CAMBO REPORT

Popup Advertising5 seconds

Cougar ចេញ Case ស៊េរី​ថ្មី សម្រាប់​អ្នក​ចង់​តម្លើង​ម៉ាស៊ីន PC

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិត Case ដែលល្បីល្បាញមួយក្នុងទីផ្សារអន្តរជាតិ ដែលមានឈ្មោះថា Cougar ទើបនឹងប្រកាស ចេញនូវ Case កុំព្យូទ័រស៊េរីថ្មី មួយទៀតរបស់ខ្លួន ដោយមានគោលដៅទីផ្សារ សម្រាប់ Gamer ឬសម្រាប់អ្នក ដែលចង់ឡូយជាងគេ ល្អកប់គេ និងប្លែកជាង Case របស់នរណាទាំងអស់។ Case ថ្មីនេះ មិនសូវជាធំ ប៉ុន្មាននោះទេ វាគឺជាកំណែ Update ថ្មី ដែលបានបង្រួមខ្លួនតូចជាង សិស្សច្បងរបស់វា ដោយមាន វិមាត្រសរុប 233 x 480 x 522mm។ តួខ្លួនត្រូវបានផលិតឡើង ពីលោហៈមានគុណភាពខ្ពស់ ពិសេសអមមកជាមួយនឹង កញ្ចក់ពពួក Tempered Glass អមសងខាង ដែលល្អបំផុតសម្រាប់បញ្ចេញ សម្រស់ពីផ្នែករឹង មានភ្លើង RGB គឺវានឹងជះ កប់ៗតែម្ដង។

Case នេះមានឈ្មោះហៅជាផ្លូវការថា Conquer Essence ជាប្រភេទ Case បែប Micro-ATX និង Mini-ITX មានន័យថា អ្នកដែលមិនចង់បាន Case ឬម៉ាស៊ីនមានមាឌធំពេក ហើយស្រលាញ់ Case ដែលមានទំហំតូចល្មម តែមានកម្លាំងដូចពពួក Case យក្សធំៗ អញ្ចឹងដែរ។ Conquer Essence នេះ អាចភ្ជាប់កង្ហារបញ្ចេញ ឬស្រូបខ្យលត្រជាក់ ពីខាងលើបាន 2 ដើមទំហំ 120mm អាចដាក់កង្ហារបាន 2 ដើមនៅខាងមុខ និងខាងក្រោយ មួយទៀតទៀតផង មានន័យថាខាងលើ ឬខាងមុខ អាចជំនួសមកវិញនូវការ ដាក់ធុងទឹកសម្រាប់ បន្ថយកម្ដៅ CPU និង GPU ក៏បាន ដោយប្រើកង្ហារទំហំ 240mm។ នៅខាងមុខមានប៊ូតុង Power សម្រាប់បិទបើកម៉ាស៊ីន ប៊ូតុង សម្រាប់ភ្ជាប់ដើម្បី ផ្លាស់ប្ដូរភ្លើង RGB រន្ធកាស និង Mic 3.5mm ក៏ដូចជា USB 3.0 ចំនួន 2 ចំនែកខាងក្រោយ វាសល់វាល ច្រើនបន្តិច ដែលផ្ដល់កន្លែងសម្រាប់រន្ធតំណរភ្ជាប់ IO ដោយវាអាចប្រើប្រាស់ ជាមួយនឹងពពួក Motherboard ស៊េរី ATX ឬ Mini-ITX ប៉ុណ្ណោះ មិនអាចដាក់ Board ដែលមានទំហំធំ បាននោះទេ។

Conquer Essence អាចដាក់ Hard Disk ទំហំ 3.5 អ៊ីញបាន 2 គ្រាប់ និង Hard Disk ទំហំ 2.5 អ៊ីញបាន 3 គ្រាប់ ឬអាចប្រើជា SSD ពពួក Sata ក៏បាន និងអាចដាក់ប្រើប្រាស់ ជាមួយក្រាហ្វិចកាតធំៗ ដែលមានប្រវែង វែងបំផុត 350mm។ សម្រាប់ទីតាំងដាក់ Power Supply វិញ ស្ថិតនៅខាងក្រោម ដែលវាអាចធ្វើការ លាក់ខ្សែបានល្អ ទៅតាមការច្នៃប្រឌិត ពិសេសល្អបំផុតសម្រាប់ អ្នកចូលចិត្តលេងស្ទីល កុំព្យូទ័រដោយប្រើប្រាស់ ភ្លើងលំអ ព្រោះសងខាង វាការពារដោយកញ្ចក់រឹង មិនងាយឆ្កូត ដែលដេញ និងបង្ហាញភ្លើងបានកប់ នៅពេលប្រើប្រាស់ អមមកជាមួយនឹងរូបរាង កន្ត្រាក់អារម្មណ៍ទៀតនោះ Conquer Essence គឺជាជម្រើសដ៏ល្អមួយ សម្រាប់អ្នក ដោយវានឹងចេញលក់ក្នុងទីផ្សារ អន្តរជាតិនាចុងខែ កក្កដានេះតែម្ដង ក្នុងតម្លៃ 229$។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ