ថ្ងៃនេះ ស្រាប់តែដំណឹងលេចធ្លាយថ្មី មួយផ្សេងទៀត ក៏បានមកដល់ ពាក់ព័ន្ធនឹងថ្ងៃ បង្ហាញវត្តមាន និងតម្លៃ ដែលគេរំពឹងទុក របស់នាឡិកា Apple Watch Series 4 នេះ អោយយើងទាំងអស់គ្នាបានដឹង ដើម្បីកត់ត្រាក្នុងចិត្ត ជាបណ្តើរៗផងដែរ។ អញ្ចឹង កុំអោយខាតពេលយូរ យើងនឹងធ្វើការ បង្ហាញពីចំនុចទាំង 2 នេះ ដូចខាងក្រោម៖

 

•    តម្លៃ:

 

ដូចប្រិយមិត្ត ធ្លាប់បានដឹងហើយថា នាឡិកា Apple Watch គឺមានអេក្រង់ 2 ទំហំខុសគ្នា (ទំហំ 42mm និង 38mm) និងមានជម្រើស 2 ប្រភេទទៀត (Cellular និង GPS)។ ដូច្នេះ យើងនឹងធ្វើការ បង្ហាញតម្លៃ ដែលគេបានរំពឹងទុក ដូចខាងក្រោម៖

 

-    Apple Watch Series 4 38mm GPS ត្រូវបានគេរំពឹងថា មានតម្លៃប្រហែល 330 ដុល្លារ

-    Apple Watch Series 4 38mm Cellular ត្រូវបានគេរំពឹងថា មានតម្លៃប្រហែល 360 ដុល្លារ

-    Apple Watch Series 4 42mm GPS ត្រូវបានគេរំពឹងថា មានតម្លៃប្រហែល 400 ដុល្លារ

-    Apple Watch Series 4 42mm Cellular ត្រូវបានគេរំពឹងថា មានតម្លៃប្រហែល 430 ដុល្លារ

 

•    ថ្ងៃបង្ហាញខ្លួន

 

បើយោងទៅតាមសម្តី របស់លោកអ្នកវិភាគ Minh-Chi Kou បានបង្ហាញ ជាមួយនឹងការព្យាករណ៍ទុកថា ក្រុមហ៊ុន Apple អាចនឹងធ្វើការ ប្រកាសចេញ Apple Watch Series 4 នៅពាក់កណ្តាលខែកញ្ញា តំណាលគ្នាជាមួយ iPhone ជំនាន់ថ្មី។ ចំណែកឯថ្ងៃ បញ្ចេញលក់នោះ លោកបានបន្តថា វាអាចនឹង ឈានដល់ ចុងខែកញ្ញា ឬដើមខែតុលា យ៉ាងយូរ។

អញ្ចឹង ចំនុចទាំង 2 ខាងលើនេះ គឺគ្រាន់តែជាការរំពឹងទុក នៃថ្ងៃបង្ហាញខ្លូន ជាមួយនឹងតម្លៃ របស់ នាឡិកា Apple Watch ជំនាន់ទី 4 ដែលត្រៀមនឹង បង្ហាញវត្តមាន ក្នុងពេលឆាប់ៗ ខាងមុខនេះប៉ុណ្ណោះ។ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំប្រភព ផ្លូវការពី Apple ទេ ទើបអាចប្រាកដក្នុងចិត្តបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត