CAMBO REPORT

Popup Advertising5 seconds

នេះជា​មនុស្យ​យន្ត ដែល​អាច​ជួយ​ថែ​រក្សា​រុក្ខជាតិ​ឱ្យ​យើងបាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចេកវិទ្យាកាន់តែទំនើបទៅៗ ហើយអ្នកស្រាវជ្រាវ តែងតែមានគំនិតថ្មីៗ សម្រាប់សិក្សានិងបង្កើតជូន អ្នកប្រើប្រាស់ប្រចាំថ្ងែ ដើម្បីធ្វើអោយ ជីវិតយើង កាន់តែងាយស្រួល។ ដោយឥឡូវនេះ ខេមបូ សូមណែនាំនូវមនុស្សយន្ត មួយ ដែលអាចដើរទៅរក ពន្លឺព្រះអាទិត្យ ដោយខ្លួនឯង ក្នុងគោលបំណងឱ្យ រុក្ខជាតិទទួលបានពន្លឺថ្ងែ គ្រប់គ្រាន់។ មនុស្សយន្តមួយនេះ មានឈ្មោះថា Hexa វាមានជើងប្រាំមួយ និងមានរាងដូច សត្វពីងពាង ដែលបានបង្កើតឡើង ដោយក្រុមហ៊ុន Vincross។

មនុស្យយន្តជើងប្រាំមួយនេះ ផលិតឡើងពីប្រទេសចិន ដោយសហគ្រិន លោក Sun Tianqi នៃក្រុមហ៊ុន Vincross នេះ ហើយគោលបំណងនោះគឺ ជួយថែរក្សារុក្ខជាតិ និងអាចលេងជាមួយ មនុស្យផងដែរ។ នៅពីលើក្បាលវា គឺជាកន្លែងសម្រាប់ឱ្យអ្នក ដាក់ដាំរុក្ខជាតិ និងទុកឱ្យវាមើលថែជំនួសអ្នក បានយ៉ាងល្អ។ មនុស្យយន្តនេះ មានឧបករណ៍ សម្រាប់ត្រួតពិនិត្យរុក្ខជាតិ ដែលនៅពីលើក្បាលវា ដោយវាអាចដើរ ទៅរកពន្លឺព្រះអាទិត្យ នៅពេល រុក្ខជាតិត្រូវការ និងចូលទៅកន្លែងម្លប់វិញ នៅពេលរុក្ខជាតិ ទទួលបានពន្លឺព្រះអាទិត្យ គ្រប់គ្រាន់។ ចំនុចពិសេសមួយ ទៀតនោះគឺ វានឹងមានសកម្មភាព ជាការរាំ នៅពេលដែលរុក្ខជាតិ អស់ជាតិសំណើម ហើយត្រួវការស្រោច ទឹកបន្ថែម។ សកម្មភាពទាំងអស់នេះ កើតឡើងបាន ដោយមនុស្យយន្ដនេះ បានដំឡើងជាមួយ ឧបករណ៍សេនស័រ មួយចំនួនដូចជា សេនស័រពន្លឺ, សេនស័រម្លប់, និង សេនស័រ សំណើមផងដែរ។

សរុបមក មនុស្យយន្ដនេះពិតជាមានចំនុចពិសេសរបស់វា ហើយមនុស្យដែលចូលចិត្ត រុក្ខជាតិ នឹងពេញចិត្ត វាមិនខាន។ វាអាចធ្វើឱ្យការ ដាំរុក្ខជាតិ មានលក្ខណៈងាយស្រួល និងបែបអនាគត ទៀតផង ដោយសារតែមនុស្យយន្តនេះ អាចដើររកពន្លឺព្រះអាទិត្យ ដោយខ្លួនឯង ព្រមទាំងមានរូបរាង គួរឲ្យចាប់ អារម្មណ៍ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ