CAMBO REPORT

Popup Advertising5 seconds

ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android P ត្រូវ​បាន Google បង្ហាញ​ដោយ​ចៃដន្យ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់ឆ្នាំ ការបញ្ចេញប្រព័ន្ធប្រតិបត្តិការរបស់ Android តែងតែមានឈ្មោះតំណាងជានិច្ច ហើយឈ្មោះតំណាង សុទ្ធសឹងតែជា របស់ញ៉ាំឆ្ងាញ់ៗ ផ្អែមៗ ទាំងអស់ ដូចជានំ, ចាហួយ, បង្អែម, ការ៉េម, ស្ករគ្រាប់ ។ល។ ចំណែកឯប្រព័ន្ធប្រតិបត្តិការ ជំនាន់ចុងក្រោយនេះ មានឈ្មោះថា Oreo ដែលវាគឺជាឈ្មោះនំ Biscuits ម្យ៉ាងដែលមាន ២ ស្រទាប់ និងមានស្រទាប់ទឹកដោះគោ នៅកណ្ដាល ដែលពេញនិយម នៅទ្វីបអឺរ៉ុបជាង ១០០ ឆ្នាំមកហើយ។ ប៉ុន្តែសម្រាប់ Android P ជំនាន់ចុងក្រោយនេះ យើងនៅមិនទាន់ ដឹងឈ្មោះនៅឡើយទេ ចុះប្រិយមិត្តយល់ថា វានឹងមានឈ្មោះអ្វី?

នេះគឺជាសំនួរដែលមានមនុស្សជាច្រើនកំពុងចោទសួរទៅកាន់ក្រុមហ៊ុន Google ដូចគ្នា ដោយមិនដឹងថា ក្រុមហ៊ុន នឹងដាក់ឈ្មោះអ្វី ឲ្យសាកសមនោះទេ មានអ្នកសារព័ត៌មានមួយចំនួន ថាអាចនឹងឈ្មោះម្នាស់ Pineapple ខ្លះទៀតថា Pizza។ ក្រោយពីមានសំនួរចោទសួរ ជាច្រើនរួចមក ក្រុមហ៊ុន Google បានបញ្ចេញរូបភាពមួយ ដោយចៃដន្យ គឺជារូបការ៉េម ដែលមានមនុស្សជាច្រើន សន្មត់ថា នេះអាចនឹងឈ្មោះប្រព័ន្ធប្រតិបត្តិការថ្មី Android P នេះ។ ប្រសិនបើនេះគឺជារូបភាព ពិតនោះ គេអាចដឹងច្បាស់ហើយ ថា Android P នឹងមានឈ្មោះថា Popsicles ដោយសារ នៅក្នុងនោះមាន រូបការ៉េម popsicles និងការ៉េមជាច្រើនទៀត។

យ៉ាងណាមិញ ឈ្មោះខាងលើនោះ នៅមិនទាន់យកជាការ បាននៅឡើយទេ ព្រោះនៅក្នុងសារមួយ របស់ក្រុមហ៊ុន Huawei ដែលបានសាកល្បង ប្រើប្រាស់ Android P នោះ វាបានបង្ហាញថា Android P គឺមានឈ្មោះថា Android Pistachio ដែលជាឈ្មោះ គ្រាប់ធញ្ញជាតិ ដ៏ពេញនិយមមួយដែរ នៅលើពិភពលោក ពិសេស នៅក្នុងទ្វីបអាស៊ី កណ្ដាលតែម្ដង។ ដូចនេះឈ្មោះរបស់ Android P ពិតប្រាកដ គឺនៅមិនដឹងច្បាស់ នៅឡើយទេ។ ចុះប្រិយមិត្តចង់ដាក់ឈ្មោះ ឲ្យវាយ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ទូរស័ព្ទ